Paris Peace Accords 23 Oct. 1991

Friday, September 26, 2014

អូស្រ្ដាលី ​ឲ្យ​ប្រាក់​ កម្ពុជា​ ៤០លាន ​ដុល្លារ ​សម្រាប់​ កិច្ចព្រម​ព្រៀង​ ទទួល​យក ​ជន​ភៀស​ខ្លួន​ | Australia gives Cambodia $40 M to take care of its refugees

អូស្រ្ដាលី ​ឲ្យ​ប្រាក់​ កម្ពុជា​ ៤០លាន ​ដុល្លារ ​សម្រាប់​ កិច្ចព្រម​ព្រៀង​ ទទួល​យក ​ជន​ភៀស​ខ្លួន​

ABC Australia | ៦ កញ្ញា ២០១៤

រដ្ឋាភិបាល​ សហព័ន្ធ អូស្រ្ដាលី​ បាន​ប្រាប់ ​ឲ្យ​ដឹង ​ថា, កិច្ចព្រម​ព្រៀង​ បញ្ជូន ​ជន​ភៀស​ខ្លួន ​ទៅ​កម្ពុជា ​ដែល​នឹង​ត្រូវ​ ចុះ​ ហត្ថលេខា​ នៅ​រសៀល ​ថ្ងៃ​សុក្រ​នេះ មាន​តម្លៃ​ ៤០​លាន ​ដុល្លារ​ សម្រាប់ ​រយៈ​ពេល ​៤​ឆ្នាំ។  ជំនួយ​នេះ គឺ ​បន្ថែម​ ពី​លើ​ប្រាក់ ​ដែល​អូស្រ្ដាលី ​ផ្ដល់​ជំនួយ ​ទៅ​ឲ្យ​កម្ពុជា ​សព្វ​ថ្ងៃ ​ប្រមាណ​ ៨០​លាន​ ដុល្លារ
នៅ​ក្នុង​អនុស្សារណៈ ​នៃ​ការ​យោគ​យល់​គ្នា ​ដែល​នឹង​ចុះ ហត្ថលេខា ​រវាង​ រដ្ឋមន្រ្ដី ​ក្រសួង ​មហាផ្ទៃ​ កម្ពុជា និង​រដ្ឋ​មន្រ្ដី​ អន្ដោប្រវេសន៍ ​អូស្រ្ដាលី​ នៅ​ថ្ងៃ​នេះ, កម្ពុជា ​នឹង​ទទួល​យក​ ជន​ភៀស​ខ្លួន ​ពី​មណ្ឌល​ ឃុំ​ឃាំង​ ជន​ភៀស​ខ្លួន ​នៅ​លើកោះ ​ណារូ ដែល​បច្ចុប្បន្ន​ មាន​ជន ​ស្វែង​សិទ្ធិ​ជ្រក​កោន ​ប្រមាណ ​១ពាន់​ ២នាក់ ​កំពុង​ ស្នាក់​នៅ ​ទី​នោះ។

លោក Scott Morrison រដ្ឋមន្រ្ដី​ អន្ដោប្រវេសន៍ ​អូស្រ្ដាលី​ មាន​ប្រសាសន៍ ​ថា, អូស្រ្ដាលី​ នឹង​រ៉ាប់​​ចំណាយ​ លើ​ការ​តាំង​ ទី​លំនៅ ​ថ្មី​ របស់​ ជន​ភៀស​ខ្លួន​ ទាំង​នោះ, ហើយ​ ថា, ​កិច្ច​ព្រម​ព្រៀង​នេះ នឹង​ចាប់​ផ្ដើម​ ដំណើរ​ការ​ នៅ​ចុង​ឆ្នាំ​នេះ។

លោក​ Scott Morrison ក៏​បាន ​ឲ្យ​ដឹង​ទៀត​ ថា, កិច្ចព្រម​ព្រៀង​នេះ​ មិន​បាន ​កំណត់​ ទៅ​លើ​ចំនួន ​ជន​ភៀស​ខ្លួន ​ដែល​ត្រូវ​ បញ្ជូន ​ទៅ​កម្ពុជា ​នោះ​ទេ, ហើយ ថា, ក៏​មិន​មាន​ ការ​បង្ខំ ​ជន​ភៀស​ខ្លួន​ ទាំង​នោះ ​ទៅ​នៅ​កម្ពុជា​ដែរ។  ពួក​គេ​ នឹង​​ទទួល​បាន ​នូវ​សំណើ​ ជា​ការ​ស្ម័គ្រ​ចិត្ដ ​ឲ្យ​ទៅ​នៅ​កម្ពុជា ​ជា​អចិន្រ្ដៃយ៍,​ ហើយ​ ជន​ស្វែង​សិទ្ធិ​ ជ្រក​កោន ​ដែល​សម្រេច​ចិត្ដ ​ទៅ​កម្ពុជា​ នឹង​ទទួល​បាន​ នូវ​ការ​បង្រៀន​ ឲ្យ​ចេះ​ ភាសា​ខ្មែរ។

គណបក្ស​ ប្រឆាំង ​នៅ​ប្រទេស​ កម្ពុជា ​ឲ្យ​ដឹង​ថា ប្រាក់​ជំនួយ​ អូស្រ្ដាលី​ សម្រាប់​ កិច្ច​ព្រម​ព្រៀង​នេះ នឹង​ត្រូវ​ គណបក្ស ​កាន់​អំណាច​ ចាយ​វាយ ​ក្នុង​លក្ខណៈ​ ពុក​រលួយ,​ ហើយ​ ថា, កម្ពុជា​ ដែល​ជា​ប្រទេស ​ក្រី​ក្រ គ្មាន​ សមត្ថភាព ​ក្នុង​ការ​ថែ​ទាំ​ ដល់​ជន​ភៀស​ខ្លួន​ទេ។


នៅ​គ្រា​នេះ​ ដែរ ប្រធាន​អង្គការ​គាំ​ពារ​ជន​ភៀស​ខ្លួន​មួយ​នៅ​រដ្ឋ​ NSW នៃ​ប្រទេស​អូស្រ្ដាលី​ឲ្យ​ដឹង​ថា កិច្ច​ព្រម​ព្រៀង​៤០​លាន​ដុល្លារ​នេះ គឺជា​រឿង​កង្វល់​។ លោក Michael Douglas ពី​អង្គការ Sanctuary Northern Rivers ដែល​ផ្ដល់​ការ​គាំ​ពារ​ដល់​ជន​ភៀស​ខ្លួន​និយាយ​ថា ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ឲ្យ​ទៅ​នៅ​ក្នុង​ប្រទេស​ក្រី​ក្រ​បំផុត​មួយ​ក្នុង​ លោក​នេះ គឺ​គ្មាន​យុត្ដិធម៌​ទាល់​តែ​សោះ។

លោកស្រី Sarah Hanson-Young អ្នក​នាំពាក្យ​គណបក្ស​បរិស្ថាន​និយម​អូស្រ្ដាលី​សម្រាប់​កិច្ចការ​អន្ដោ​ ប្រវេសន៍​និយាយ​ថា ការ​លើក​ឡើង​របស់​រដ្ឋមន្រ្ដី​អន្ដោប្រវេសន៍​ថា បញ្ជូន​តែ​អ្នក​ស្ម័គ្រ​ចិត្ដ​ទៅ​នោះ មិន​មែន​ជា​ជម្រើស​របស់​ពួក​ជន​ស្វែង​សិទ្ធិ​ជ្រក​កោន​ដែល​ជាប់​ការ​ឃុំឃាំង ​នៅ​កោះ​ណារូ​នោះ​ទេ៕




No comments:

Post a Comment