VOA News / ២២ សីហា ២០១៤
អភិបាលរដ្ឋ Missouri នៃសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឲ្យដកឆ្មាំការពារជាតិអាមេរិកចេញពីទីក្រុង Ferguson ដែលពោរពេញទៅដោយការតវ៉ារបស់ក្រុមប្រជាពលរដ្ឋអស់រយៈពេលជិត ២សប្ដាហ៍មកហើយ។ បន្ទាប់ពីបូលិសស្បែកបានបាញ់សម្លាប់ក្មេងជំទន់ស្បែកខ្មៅម្នាក់ កាលពីថ្ងៃទី៩ ខែសីហា។
កងទ័ពជាតិបានទៅដល់ទីក្រុង Ferguson កាលពីថ្ងៃចន្ទដើម្បីគាំទ្រប៉ូលិសបន្ទាប់ពីការប៉ះទង្គិចដោយហិង្សាជាមួយបាតុករ។ ថ្វីបើការតវ៉ាប្រឆាំងពេលថ្ងៃដោយសន្តិវិធីក៏ដោយ ក្រុមប៉ូលិសបាននិយាយថាមានក្រុមបាតុករមួយចំនួន បានញុះញង់ឲ្យមានអំពើហិង្សា រហូតធ្វើឲ្យប៉ូលិសសម្រេចបានបាញ់គ្រាប់បែកភ្លើងនិងឧស្ម័នបង្ហៀរទឹកភ្នែកតបជាមួយបាតុករ។មនុស្ស ១៥០នាក់បានត្រូវចាប់ខ្លួននៅក្នុងទីក្រុង Ferguson ចាប់តាំងពីការតវ៉ាកើតមានឡើង៕
No comments:
Post a Comment