Paris Peace Accords 23 Oct. 1991

Tuesday, July 1, 2014

ក្រុមប្រឹក្សា​ ឃ្លាំ​មើល​ កម្ពុជា​ ជំរុញ​ឲ្យ​ អនុវត្តច្បាប់​ អន្តោប្រវេសន៍​ ដើម្បី​ទុក​ការងារ​ឲ្យ ​ពលរដ្ឋ​ខ្មែរ​​

ក្រុមប្រឹក្សា​ ឃ្លាំ​មើល​ កម្ពុជា​ ជំរុញ​ឲ្យ​ អនុវត្តច្បាប់​ អន្តោប្រវេសន៍​ ដើម្បី​ទុក​ការងារ​ឲ្យ ​ពលរដ្ឋ​ខ្មែរ​​


ដោយ៖​ ពៅ មេត្តា​ / វីអូឌី | ថ្ងៃចន្ទ ទី30 មិថុនា 2014

​ក្រុមប្រឹក្សា​ ឃ្លាំ​មើល​ កម្ពុជា​ ជំរុញ​ឲ្យ ​ក្រសួង​មហាផ្ទៃ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ចំពោះជនអន្តោប្រវេសន៍​ ខុស​ច្បាប់ ដើម្បី​ពង្រឹង​ សន្តិសុខ​សង្គម​ និងរក្សា​ទុក​ ការងារ ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ​ធ្វើ​វិញ​។​
លិខិត ​របស់​ក្រុមប្រឹក្សា ​ឃ្លាំ​មើល ​កម្ពុជា ផ្ញើជូន​ លោក​ ស ខេង រដ្ឋមន្ត្រី​ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​លើកឡើង​ ថា ក្រសួង​មហាផ្ទៃ ​ពុំ​អនុវត្ត​ច្បាប់ ចំពោះ​ជនអន្តោប្រវេសន៍ ខុស​ច្បាប់​នៅ​កម្ពុជា ​ឲ្យមាន​ប្រសិទ្ធិភាព​ទេ​។   ក្នុង​លិខិត​នោះ​ បាន​ផ្តោត​សំខាន់​ លើ ​ជន​អន្តោប្រវេ​សន៍​ វៀតណាម​។​
ក្រុមប្រឹក្សា ​ឃ្លាំ​មើល ​កម្ពុជា បាន​លើកឡើង​ទៀត​ ថា ការអនុវត្តអន្តោប្រវេសន៍​ ឲ្យមានប្រសិទ្ធភាព អាច​ជួយ​ រក្សា​ការងារ ​សម្រាប់​ពលរដ្ឋ​ខ្មែរ និងសន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​។​
VOD មិនទាន់​អាច​សុំ​ ការឆ្លើយតប​ ពី ​លោក​ ខៀវ សុភ័គ ​អ្នកនាំពាក្យ​ ក្រសួង​មហាផ្ទៃ​ បាន​ទេ ដោយ​ទូរស័ព្ទ ​មិន​អាច​ទំនាក់ទំនង​បាន​។​
បន្ទាប់​ពី​ រដ្ឋាភិបាល ​យោធា​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ ​ជាង​២០​ម៉ឺន​នាក់ ​មក​ប្រទេស​កម្ពុជា​វិញ​ចាប់ពី​ ដើម​ខែ​មិថុនា ​មក​នោះ មន្ត្រី​ សង្គម​ស៊ីវិល​ មួយចំនួន និងគណបក្ស ​សង្គ្រោះ​ជាតិ​ បាន​ជំរុញ ​រដ្ឋាភិបាល​ ឲ្យ​អនុវត្ត​ច្បាប់ បញ្ជូន​ជនអន្តោប្រវេសន៍​ ខុសច្បាប់​ ពិសេស​ជន​អ​ន្តោប្រវេ​សន៍ វៀតណាម ​ដែល​មាន​ចំនួន​ច្រើន ​ឲ្យទៅ​ប្រទេស​កំណើត​វិញ ដើម្បី​ទុក​ការងារ ​សម្រាប់ ពលរដ្ឋ​ខ្មែរ​ធ្វើ​៕


No comments:

Post a Comment