ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត។
RFI
ថៃ នៅតែចាប់បញ្ជូន ពលករ ខុសច្បាប់ ខ្មែរ មកវិញ
ការចាប់បញ្ជូនពលករខ្មែរខុសច្បាប់ ពីប្រទេសថៃ នៅតែបន្តមានឥតដាច់។ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ំសារឿត បានបញ្ជាក់ នៅថ្ងៃពុធទី ៩ កក្កដានេះថា យ៉ាងហោចណាស់ក៏មានពលករខ្មែរខុសច្បាប់ ប្រមាណ ៥រយនាក់ដែរ ដែលរដ្ឋាភិបាលថៃ ចាប់បញ្ជូនមកដីកម្ពុជាវិញ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែបើតាម លោក ស៊ំចាន់គា មន្ត្រីអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានលើកឡើងថា ថៃនៅតែបញ្ជូនពលករខ្មែរ ចន្លោះពី ៨រយនាក់ ទៅដល់ ១ពាន់នាក់ក្នុងមួយថ្ងៃ។
សូមរំលឹកថា ការចាប់បន្តបញ្ជូនពលករខ្មែរខុសច្បាប់នេះ គឺធ្វើឡើងតាំងពីដើមខែមិថុនាមកម្ល៉េះក្នុងយុទ្ធនាការបោសសំអាតពលករខ្មែរខុសច្បាប់ពីដីថៃ។ យ៉ាងណាក៏ដោយ ពលករខ្មែរដែលកំពុងស្វែងរកការងារធ្វើ ប្រមាណជា ២ភាគ៣ គឺកំពុងតែត្រឡប់ ទៅកាន់ប្រទេសថៃវិញ ដើម្បីស្វែងរកការងារជាបន្ត។ នេះបើតាមលោក ស៊ំចាន់គា មន្ត្រីអង្គការអាដហុកដដែល។ មន្ត្រីអង្គការ ដែលតាមដានបញ្ហាពលកររូបនេះ បានអះអាងថា ពលករខ្មែរភាគច្រើន នៅតែជ្រើសរើសការចំណាកស្រុក ទៅកាន់ប្រទេសថៃ តាមរយៈការឆ្លងកាត់ព្រំដែនខុសច្បាប់ដដែល។ ព្រោះថាបណ្តាពលករខ្មែរខុសច្បាប់ទាំងអស់ ត្រូវការដោះស្រាយបញ្ហាជីវភាពជាបន្ទាន់។
បើតាមលោកស៊ំ ចាន់គា ការបន្ថូរបន្ថយច្បាប់ក្រិត្យក្រម របស់ប្រទេសថៃនោះ គឺជាមូលហេតុធំ ដែលជំរុញឱ្យកម្មករធ្វើចំណាក់ស្រុកកាន់តែច្រើន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈក្រុមហ៊ុនពលករនោះទេ។ ព្រោះថា ពលករខ្មែរម្នាក់ ដែលបានចូលដល់ដីថៃហើយ គឺត្រូវការតែអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរតែប៉ុណ្ណោះ នឹងទទួលបានបណ្ណការងារដែលទទួលស្គាល់ដោយអាជ្ញាធររបស់ប្រទេស។ មិនតែប៉ុណ្នោះ ពលករខ្មែរ នឹងមិនត្រូវកាត់ប្រាក់អត្ថប្រយោជន៍ ឬត្រូវបានក្រុមហ៊ុនពលករ ដកហូតលិខិតឆ្លងដែននោះទេ។ សូមបញ្ជាក់ជូនថា ក្រោយការត្រឡប់យ៉ាងគំហុក របស់ពលករខ្មែរ នៅមិនទាន់មានព័ត៌មានណាមួយ ដែលរដ្ឋាភិបាលបានបញ្ជាក់ថា មានពលករប៉ុន្មានម៉ឺននាក់ហើយ ត្រូវបានផ្តល់ទិដ្ឋាការការងារស្របច្បាប់ ឬផ្តល់វគ្គបណ្តុះបណ្តាល ស្តីពីអាជីពជំនាញដល់ពលករទាំងជាង ២៥ម៉ឺននាក់ទេ។
បើទោះបីជាបែបណាក៏ដោយ ការចំណាកស្រុកដោយស្របច្បាប់ចៀសវាង ការចាប់បញ្ជូនត្រឡប់មកស្រុកខ្មែរវិញ និងជម្រើសប្រកបមុខរបរ នៅក្នុងស្រុក គឺជាលើកទឹកចិត្តពីមន្ត្រីរដ្ឋាភិបាល៕

No comments:
Post a Comment