គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីរសៀលថ្ងៃទី២២សីហា បានកំណត់យកថ្ងៃអង្គារទី២៦សីហា ដើម្បីបើកកិច្ចប្រជុំបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីរដ្ឋសភា។ ជាការបោះឆ្នោតរុះរើក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា ទៅតាមសំណើររបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីល្ងាចថ្ងៃសុក្រ។ តាមសេចក្តីប្រកាសដដែល មានរបៀបវារៈសំខាន់បីដែលត្រូវដាក់អោយរដ្ឋសភាអនុម័ត ក្នុងនោះរួមមាន៖
ទី១៖ ការបោះឆ្នោត ជ្រើសតាំង លោក ងួន ញ៉ិល ជាអនុប្រធាន ទី២ នៃរដ្ឋសភា;
ទី២៖ ការបោះឆ្នោត ជ្រើសតាំង លោក កឹម សុខា ជាអនុប្រធាន ទី១ នៃរដ្ឋសភា;
និងទី៣៖ គឺ ការបោះឆ្នោត ជ្រើសតាំង ជំនួស និងបំពេញបន្ថែម សមាជិក គណៈកម្មការ ទាំង១០ នៃរដ្ឋសភា។
ការបោះឆ្នោត នឹងធ្វើឡើង ដោយលើកដៃ មួយដំណាក់កាល ម្តង។ នេះ បើ តាមការបញ្ជាក់ ពីលោក ឈាង វុន សមាជិក សភា របស់ គណបក្ស ប្រជាជនកម្ពុជា។
សូម បញ្ជាក់ថា ការបោះឆ្នោត រៀបចំ ក្បាលម៉ាស៊ីន ដឹកនាំថ្មី នៃរដ្ឋសភា ដោយដាក់បញ្ចូល អ្នកតំណាងរាស្ត្រ មកពីគណបក្ស សង្គ្រោះជាតិ គឺ ស្របតាម កិច្ចព្រមព្រៀង បញ្ចប់វិបត្តិ នយោបាយ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១, ជាកិច្ចព្រមព្រៀង ដែលបាន ឯកភាពគ្នា រវាង គណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដោយបែងចែក តួនាទី ដឹកនាំ នៅក្នុងគណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា និងការបង្កើតបន្ថែម នូវគណៈកម្មការ ជំនាញ ថ្មី មួយទៀត។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានអោយដឹងថា ក្រៅពីការបោះឆ្នោតជ្រើសតាំងលោក កឹម សុខា ជាអនុប្រធានទី១រដ្ឋសភា គណបក្សសង្គ្រោះជាតិនៅមានសមាសភាពជាប្រធាន និងអនុប្រធាននៃគណៈកម្មការទាំង១០នៃរដ្ឋសភាផងដែរ ក្នុងនោះ លោក អេង ឆៃអ៊ាង នឹងក្លាយជាប្រធានគណៈកម្មការទី១, លោក ប៉ុល ហំម ជាប្រធានគណៈកម្មការទី៣, លោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណៈកម្មការទី៧, លោកស្រី មូរ សុខហួរ ជាប្រធានគណៈកម្មការទី៨, និងលោក យឹម សុវណ្ណ ជាប្រធានគណៈកម្មការទី១។
ចំណែកឯសមាសភាពអនុប្រធានគណៈកម្មការជំនាញវិញ រួមមាន លោក សុន ឆ័យ ជាអនុប្រធានគណៈកម្មការទី២, លោក ឡុង រី អនុប្រធានគណៈកម្មការទី៤, លោកស្រី ជូឡុង សូមួរ៉ា អនុប្រធានគណៈកម្មការទី៥, លោក អ៊ូ ច័ន្ទឫទ្ធិ ជាអនុប្រធានគណៈកម្មការទី៦ និងលោក ម៉ៅ មុនីវណ្ណ ជាអនុប្រធានគណៈកម្មការទី។ សំណួរសួថា តើហេតុអ្វីបានជាមិនឃើញមានឈ្មោះរបស់លោក សម រង្ស៊ី នៅក្នុងសមាសភាពដឹកនាំក្បាលម៉ាស៊ីនរដ្ឋសភាថ្មីនេះ?
នោះក៏ដោយសារតែលោក សម រង្ស៊ី គឺជាប្រធានគណបក្សដែលចាំបាច់ត្រូវគ្រប់គ្រងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងមូល។ នេះបើតាមលោក បុញ្ញឬទ្ធិ៕
No comments:
Post a Comment