Paris Peace Accords 23 Oct. 1991

Friday, July 4, 2014

ក្រសួង​ ព័ត៌មាន ​​ណែ​នាំ​ ​ឲ្យ​​ផ្អាក​សកម្មភាព​ ​សប្បាយ​​​ គគ្រឹក​គគ្រេង​ ក្នុង​រយៈពេល ​៣​ថ្ងៃ​ នៃ​ព្រះរាជ​ពិធី​ ដង្ហែ ​ព្រះ​បរម​អដ្ឋិ

ក្បួនដង្ហែសាកល្បងព្រះបរមអដ្ឋិកាលពីថ្ងៃទី ០៣ កក្កដា​ ឆ្នាំ ២០១៤
ក្បួនដង្ហែសាកល្បងព្រះបរមអដ្ឋិកាលពីថ្ងៃទី ០៣ កក្កដា​ ឆ្នាំ ២០១៤
RFI/Siv Channa

ក្រសួង​ ព័ត៌មាន ​​ណែ​នាំ​ ​ឲ្យ​​ផ្អាក​សកម្មភាព​ ​សប្បាយ​​​ គគ្រឹក​គគ្រេង​ ក្នុង​រយៈពេល ​៣​ថ្ងៃ​ នៃ​ព្រះរាជ​ពិធី​ ដង្ហែ ​ព្រះ​បរម​អដ្ឋិ

ដោយ អ៊ឹម រចនា / RFI | ០៤ កក្កដា ២០១៤
ព្រះ​រាជ​​ពិធី​​ ដង្ហែ ​​ព្រះ​​បរម​​អដ្ឋិ​ ព្រះ​​បរម​​រតន​​កោដ្ឋ​ នឹង​ត្រូវ​ចាប់​ផ្ដើម ​​ពី​ថ្ងៃ​​ទី​១០ ​ដល់​​ថ្ងៃ​ទី​១២​ កក្កដា​ ​ខាង​មុខ​នេះ​។  ​ដើម្បី​​ញ៉ាំង​​ឲ្យ ​​ព្រះ​​រាជ​ពិធី​​នេះ ​ប្រព្រឹត្ត​​ទៅ ​ក្នុង​​បរិយាកាស​​ ឱឡារិក​ អធិក​អធម​ ក្នុង​​ឥរិយាបទ​ ​កាន់​ទុក្ខ​​ ស្រគត់​ស្រគំ ​​របស់​​ ជាតិ​​ទាំង​មូល​  ក្រសួង ​​ព័ត៌មាន​ ​បាន​​ណែ​នាំ ​​ឲ្យ​​ផ្អាក​​សកម្មភាព ​​​ដែល​មាន​​លក្ខណៈ​ ​សប្បាយ ​និង​គគ្រឹក​​គ​​គ្រេង​ ក្នុង​​រយៈ​ពេល ​៣​ថ្ងៃ​ នៃ​​ព្រះ​​រាជ​ពិធី ​​ដង្ហែ ​​ព្រះ​​បរម​​អដ្ឋិ​។

សេចក្តីរាយការណ៍របស់ អ៊ឹម រចនា
 
04/07/2014
នៅក្នុង​រយៈពេល៣ថ្ងៃ នៃ​ព្រះ​រាជពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ក្រសួង​ព័ត៌មាន បាន​ណែនាំ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​នៅ​កម្ពុជា ត្រូវ​ផ្អាក​ការផ្សាយ​នូវ​កម្មវិធី ទស្សនីយភាព ការសម្ដែង ការប្រគុំ​តន្ដ្រី និង​ការផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលមាន​លក្ខណៈ​សប្បាយ គគ្រឹក​គគ្រេង។ ដោយឡែក កន្លែង​កម្សាន្ត​សប្បាយ ក៏ត្រូវ​ផ្អាក​សកម្មភាព​ដែលមាន​លក្ខណៈ​សប្បាយ​រ​បស់​ខ្លួន នៅក្នុង​អំឡុង​ថ្ងៃទី១០ ដល់​ថ្ងៃទី១២កក្កដា​នេះ​ផងដែរ។ នេះ​បើតាម​បទបញ្ជា​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី០៣កក្កដា។


