ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដាក់កម្រងផ្កា និង គោរពវិញ្ញាណក្ខន្ធព្រះបរមរូបព្រះបាទ នរោត្តម សីហនុ។
RFI/Siv Channa
បក្សប្រឆាំង ចូលរួម ព្រះរាជពិធី ដង្ហែ ព្រះបរមអដ្ឋិ សម្តេច ព្រះនរោត្តម សីហនុ
ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិសម្ដេច ព្រះនរោត្តម សីហនុ នឹងប្រារព្ធធ្វើឡើងរយៈពេលបីថ្ងៃ គឺ ចាប់ពីថ្ងៃ ទី ១០ កក្កដា នេះ ដល់ថ្ងៃទី ១២ កក្កដា ឆ្នាំ ២០១៤។ នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ បណ្តាក្រសួង ស្ថាប័ននីមួយៗ និងមន្ត្រីរាជការ បានដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរូបរបស់អតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ នៅក្បែរវិមានឯករាជ្យ។ក្នុងចំណោមអ្នកចូលរួមទាំងនោះ ក៏មានដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក កឹម សុខា។
ក្រោយពីដាក់កម្រងផ្ការួច លោក កឹម សុខា បានប្រកាសថា គណបក្សសង្គ្រោះជាតិនឹងចូលរួមដង្ហែព្រះបរមអដ្ឋិ សម្តេច ព្រះសីហនុ នៅថ្ងៃទី ១១ កក្កដា បន្តទៀត ប៉ុន្តែ លោកបញ្ជាក់ថា វត្តមានតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិដែលនឹងចូលរួមនៅថ្ងៃស្អែកនេះ គឺ ធ្វើឡើងក្នុងនាមគណបក្សសង្គ្រោះជាតិ មិនមែនក្នុងនាមរដ្ឋសភានោះទេ។ មិនមែនក្នុងនាមរដ្ឋសភាពីព្រោះតែគណបក្សនេះបានធ្វើពហិកាមិនចូលសភាចាប់តាំងពីក្រោយការបោះឆ្នោតថ្ងៃទី២៨កក្កដា ឆ្នាំ ២០១៣ រហូតមក។
លោក កឹម សុខាបានបញ្ជាក់ទៀតថា គណបក្សសង្គ្រោះជាតិចង់ចូលរួមទាំងអស់គ្នាក្នុងការប្រារព្ធពិធីដ៏មានសារសំខាន់នេះពីព្រោះព្រះករុណា សម្តេច ព្រះសីហនុ គឺជាព្រះបិតាជាតិ មិនមែនជាព្រះបិតាសម្រាប់គណបក្សនយោបាយណាមួយនោះទេ ។ ទន្ទឹមគ្នានេះដែរ លោក កឹម សុខា បានរម្លឹកឡើងវិញពីតួនាទីដ៏សំខាន់របស់ព្រះអង្គនៅពេលទ្រង់ប្រថាប់ជាព្រះមហាក្សត្រ និង ជាព្រះប្រមុខរដ្ឋ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិសង្កត់ធ្ងន់ថា នៅពេលមានការជាប់គាំងនយោបាយ ឬមានទំនាស់នយោបាយ សម្តេច ព្រះសីហនុ តែងតែបានដើរតូនាទីក្នុងផ្សះផ្សារជាតិ និង បង្រួបបង្រួមជាតិ ។ ចំពោះបញ្ហាជាប់គាំងនយោបាយក្នុងពេលបច្ចប្បន្ន លោក កឹម សុខា បានគូសបញ្ជាក់ថា លោកចង់ឲ្យបញ្ចប់ទាំងនេះមុនដល់រយៈពេលមួយឆ្នាំនៃការជាប់គាំងតាំងពីក្រោយការបោះឆ្នោតជាតិកាលពីឆ្នាំទៅ។
សូមបញ្ជាក់ថា ព្រះរាជពិធីដង្ហែព្រះបរមអដ្ឋិរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ត្រូវបានរដ្ឋាភិបាលរៀបចំឡើងយ៉ាងអធិកអធមរយៈពេលបីថ្ងៃដោយមានមនុស្សចូលរួមយ៉ាងច្រើនកុះករ៕

No comments:
Post a Comment