Paris Peace Accords 23 Oct. 1991

Thursday, August 21, 2014

ដំណើរការ​ និង​អត្ថន័យ​ នៃ​សំណុំ​រឿង ​០០២ ​វគ្គ​ទី២​ ក្នុង​សាលាក្តី​ ខ្មែរក្រហម​ គាំទ្រ ​ដោយ​ អ.ស.ប. | Case 002 at Eccc the Clown supported by UN

ដំណើរការ​ និង​អត្ថន័យ​ នៃ​សំណុំ​រឿង ​០០២ ​វគ្គ​ទី២​ ក្នុង​សាលាក្តី​ ខ្មែរក្រហម​ គាំទ្រ​ ដោយ​ អ.ស.ប.

លោក លី សុខឃាង ប្រធាន​គម្រោង​ឃ្លាំ​មើល​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​ ឯកសារ​កម្ពុជា។
លោក លី សុខឃាង ប្រធាន​គម្រោង​ឃ្លាំ​មើល​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​ ឯកសារ​កម្ពុជា។

វ៉ាស៊ីនតោនការស្រាវ​ជ្រាវ ​របស់ ​មជ្ឈមណ្ឌល ​ឯកសារ​កម្ពុជា​ បាន​បង្ហាញ ​ឲ្យ​ដឹង​ថា​ ក្រុម​ជនរង​គ្រោះ​ និង​ពលរដ្ឋ​ ជាច្រើន​ចង់ដឹង​ការណ៍​ពិត​ពី​ការ​កាប់​សម្លាប់​រង្គាល​នៅ​សម័យ​ខ្មែរក្រហម​ ចង់ដឹង​ការណ៍​ពិត​អំពី​អ្នក​នៅ​ពីក្រោយ​ខ្នង​ ដែល​អតីត​មេដឹកនាំ​ខ្មែរក្រហម​អាច​ទំលាយ​ចេញ​បាន​ ហើយ​នឹង​ការ​សុំ​អភ័យ​ទោស​ពី​អតីត​មេដឹកនាំ​ខ្មែរក្រហម​ដែល​កំពុង​ជាប់​ឃុំឃាំង​រង់ចាំ​ការកាត់ទោស​ពីបទ​ឧក្រិដ្ឋ​កម្ម​នានា​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង​១​លាន​៧សែន​នាក់​ស្លាប់​ក្នុង​ទសវត្សរ៍​១៩៧០។​ នេះជា​ការ​អះអាង​របស់​លោក​លី សុខឃាង​ ប្រធាន​គម្រោង​ឃ្លាំមើល​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល ​ឯកសារ​កម្ពុជា។
លោក​បាន​អះអាង​ថា​ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​គឺ​ចំពេល​ដែល​លោក​និង​ក្រុម​ របស់​លោក​រៀបចំ​វេទិកា​ពិភាក្សា​អំពី​សាលាក្តី​ខ្មែរក្រហម​នៅ​តាម​មូលដ្ឋាន​ដើម្បី​អប់រំ​ពលរដ្ឋ​ឲ្យ​ដឹង​អំពី​ដំណើរ​ការ​សាលាក្តី​ខ្មែរក្រហម​ អំពី​សំណុំរឿង​នីមួយៗ​តាំង​ពី​ឆ្នាំ​២០០៦​មក។

No comments:

Post a Comment