Paris Peace Accords 23 Oct. 1991

Friday, July 25, 2014

រដ្ឋ​សភា​​ ប្រជុំ​ថ្ងៃ​​​ ២៨ ​​កក្កដា​ ​ប្រកាស​ សុពល​ភាព​លោក​ សម រង្ស៊ី ​ជា​បេក្ខជន​ ជាប់​ឆ្នោត​​ តំណាងរាស្ត្រ​ | NatAss will meet on 28 July 2014 to announce MP status of Sam Rainsy

រដ្ឋ​សភា​​ ប្រជុំ​ថ្ងៃ​​​ ២៨ ​​កក្កដា​ ​ប្រកាស​ សុពល​ភាព​លោក​ សម រង្ស៊ី ​ជា​បេក្ខជន​ ជាប់​ឆ្នោត​​ តំណាងរាស្ត្រ​ 

RFI |  ២៥ កក្កដា ២០១៤

រដ្ឋសភាជាតិ
រដ្ឋសភាជាតិ RFI/Siv channa

កិច្ច​ប្រជុំ​ បន្ទាន់ ​របស់ ​​គណៈកម្មា​ធិការ​​ អចិន្ត្រៃយ៍​​ រដ្ឋសភា​ ដឹកនាំ​​ ដោយ​លោក​ ​​ហេង ​សំរិន នៅ​រសៀល​​ថ្ងៃ​ ទី​២៥​ កក្កដា​នេះ​​ បាន​​សម្រេច​​ ថា, ​រដ្ឋ​សភា​​ នឹង​​បើក​​​កិច្ច​ប្រជុំ​​ វិសាមញ្ញ ​នៅ​​ម៉ោង ​៨ព្រឹក​​​ ថ្ងៃ​​ចន្ទ ​ទី​​២៨​​ កក្កដា ​ដើម្បី​​ ប្រកាស​​សុពលភាព​ នៃ​អាណត្តិ​​ លោក ​សម ​រង្ស៊ី ​ជា​សមាជិក​​ រដ្ឋ​សភា ​នីតិកាល ទី៥។​​​  អង្គ​ប្រជុំ​ នៃ​គណៈ​កម្មាធិការ​ អចិន្ត្រៃយ៍​ រដ្ឋ​សភា ​ក៏​បាន​សម្រេច​ ប្រគល់​​ភារកិច្ច​​ ជូន​​គណៈ​កម្មការ​​ នីតិកម្ម​ និង​យុត្តិធម៌​ នៃ​រដ្ឋ​សភា ​ពិនិត្យ ​និង​សិក្សា ​លើ​ការ​​ស្នើ​​ សុំ​​ ធ្វើ​​វិសោធន​កម្ម​​ ប្រការ​៦ ​ថ្មី ​នៃ​បទ​​បញ្ជា​ផ្ទៃ​ ក្នុងនៃ​រដ្ឋ​សភា​៕


No comments:

Post a Comment