Paris Peace Accords 23 Oct. 1991

Thursday, August 21, 2014

លោក ហ៊ុន សែន ព្រមានមន្ត្រី​ ការ​ពារ​សិទ្ធិ​ មនុស្សម្នាក់​ ដែល​សម្ភាស​ ជាមួយ វីអូអេ​ | Hun Sen threatens one interviewee with VOA

លោក ហ៊ុន សែន ព្រមានមន្ត្រី​ ការ​ពារ​ សិទ្ធិ​មនុស្សម្នាក់​ ដែល​សម្ភាស​ ជាមួយ វីអូអេ​

 គង់ សុឋានរិទ្ធ / វីអូអេ | ២១ សីហា ២០១៤ 

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​១១​នៃ​រដ្ឋ​ភាគី​អនុសញ្ញា​​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​​ប្រឆាំង​នឹង​មនុស្ស (អនុសញ្ញា​អូតាវ៉ា) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១១។លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា ថ្លែង​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​លើក​ទី​១១​នៃ​រដ្ឋ​ភាគី​អនុសញ្ញា​​ហាម​ប្រាម​ការ​ប្រើប្រាស់​មីន​​ប្រឆាំង​នឹង​មនុស្ស (អនុសញ្ញា​អូតាវ៉ា) ក្នុង​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១១។

នាយក​រដ្ឋ​មន្ត្រី ​ កម្ពុជា​ គឺ​ លោក​ ហ៊ុន សែន​ បាន​វាយ​ប្រហារ​ ដោយ​សម្តីធ្ងន់ៗ លើ​មន្ត្រី​ ការ​ពារ​សិទ្ធិ​មនុស្ស​ នាំមុខ​មួយ​រូប ​របស់​ សមាគម​ ការពារ​ សិទ្ធិ​មនុស្ស​ អាដហុក ​ក្រោយ​ពី​មន្ត្រី ​សិទ្ធិ​មនុស្ស​រូប​នោះ​ បាន​ធ្វើ​អត្ថាធិប្បាយ​ប៉ះពាល់​ ដល់​កិច្ច​ការ ​របស់​លោក។  ថ្លែង​ក្នុង ​ពិធី​ចែក​ សញ្ញា​ប័ត្រ ដល់​និស្សិត​ សាលា​ឯកជន​ មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋមន្ត្រី បាន​យោង​ដល់​សេចក្តី​អត្ថាធិប្បាយ​ របស់​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ខាង​លើ​អំពីទំនាស់​ ដីធ្លី​ នៅ​ក្នុង​ ការ​ផ្សាយ ​របស់​វិទ្យុ​វីអូអេ​សំឡេង សហរដ្ឋ​ អាមេរិក។​
«ឆ្លង​តាម​វិទ្យុ​វីអូអេ​ថ្ងៃ​ទី​២០​ ​មានមន្ត្រីអង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់​បាន​ធ្វើ​ការ​បក​ស្រាយ ហើយ​វា​ហាក់​ដូច​ជា​ ខ្ញុំ​ជា​កូន​ក្មេង​ម្នាក់​ថា ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែល​លោក​ហ៊ុន សែន​អត់​ដឹង​រឿង​អី។​ ផ្ទះ​គាត់​មាន​កាម៉េរ៉ា ​គាត់​មិន​មើល​ព័ត៌មាន។ ​ថា​គាត់​មិន​ដឹង​ទៅចុះ​ តែ​ឥឡូវ​គាត់​ដឹង​ហើយ​ តើ​គាត់​ដោះ​ស្រាយ​របៀប​ណា? ខ្ញុំ​ផ្តាំ​ទៅ​ឯក​ឧត្តម​ ឬ​លោក​ដែល​មាន​កិត្តិយសជំនួស​ឲ្យ​ភាសា​(ថា)​អាល្ងង់ ​អាក្មេង​ព្រហើន ​រឿង​ដែល​ខ្ញុំ​និយាយ​ថា​ ញ្ញត្តិ​គឺ​ប៉ុន្មាន​រឿង​ក្រោយ​នេះ។​»

