លោក ហ៊ុន សែន នឹងទៅ ទស្សនកិច្ច ប្រទេស ចិន រយៈពេល ៤ថ្ងៃ
RFA / វិទ្យុ អាស៊ី សេរី | ១២ កញ្ញា ២០១៤

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ច ប្រទេស ចិន នាអាកាសយានដ្ឋាន ភ្នំពេញ អន្តរជាតិ នៅថ្ងៃ ទី៦ ខែមេសា ឆ្នាំ២០១៣។ RFA/Sok Serey
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំ គណៈប្រតិភូ ជាន់ខ្ពស់កម្ពុជា រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម និងសមាជិក រាជរដ្ឋាភិបាល ដទៃទៀត ទៅចូលរួម ពិព័រណ៍ អាស៊ាន-ចិន លើកទី ១១ ចាប់ពីថ្ងៃ ទី១៦ ដល់ ទី១៩ ខែកញ្ញា នៅទីក្រុង ណាន នីង ខេត្ត ក្វាងស៊ី ប្រទេស ចិន។
ដំណើរទស្សនកិច្ច ធ្វើឡើង តាមការអញ្ជើញ របស់ រដ្ឋាភិបាល ចិន, ហើយ លោក ហ៊ុន សែន នឹងជួបលោក ចាង កាវលី (Zhang Gaoli) ឧបនាយក រដ្ឋមន្ត្រី និងជាសមាជិក គណៈកម្មការ អចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ បក្សកុម្មុយនិស្ត ចិន៕
No comments:
Post a Comment