Paris Peace Accords 23 Oct. 1991

Friday, July 4, 2014

អ៊ុបពើរ៉េហ្សិន​ ស្មាយ នឹង​ធ្វើ​ការ​ វះ​កាត់​ មាត់​ឆែប​ឥត​គិត​ថ្លៃ​ រយៈពេល​ ៥​ថ្ងៃ ​នៅ​ស្វាយរៀង

operation_smile305
វេជ្ជបណ្ឌិត​នៃ​អង្គការ Operation Smile ពិនិត្យ​កុមារ​ឆែប​មាត់​នៅ​ពេទ្យ​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ២០១០
RFA/Khe Sonorng

អ៊ុបពើរ៉េហ្សិន​ ស្មាយ នឹង​ធ្វើ​ការ​ វះ​កាត់​ មាត់​ឆែប​ឥត​គិត​ថ្លៃ​ រយៈពេល​ ៥​ថ្ងៃ ​នៅ​ស្វាយរៀង

ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០៤ កក្កដា ២០១៤

អង្គការ​សុខភាព ដែល​ធ្វើ​ការ​ ខាង​វះ​កាត់​ មាត់​ឆែប ឈ្មោះ អ៊ុបពើរ៉េហ្សិន ស្មាយ (Operation Smile) កម្ពុជា នឹង​ផ្ដល់​ ការ​ពិនិត្យ​ព្យាបាល ​ផ្នែក​មាត់​ធ្មេញ និង​ការ​វះ​កាត់​ មាត់​ឆែប និង​បញ្ហា​ពិការ​មុខ ដោយ​ឥត​បង់​ថ្លៃ​ រយៈពេល ៥​ថ្ងៃ ​នៅ​ចុង​សប្ដាហ៍​នេះ។
មន្ត្រី​ រដ្ឋបាល ​នៃ​អង្គការ អ៊ុបពើរ៉េហ្សិន ស្មាយ កញ្ញា ឡាយ ធាវី ឱ្យ​ដឹង​ថា ការ​វះ​កាត់​ ឥត​បង់​ថ្លៃ​នេះ នឹង​ផ្ដល់​ នៅ​មន្ទីរពេទ្យ​ ខេត្ត​ស្វាយរៀង ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ កក្កដា។
កញ្ញា ឡាយ ធាវី បញ្ជាក់​បន្ថែម ​ថា នៅ​ថ្ងៃ​ទី​៥ ក្រុម​គ្រូពេទ្យ​ អង្គការ អ៊ុបពើរ៉េហ្សិន ស្មាយ នឹង​ផ្ដល់​ ការ​ពិនិត្យ​ វាស់​ភ្នែក និង​ចែក​វ៉ែនតា ហើយ​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ កក្កដា ក្រុម​គ្រូពេទ្យ​ជំនាញ​ខាង​វះ​កាត់​ សណ្ដំ​រោគ​កុមារ, សុខភាព​មាត់​ធ្មេញ នឹង​ផ្ដល់​ការ​វះ​កាត់​ មាត់​ឆែប និង​បង្ហាត់​និយាយ៕


No comments:

Post a Comment