ក្រៅពីនេះ ក្រសួង​ព័ត៌មាន បាន​ណែនាំ​ឲ្យ​គ្រប់​ស្ថានីយ៍ទូរទស្សន៍ និង​វិទ្យុ ទាំង​រដ្ឋ និង​ឯកជន ទូទាំងប្រទេស ត្រូវ​ផ្សាយ​បន្ត​ផ្ទា​ល់ពី​វិទ្យុជាតិ​កម្ពុជា និង​ទូរទស្សន៍​ជាតិ​កម្ពុជា នូវ​សកម្មភាព​នានា ក្នុង​រយៈពេល​នៃ​ព្រះរាជ​ពិធី ដង្ហែ​ព្រះ​បរម​អដ្ឋិ។

អ្នកសារព័ត៌មាន​គ្រប់រូប ទាំង​អ្នក​នៅក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​អ្នកបម្រើ​ការងារ​ក្នុង​ស្ទូ​ឌី​យោ​តាម​ស្ថានីយ៍​ផ្សាយ​របស់ខ្លួន ត្រូវបាន​កំណត់​ឲ្យ​ប្រើប្រាស់​ឯកសណ្ឋាន​កាន់ទុក្ខ សម្លៀកបំពាក់​ពណ៌​ស​និង​ខ្មៅ គឺ​បុរស​ខោ​ខ្មៅ​វែង អាវ​ស​ដៃ​វែង ក្រវ៉ាត់​ក​ខ្មៅ និង​ស្ដ្រី សំពត់​ខ្មៅ អាវ​ស ពានា​ស។

សូម​ជម្រាបជូន​ថា ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នឹងត្រូវ​ប្រព្រឹត្តទៅ​រយៈ​ពេល៣ថ្ងៃ ពីថ្ងៃ​ទី១០ ដល់​ថ្ងៃទី១២កក្កដា។ នៅ​ថ្ងៃទី១០ និង​ទី១២កក្កដា មាន​ពិធី​តាំងសមាធិ បង្សុកូល និង​រាប់បាត្រ​នៅមុខ​ព្រះ​បរម​រាជវាំង។​

ចំណែក​ថ្ងៃទី១១កក្កដា គឺជា​ថ្ងៃ​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះ​បរម​រតន​កោដ្ឋ ដោយ​ក្បួន​ដង្ហែ​ចម្ងាយ​ប្រមាណ១៣គីឡូម៉ែត្រ​នោះ នឹងធ្វើ​ដំណើរ​ចេញពី​ព្រះបរមរាជវាំង​តាម​ទ្វារ​ជ័យ បត់​ឆ្វេង រួច​ធ្វើដំណើរ​តាមផ្លូវ​លេខ១៨៤ ទើប​បត់​ឆ្វេង​ទៅតាម​មហាវិថី​ព្រះ​នរោត្តម កាត់​តាម​វិមានឯករាជ្យ មហាវិថី​ព្រះសីហនុ រួច​ទើប​បត់​តាមផ្លូវ​សុធារស តម្រង់​មកកាន់​ព្រះវិហារ​ព្រះ​កែវ​មរកត នៅក្នុង​បរិវេណ​ព្រះបរមរាជវាំង​វិញ។

គួររម្លឹកថា អតីតព្រះមហាក្សត្រ​កម្ពុ​ជា សម្តេចព្រះ នរោត្តម សីហនុ បាន​យាង​ចូល​ព្រះ​ទីវ​ង្គ​ត កាលពី​វេលា​ម៉ោង១និង២០នាទី យប់​រំលងអធ្រាត្រ ម៉ោង នៅ​ទីក្រុង​ភ្នំពេញ នា​ថ្ងៃទី១៥ ខែ​តុលា​ ឆ្នាំ២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា ដោយ​ព្រះ​ជរាពាធ នៅ​មន្ទីរពេទ្យ ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវបាន​តម្កល់ទុក​ក្នុង​ព្រះបរមរាជវាំង​អស់​រយៈពេល​ជាង៣ខែ មុននឹង​ត្រូវ​ព្រះ​អគ្គី​ដុត​រំលាយ នៅ​ថ្ងៃទី៤កុម្ភៈ ឆ្នាំ២០១៣៕


No comments:

Post a Comment