លោក​ហ៊ុន សែន​មិន​បាន​បង្ហាញ​ឈ្មោះ​ចំៗ​របស់​មន្ត្រី​សិទិ្ធ​មនុស្ស​ដែល​លោក​ធ្វើ​ការ​វាយ​ប្រហារ​នោះ​ទេ។​ ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​របស់​វីអូអេ​សំឡេងសហ​រដ្ឋ​អាមេរិក​ជា​ខេមរ​ភាសា​កាល​ពី​ថ្ងៃ​អង្គារ​ទី​២០​ខែ​សីហា​ លោក​នី ចរិយា ​ប្រធាន ផ្នែកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ហាក់​ដូចជាសម្តែងការ​ហួស​ចិត្ត​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្រតិ​កម្ម​ជាលើក​ដំបូង​អំពី​បរាជ័យ​របស់​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​រដ្ឋាភិបាល​របស់​លោក​ក្នុង​បរាជ័យ​នៃ​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស ​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ធ្វើ​ដំណើរ​មក​តវ៉ា​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជាពិសេស​នៅ​មុខ​ភូមិ​គ្រឹះ​របស់​លោក។​
នៅ​ក្នុង​នោះ​ដែរ ​លោកហ៊ុន សែន​បាន​ដឹងពី​ការ​តវ៉ា​របស់​ក្រុម​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​សារ​ទំនាស់​ដី​ធ្លី​ តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​ ហើយ​ញ្ញត្តិ​ដែល​បាន​ដាក់​ជូន​រូប​លោក​ដើម្បី​ស្នើ​សុំ​អន្តរាគមន៍ពី​រូប​លោក​នោះ ​មិន​បាន​ធ្លាក់​ដល់​ដៃលោក​ទេ។​
ទំនាស់​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាង​ដប់​ឆ្នាំ​កន្លង​មក​នេះ​បាន​បង្ក​ឲ្យ​ប្រជា​ពលរដ្ឋ​រង​គ្រោះ​យ៉ាងតិច​ចំនួន​៧៧០០០០​នាក់។​ ​ពលរដ្ឋ​មួយ​ចំនួន​បាន​បាត់​បង់​ដីស្រែ ​ចម្ការនិង​ផ្ទះសម្បែង​ ដោយសារ​ការ​បំពាន​រំលោភ​យក​ដោយ​ក្រុម​ហ៊ុន​ឯកជន​ ឬ​ពី​អ្នក​មាន​អំណាច។​
លោក​នី ចរិយា ​អធិប្បាយ​លើ​សេចក្តី​អះអាង​របស់​លោក​ហ៊ុន សែន​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ទើប​តែ​បាន​ទទួល​ដំណឹង​អំពីទំនាស់​ដីធ្លី ​ហើយ​លោក​រង់​ចាំ​មើល​ថា​ តើ​លោក​នាយក​រដ្ឋ​មន្ត្រី​នឹង​ចាត់​វិធាន​ការ​បែប​ណា​ចំពោះ​បាតុភាព​សង្គម​នេះ។​
លោក​ហ៊ុន សែន​បាន​វាយ​បក​លោក​នី ចរិយា​ ​ដោយ​ប្រើ​ពាក្យ​ត្រង់ៗ​និង​ធ្ងន់ៗ​ ដោយ​ចាត់​ទុក​ថា​ មន្ត្រី​សិទ្ធិ​មនុស្ស​នាំមុខ​នេះ​មិន​បាន​ឃើញ​ពី​ស្នាដៃ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​របស់​លោកទេ។​
«ឥឡូវ​គេ​ដោះ​ហើយ​តើ ​ដូច្នេះ​ហើយ​បាន​ជា​ចៅហ្វាយ​ខេត្ត​រត់ទាំង​យប់។​ អី​ក៏​ភ្លើ​ម្ល៉េះ! ​តែ​អា​នេះ​ភ្លើ​ខូច។ ​កុំ​ព្រហើន​ពេក​ណា​ អាក្មេង​ព្រហើន!។លោក​ឯង​និយាយ​យក​ចំណេញ។​ អាង​ឡើង​អាង​ចង់ទម្លាក់​នាយក​រដ្ឋ​មន្ត្រី។​ ​មើ​លោក​ឯង​សាកមើល!​ ​បើ​ក្បាល​ប៉ាន​ដែក ​សុំ​អញ្ជើញ! ​ខ្ញុំ​ប្រើ​ភាសា​ថា ​លោក​អ្នក​ ថ្លៃថ្នូរ​ជំនួស​ពាក្យ​ថា ​អាល្ងង់។​ អានេះ​អាង​មាន​វីអូអេ​ វិទ្យុ​អាស៊ី​សេរី។​ (តែ)​អញ​មាន​ទូរទស្សន៍​វ៉ី។​»
ឆ្លើយ​តប​មកវិញ​ លោកនី ចរិយា​ចាត់​ទុក​ថា​ ប្រតិកម្ម​របស់​លោក​នាយករដ្ឋ​មន្ត្រី​គឺ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មួយ​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។​
«អ្វី​ដែល​សម្តេច​ហ៊ុន​ សែន​មាន​ប្រសាសន៍​គឺ​ជា​សេរីភាព​បញ្ចេញ​មតិ​របស់​លោក។​ លោក​មាន​សេរី​ភាព​ហ្នឹង​ដែរ។ ​ដូច្នេះ​ខ្ញុំ​យល់​ថា ​អ្វី​ដែល​សម្តេច​ហ៊ុន សែន​មាន​ប្រសាសន៍​ជា​រឿង​ធម្មតា ​គឺ​នៅ​ក្នុងប្រទេស​ប្រជា​ធិបតេយ្យ​គឺ​ជា​ការ​ប្រើ​ប្រាស់​នូវ​សិទ្ធិ​របស់​ខ្លួន​រៀងៗ​ខ្លួន។​»
ទោះជា​យ៉ាង​ណា នេះមិន​មែន​ជាលើក​ទី​១​ទេ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​វាយ​ប្រហារ​ដោយ​សម្តីធ្ងន់ៗ​លើ​អ្នក​រិះ​គន់​លោក។​ ​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ លោក​ធ្លាប់​ហៅបណ្ឌិត​ យ៉ាង​ហោច​ណាស់​ចំនួន​ពីររូប​ដែល​មាន​ចំណេះ​ដឹង​ផ្នែក​សេដ្ឋកិច្ច​ និង​ផ្នែក​និតិសាស្ដ្រ​ និង​នយោបាយ​ថា​ ជា​«បណ្ឌិតល្ងង់វិទូ»៕​

