ការបដិសេធនេះ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានស្រង់ប្រភពពីកាសែតវៀតណាមមកចុះផ្សាយថា ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម លោក ហេង សំរិន បានសន្យាជាមួយភាគីវៀតណាមថានឹងចាត់វិធានការចំពោះសកម្មជនខ្មែរកម្ពុជាក្រោម ដែលបានដុតទង់ជាតិប្រទេសវៀតណាម កាលពីសប្តាហ៍កន្លងទៅ។
លោក ឈាង វុន បានអះអាងថា, នោះ ព័ត៌មាន មិនពិត។ លោក បញ្ជាក់ថា, លោក ហេង សំរិន បានប្រាប់ ភាគី វៀតណាមថា «ខ្មែរ កម្ពុជាក្រោម ធ្វើបាតុកម្មដោយសារអ្នកនាំពាក្យស្ថានទូតវៀតណាមនិយាយមិនត្រូវទាក់ទងនឹងរឿងប្រវត្តិសាស្ត្រ។»
បើតាមលោក ឈាង វុន សំណើររបស់រដ្ឋាភិបាលក្រុងហាណូយ ដែលទទូចឲ្យកម្ពុជាចាត់វិធានការចំពោះខ្មែរកម្ពុជាក្រោមនោះ ត្រូវបានលោក ហេង សំរិន ឆ្លើយតបទៅកាន់វៀតណាមថា កម្ពុជាជាប្រទេសប្រជាធិបតេយ្យ ដូច្នេះសកម្មភាពបាតុកម្ម ឬការដុតទង់ជាតិវៀតណាម គឺជាសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ថា ក្រុមអ្នកវ៉ាខ្មែរកម្ពុជាក្រោម បានផ្ទុះកំហឹងដោយសារអ្នកនាំពាក្យស្ថានទូតវៀតណាមអះអាងថា ទឹកដីកម្ពុជាក្រោមជារបស់ខ្លួនតាំងពីយូរមកហើយ។ បាតុកម្មជាបន្តបន្ទាប់ បានឈានដល់ការដុតទង់ជាតិវៀតណាម នៅមុខស្ថានទូតវៀតណាម ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី១២សីហា៕
This Yuon under name Chheang Vun cannot hide his real identity. His face is purely Yuon.
ReplyDelete