Paris Peace Accords 23 Oct. 1991

Saturday, August 16, 2014

ACU​ ប្រកាស​ បើក​យុទ្ធនាការ​ កំចាត់​មន្ត្រី​ មាន​តែ​ឈ្មោះ​ ក្នុង​បញ្ជី​ តែ​មិន​មក​ធ្វើការ​

ACU​ ប្រកាស​ បើក​យុទ្ធនាការ​ កំចាត់​មន្ត្រី​ មាន​តែ​ឈ្មោះ​ ក្នុង​បញ្ជី​ តែ​មិន​មក​ធ្វើការ​

លោក ​ឱម ​យ៉ិនទៀង ​ថ្លែង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុ​​ក​រលួយ ​និង ​វិស័យ​ឯកជន​ស្តី​អំពី​កម្ម​វិធី​ប្រឆាំង​អំ​ពើ​ពុក​រលួយ ​។
លោក ​ឱម ​យ៉ិនទៀង ​ថ្លែង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អង្គភាព​ប្រឆាំង​អំពើ​ពុ​​ក​រលួយ ​និង ​វិស័យ​ឯកជន​ស្តី​អំពី​កម្ម​វិធី​ប្រឆាំង​អំ​ពើ​ពុក​រលួយ ​។
RFI / វណ្ណ សុគន្ធា / ១៥ សីហា ២០១៤

នៅ​ក្នុង​​កិច្ច​​ពិគ្រោះ​​យោបល់​​រវាង​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ ​និង ​វិស័យ​​ឯក​ជន​​ស្តី​អំពី​​កម្ម​វិធី​​ប្រឆាំង​​អំពើ​ពុក​រលួយ​នៅ​​រសៀល​​ថ្ងៃ​​សុក្រ​ ទី ​១៥ ​សីហា ​នេះ ​លោក ​ឱម ​យ៉ិនទៀង​​ប្រធាន​​អង្គភាព​​ប្រឆាំង​​អំពើ​ពុក​រលួយ ​បាន​ប្រកាស​​បើក​​យុទ្ធនាការ​​ថ្មី​​មួយ​ទៀត​​នោះ​​គឺ​​ការ​​បោស​សម្អាត​​មន្ត្រី​​ដែល​​មាន​តែ​​ឈ្មោះ​​ក្នុង​​បញ្ជី​ តែ​​មិន​​មក​​ធ្វើ​ការ​។ ​យុទ្ធនា​ការ​ដែល ​លោក​​ទេស​រដ្ឋ​មន្ត្រី​​ហៅ​ថា​ “ ​ចាប់​​ខ្មោច​​ពុក​រលួយ​”​នេះ​​នឹង​​ចាប់ផ្តើម​​ប្រតិបត្តិ​ការ​ចាប់​​​សប្តាហ៍​ក្រោយ​នេះ​ត​ទៅ​។​


លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃ​សុក្រ ទី ១៥ សីហា​នេះ បានប្រកាស​បើក​យុទ្ធនាការ​កំចាត់​អំពើពុករលួយ​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា “ ចាប់​ខ្មោច​ពុករលួយ” ។

លោក ឱម យ៉ិនទៀង បាន​មានប្រសាសន៍ថា យុទ្ធនាការ​ថ្មី​នេះ នឹង​ចាប់ផ្តើម​ចាប់ពី​សប្តាហ៍​ក្រោយនេះ​តទៅ ដោយ​ជំហាន​ដំបូង អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​យុទ្ធនាការ​នេះ​ដល់​ស្ថាប័ន​ទាំងអស់​ទាំង​រដ្ឋ និង ស៊ីវិល។ ប៉ុន្តែ អង្គភាព​នឹង​ទុក​រយៈពេល​បី​ខែ​ដើម្បី​ស្ថាប័ន​ទាំងអស់​លុបចេញ​នូវ”ឈ្មោះ​ខ្មោច”ដែល​យក​ប្រាក់ខែ​រដ្ឋ​នេះ។ លោក រដ្ឋមន្ត្រី បាន​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​សហការ​ស្អិតល្មួត​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង ក្រសួង​មុខងារសាធារណៈ ដើម្បី​រួមគ្នា​កំចាត់​អំពើពុករលួយ​ប្រភេទ​នេះ ដោយ​គ្មាន​ការលើកលែង​នោះទេ។

ជាមួយគ្នានេះ លោក ឱម យ៉ិនទៀង បាន​ព្រមាន​ថា បើ​ផុត​រយៈពេល​បី​ខែ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​ចុះទៅ​ពិនិត្យមើល​ក្រសួង ស្ថាប័ន ឫ​ការិយាល័យ​ដែល​សង្ស័យថា មាន​អំពើពុករលួយ​ប្រភេទ​នេះ ហើយ​បើ​មាន” ឈ្មោះ​ខ្មោច”នោះ ប្រធាន​ស្ថាប័ន ឫ ការិយាល័យ​ទាំងនោះ​ត្រូវ​ទទួលខុស​ចំពោះមុខ​ច្បាប់។ លោក ឱម យ៉ិនទៀង បាន​សង្កត់ធ្ងន់ថា អ្នកប្រព្រឹត្ត​អំពើពុករលួយ​ប្រភេទ​នេះ អាចមាន​ទោសទណ្ឌ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ។

សូមបញ្ជាក់ថា យុទ្ធនាការ​នេះ នឹង​ក្លាយជា​បេសកកម្ម​ទី​បួន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បន្ទាប់ពី​អង្គភាព​មួយ​នេះ​បាន​បើក​យុទ្ធនាការធំៗចំនួន​បី​រួចមកហើយ​ដែល​រួមមាន​ដូចជា កំចាត់​អំពើពុករលួយ​លើ​មន្ត្រី​សង្គមកិច្ច សេវាសាធារណៈ និង អំពើពុករលួយ​ក្នុងពេល​ប្រឡង​បាក់​ឌុប​ដែល​ទើប​កន្លងទៅថ្មីៗនេះ៕

No comments:

Post a Comment