3 comments:

  1. Anonymous2:11 AM

    What a bad role model to his people and a bad role model for his children and grand children! I would be embarrassed if I had that kind of father. I am wondering who taught him how to use that kind of language.

    ReplyDelete
  2. Anonymous7:45 AM

    រឿងពិតគេនិយាយមិនបានទេព្រោះវាឈឺចិត្តណាស់ឬ? ចុះបើ ហ៊ុន សែន ស្តាប់ វិទ្យុអាស៊ី សេរី រឿងអីកីមិនដឹងថាមានបញ្ហាដីថីនៅទីនោះ ព្រោះគេបានផ្សាយដែរតើ គិតទៅអាងតែខ្លួនធំ រួចចង់ថាអីក៍បាន ចង់សំលុតអ្នកណាក៍បាន មិនដែលឃើញខុសទេ ។ សុំវិទ្យុនោះបញ្ជាក់ប្រាប់វិញទៅ ព្រោះបានផ្សាយបិរឿងនោះមែនពីមុន បើតាមស្តាប់ហេតុអ្វីក៍មិនដឹង?

    ReplyDelete
  3. Anonymous9:05 AM

    ហ៊ុនសែន មិនឮទេសំរែក ទុក្ខវេទនា របស់រាស្ត្រទូរទាំងប្រទេស
    តែបើការទិទាន ហ៊ុនសែន​ វិញនៅឣែ​ជើងមេឃណា​​​ ក៏ ហ៊ុនសែន ឮដែរ។
    ​អា នាយករដ្ឋមន្រ្តី ឡប់សត្តិ​។

    ReplyDelete