Paris Peace Accords 23 Oct. 1991

Tuesday, September 2, 2014

លោក ហ៊ុន សែន ប្រកាស​ គោល​នយោបាយ ​ជាតិ​ គាំពារ និង​អភិវឌ្ឍ ​កុមារ | Hun Sen declares child protection policy

លោក ហ៊ុន សែន ប្រកាស​ គោល​នយោបាយ ​ជាតិ​ គាំពារ និង​អភិវឌ្ឍ ​កុមារ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ កញ្ញា ២០១៤

ហ៊ុន សែន ៦១០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ សម្ពោធ​ស្ពាន ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA/Uon Chhin

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ​ផ្សព្វផ្សាយ ​​​គោល​នយោបាយ​ ជាតិ និង​ផែន​ការ​ ស្ដី​ពី ​ការ​គាំពារ និង​អភិវឌ្ឍ​ កុមារ​តូច ឆ្នាំ​២០១៤-២០១៨ នៅ​ថ្ងៃ ​ទី​១ កញ្ញា នៅ​វិទ្យាស្ថាន​ ជាតិ ​អប់រំ ក្បែរ​វិមាន​ ឯករាជ្យ រាជធានី ​ភ្នំពេញ។

លោក​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា, រដ្ឋាភិបាល​កម្ពុជា ចូល​រួម​ កិច្ច​គាំពារ និង​អភិវឌ្ឍ​ កុមារ​តូច និង​លើក​តម្កើង ​សិទ្ធិ​កុមារ ស្រប​តាម​ រដ្ឋធម្មនុញ្ញ​ ក្នុង​ច្បាប់ ​ស្ដីពី​ ការ​អប់រំ និង​ក្នុង​អនុសញ្ញា​ ស្ដីពី​ សិទ្ធិ​កុមារ និង​កំណត់ ​ត្រង់​មុំ ​ទី៤ នៃ​យុទ្ធសាស្ត្រ​ ចតុកោណ ​​របស់​ រាជរដ្ឋាភិបាល ដោយ​ផ្ដោត​លើ​ការ​បន្ត​លើក​កម្ពស់​សុខុមាល​ភាព សិទ្ធិ​រស់រាន​មាន​ជីវិត ការ​អភិវឌ្ឍ ការ​ការពារ និង​ការ​ចូលរួម​របស់​កុមារ ហើយ​គាំទ្រ​ការ​បង្កើត​ភូមិ​កុមារ អេស អូ អេស (SOS) ភូមិ​កុមារ​អរុណ​រះ និង​មជ្ឈមណ្ឌល​កុមារ​នានា​​គ្រប់​រាជធានី​ខេត្ត​ ព្រម​ទាំង​ដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ស្ដី​ពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ២០១៤-២០១៨។

លោក ហ៊ុន សែន បន្ត​ទៀត​ថា រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​កន្លង​មក ដោយ​ផ្ដល់​អាហារូបត្ថម្ភ ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្ដាយ ផ្ដល់​វីតាមីន​អា(Vitamin A) បន្ថែម​ដល់​កុមារ ចាប់​ពី​អាយុ ៦ខែ ដល់ ៥៩ខែ ការ​ថែ​ទាំ​សុខភាព ដែល​បាន​កាត់​បន្ថយ​ការ​ស្លាប់​របស់​មាតា និង​ទារក ព្រម​ទាំង​ពង្រីក​ការ​អប់រំ​កុមារ ការ​ការ​ពារ កាត់បន្ថយ ជំងឺ​ទារក និង​កុមារ ជំងឺ​រាករូស រលាក​ផ្លូវ​ដង្ហើម ជំងឺ​ស្លេកស្លាំង ខ្វះ​ជាតិ​ដែក កង្វះ​ជាតិ​អ៊ីយ៉ូដ ជីវជាតិ​សេ អាហារូបត្ថម្ភ ការពារ​មេរោគ​ហ៊ីវ ជំងឺ​អេដស៍​ជាដើម ក្នុង​នោះ​ជំងឺ​គ្រុន​ស្វិត​ដៃ​ជើង ត្រូវ​បាន​លុប​បំបាត់​នៅ​ត្រឹម​ឆ្នាំ១៩៩៨៖ «ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​បាន​ប្ដេជ្ញា​ ចិត្ត កិច្ច​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ក្នុង​បុព្វហេតុ​កុមារ​គ្រប់​ស្រទាប​ទាំង​អស់ ដោយ​ក្ដី​ស្រឡាញ់ ដ៏​ជ្រាល​ជ្រៅ​មិន​អាច​វាស់​បាន ​ដូច​ដែរ​ខ្ញុំ​និង​ភរិយា ព្រម​ទាំង​ក្រុម​គ្រួសារ តែង​បាន​រួម​ចំណែក​កន្លង​មក​នេះ។»

ទោះ​ជា​យ៉ាង​ក៏​ដោយយោង​តាម​របាយការណ៍​របស់ អង្គការ​យូនីសេហ្វ (UNICEF) ស្ដីពី​ការ​ការពារ​កុមារ (Child Protection)​ កុមារ​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ នៅ​តែ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​ខ្ពស់ ប្រចាំ​ថ្ងៃ ដល់​សុខភាព ការ​អប់រំ សុវត្ថិភាព និង​ការ​អភិវឌ្ឍ​ដទៃ​ទៀត ។

មិន​​តែ​ប៉ុណ្ណោះ​ស្ថានភាព​ប្រចាំ​ថ្ងៃ​របស់​កុមារ ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​ការ​រំលោភ​បំពាន ដោយ​ហិង្សា ការ​កេងប្រវ័ញ្ច និង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់។

បញ្ហា​ទាំងនេះ​ជា​ញឹកញាប់​តែង​កើត​ឡើង​ធ្ងន់ធ្ងរ​ដោយ​ភាព​មិន​ស្នើ​គ្នា​ នៃ​យេនឌ័រ ជា​ពិសេស​គម្លាត​អ្នក​ទីក្រុង និង​ប្រជាជន​ក្រីក្រ​តាម​ជនបទ និង​ភាព​អវិជ្ជមាន ពី​ការ​រើសអើង​​ដល់​ជនជាតិ​ភាគ​តិច និង​ជន​ពិការ៕


No comments:

Post a Comment