អ្នកស្រី មុំ គឹមសេង អតីតអ្នកទោសដែលជាប់ឃុំក្នុងរបបខ្មែរក្រហម នៅឯមន្ទីរស.២៤ ឬគុកព្រៃស បង្ហាញរូបថតគាត់ដែលត្រូវបានគេដាក់តាំងនៅមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង កាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០១១។
RFA/Mom Sophon
គម្រោង សាងសង់ស្តូប រំឭកវិញ្ញាណក្ខន្ធ នៅសារមន្ទីរ ប្រល័យពូជសាសន៍ ទួលស្លែង
ដោយ ឡេង ម៉ាលី / អាស៊ីសេរី | ០៨ កក្កដា ២០១៤
ប្រធាន រដ្ឋបាលស្ដីទី នៃអង្គជំនុំជម្រះ វិសាមញ្ញ ក្នុងតុលាការ កម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម លោក ក្រាញ់ តូនី និងរដ្ឋលេខាធិការ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងចុះហត្ថលេខា លើអនុស្សរណៈមួយ នៅថ្ងៃទី១០ កក្កដា ស្ដីពី ការសាងសង់ស្តូប រំឭកវិញ្ញាណក្ខន្ធ នៅសារមន្ទីរ ប្រល័យពូជសាសន៍ ទួលស្លែង។
សេចក្ដីប្រកាសព័ត៌មាន របស់ សាលាក្ដី ខ្មែរក្រហម សរសេរថា ការសង់ស្តូប រំឭកវិញ្ញាណក្ខន្ធ នេះ គឺដើម្បីទុកជា ការរំឭក ដល់ វិញ្ញាណក្ខន្ធ ជនរងគ្រោះ ដែលបាត់បង់ជីវិត នៅទីនោះ កាលពីក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩។
វិធានការមិនពាក់ព័ន្ធនឹងបច្ចេកទេសតុលាការនេះ គឺជាគំនិតផ្ដួចផ្ដើមឡើង អនុវត្តសម្រាប់ផលប្រយោជន៍ជនរងគ្រោះនៃរបបខ្មែរក្រហមទូទៅ ដែលខុសប្លែកពីគម្រោងសំណងរបស់ដើមបណ្ដឹងរដ្ឋប្បវេណីដែលត្រូវតែមានការសម្រេចពីចៅក្រម៕
No comments:
Post a Comment