កម្មការិនី ១៦នាក់ ដួលសន្លប់ នៅរោងចក្រ អ៊ឹមវ៉េ ៤ ខេត្ត កំពង់ឆ្នាំង

២១-សីហា-២០១០:
ឡានដឹកកម្មករ ដែលសន្លប់ ចេញពីរោងចក្រ កាត់ដេរ អ៊ឹមវ៉េ អន្តរជាតិ
លីមីធិត (M&V INTERNATIONAL MANUFACTURING LTD.)
នៅក្នុងខែត្រ កំពង់ឆ្នាំង។ RFA/Mondulkeo
កម្មការិនី ធ្វើការ នៅរោងចក្រ អ៊ឹមវ៉េ (MV) ៤ ខេត្ត កំពង់ឆ្នាំង ចំនួន ១៦នាក់ បានដួលសន្លប់ នៅពេល មានហេតុការណ៍ ឆ្លងចរន្ត អគ្គិសនី នៅក្នុងអគារ រោងចក្រ នៅព្រឹកថ្ងៃ ទី៥ ខែកញ្ញា។
ប្រធាន សហជីព សេរី កម្មករ នៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំរោងចក្រ អ៊ឹមវ៉េ ៤ អ្នកស្រី នួន សំអុល បានឲ្យដឹង ថា, មូលហេតុ កម្មករ ទាំង ១៦នាក់ នោះ ដួលសន្លប់ ដោយសារ ពួកគេ ភ័យខ្លាច នៅពេល បានឃើញ ខ្សែភ្លើង ដែលតភ្ជាប់ទៅ នឹងកង្ហារផ្លិតទឹក សម្រាប់ បក់ឲ្យមាន បរិយាកាស ត្រជាក់ នៅកន្លែង ធ្វើការ នៅអគារ ផុងទី៥ នោះ ឆេះ ដោយឆ្លង ចរន្តអគ្គិសនី ឬទុះសេ ខ្សែភ្លើងនោះ។
អ្នកស្រី នួន សំអុល៖ «និយាយ រួមទៅ, វា អត់សូវធ្ងន់ ដោយសារ គាត់ សន្លប់, ដោយសារ គាត់ ភ័យ។ ក្នុងពេល ឥឡូវនេះ កម្មករ ដែលថា គាត់ សុខភាពល្អ អត់មានបញ្ហាអី គឺ នៅធ្វើការ ដដែល។ តែ ចំពោះ កម្មករ មួយចំនួន ដែលថា គាត់ អត់ស្រួលខ្លួន ដោយសារ ភ័យតក់ស្លុត ព្រឹកមិញ។ អ៊ីចឹង ខាងផ្នែក រដ្ឋបាល, យើង នៅ អ៊ឹមវ៉េ ហ្នឹង បានឲ្យគាត់ ទៅផ្ទះ ដោយថែរក្សា អត្ថប្រយោជន៍ ឲ្យគាត់។»
កម្មករដែលដួលសន្លប់ទាំងនោះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត កំពង់ឆ្នាំង និងខ្លះបានធូរស្រាល ក៏បានចាកចេញត្រឡប់ទៅផ្ទះជាបណ្ដើរៗនៅរសៀលថ្ងៃដដែល៕
No comments:
Post a Comment