លោក ហ៊ុន សែន ព្រមានលោក កឹម សុខា ដែលប៉ុនប៉ង ទម្លាក់រដ្ឋមន្ត្រី បក្សកាន់អំណាច
RFI | ១០ កញ្ញា ២០១៤
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
RFI/ Siv Channa
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
បានព្រមាន នៅថ្ងៃនេះ ថា, ប្រសិនបើ គណបក្ស សង្គ្រោះជាតិ ប៉ុនប៉ងទម្លាក់
រដ្ឋមន្ត្រី គណបក្ស កាន់អំណាច ដោយប្រើ យន្តការសភា មែននោះ,
គណបក្ស ប្រជាជនកម្ពុជា នឹងបោះឆ្នោត ទម្លាក់លោក កឹម សុខា
ចេញពីតំណែង អនុប្រធាន ទី១ រដ្ឋសភាវិញ។
ប្រតិកម្មនេះ គឺ ជាការឆ្លើយតប ទៅនឹងលោក កឹម សុខា ដែលបានព្រមាន ថា
នឹងរួមដៃ ជាមួយ តំណាងរាស្ត្រ បក្សកាន់អំណាច មួយចំនួន ដើម្បី ទម្លាក់រដ្ឋមន្ត្រី ពុករលួយ នៅជុំវិញ លោក នាយករដ្ឋមន្ត្រី។
សារព្រមាន របស់លោក នាយករដ្ឋមន្ត្រី បានធ្វើឡើង នៅព្រឹក ថ្ងៃអង្គារ ទី០៩
កញ្ញានេះ ក្នុងឱកាស បើកសម្ពោធ ការដ្ឋាន សាងសង់ ស្ពានអាកាស ក្បែរសាលា
តិចណូ ក្នុងរាជធានី ភ្នំពេញ។ លោក ហ៊ុន សែន ព្រមានថា,
បើ បក្សប្រឆាំង ចង់បោះឆ្នោត ទម្លាក់រដ្ឋមន្ត្រី ណាមួយ,
បក្សកាន់អំណាច នឹងបោះឆ្នោត ទម្លាក់លោក កឹម សុខា
ចេញពីអនុប្រធាន ទី១ រដ្ឋសភា ដែរក្រោម ហេតុផល ថា,
ពាក្យពេចន៍ ជេរប្រមាថ មិនសម នឹងតំណែង នេះទេ។
នេះ គឺជាប្រតិកម្ម ឆ្លើយតប នឹងលោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទី១ រដ្ឋសភា។ នៅក្នុងដំណើរ ទៅជួប ជាមួយ អ្នកគាំទ្រ តាមខេត្ត តាមរយៈពេល ប៉ុន្មានថ្ងៃ ចុងក្រោយនេះ, លោក កឹម សុខា បានប្រកាស ថា, លោក នឹងប្រើប្រាស់ យន្តការសភា ដើម្បី ទម្លាក់ «រដ្ឋមន្ត្រី ពុករលួយ» មួយចំនួន ដែលនៅជុំវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បើ តាមលោក កឹម សុខា តំណាងរាស្ត្រ គណបក្ស ប្រជាជនកម្ពុជា មួយចំនួន ដែលមិនចូលចិត្ត រដ្ឋមន្ត្រី មុខដដែលៗនោះ អាចចូលរួម បោះឆ្នោត គាំទ្រសំណើ បក្សប្រឆាំង។ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក ការប៉ុនប៉ង ទម្លាក់រដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី បក្សកាន់អំណាចនោះ ថា, ជាការបង្កសង្គ្រាម និងបានព្រមាន បោះឆ្នោត ទម្លាក់លោក កឹម សុខា ពីអនុប្រធាន ទី១ រដ្ឋសភាវិញ ប្រសិនបើ មានសំណើសុំ ទម្លាក់រដ្ឋមន្ត្រី ណាម្នាក់ មែននោះ។
គួរកត់សម្គាល់ ដែរថា, លោក កឹម សុខា ក៏បានចោទប្រកាន់ មនុស្សបីក្រុម ថា បានព្យាយាម ធ្វើឲ្យប្រជាពលរដ្ឋ ស្អប់ គណបក្ស សង្គ្រោះជាតិ ដោយសារ តែ ការយល់ព្រមចូល រដ្ឋសភា។ មនុស្សទាំងបីក្រុមនោះ រួមមាន៖ ក្រុម អ្នកវិភាគ ឯករាជ, ក្រុម អ្នកចង់ អូសទាញ ឲ្យរូបលោក បែកចេញ ពីលោក សម រង្ស៊ី, និងក្រុម អ្នកគាំទ្រ គណបក្ស សង្គ្រោះជាតិ ក្លែងក្លាយ។ ក្រុមអ្នកគាំទ្រ ក្លែងក្លាយនោះ, លោក កឹម សុខា ទំនងជាចង់សំដៅ ទៅលើ អ្នកគាំទ្រ គណបក្ស ប្រជាជនកម្ពុជា។
នេះ ជាការប៉ះសម្តីគ្នា ជាសាធារណៈ លើកដំបូងហើយ រវាង មេដឹកនាំ គណបក្ស ទាំងពីរ បន្ទាប់ ពីមាន កិច្ចព្រមព្រៀង បញ្ចប់វិបត្តិ នយោបាយ កាលពីថ្ងៃ ទី២២ កក្កដា មក និងបន្ទាប់ ពីលោក ហ៊ុន សែន និងលោក សម រង្ស៊ី បានថ្លែងសារ សន្តិភាព នៅក្នុងរដ្ឋសភា។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក កិច្ចព្រមព្រៀង និងសេចក្តី ថ្លែងការណ៍នោះ ថា ជា «បទឈប់បាញ់» មួយ, ហើយ បានសូម ឲ្យភាគី ទាំងសងខាង ពិនិត្យមើល «កូនទាហាន» របស់ខ្លួន ឡើងវិញ ជាបន្ទាន់៕

No comments:
Post a Comment