Paris Peace Accords 23 Oct. 1991

Thursday, September 25, 2014

ប៉ូលិស ​អន្ដរជាតិ ​ចេញ​ប្រតិបត្ដិការ ​បង្រ្កាប​ បណ្ដាញ​ ឧក្រិដ្ឋជន​ នៅ​អាស៊ាន​ | Interpol releases statement it will suppress criminal network in ASEAN

ប៉ូលិស ​អន្ដរជាតិ ​ចេញ​ប្រតិបត្ដិការ ​បង្រ្កាប​ បណ្ដាញ​ ឧក្រិដ្ឋជន​ នៅ​អាស៊ាន​

ABC Australia | ២៤ កញ្ញា ២០១៤
នៅ​ក្នុង​ប្រតិបត្ដិការ​ ដ៏ធំ​មួយ ​ទូទាំង​ តំបន់​អាស៊ាន ​ដែល​ផ្ដោត​ គោល​ដៅ​ បំបែក​បណ្ដាញ​ ឧក្រិដ្ឋជន ​រក​ស៊ី​ ជួញ​ដូរ​ ផលិតផល​ ក្លែង​ក្លាយ និង​គ្រោះ​ថ្នាក់,​ ក្រុម​ប៉ូលិស ​អន្ដរ​ជាតិ (Interpol) បាន​ចាប់​ខ្លួន​ មនុស្ស​ ជាង​៦៦០ នាក់​ ក្នុង​នោះ​ អ្នក​ខ្លះ​ កំពុង​រង​ការ​ ស៊ើប​អង្កេត​ ផង​ដែរ​។

ប៉ូលិស ​អន្ដរ​ជាតិ​ និយាយ​ ថា, បណ្ដា​កង​កម្លាំង ​សន្ដិសុខ និង​ទីភ្នាក់ងារ​ ការ​ពារ​ព្រំដែន ​នៅ​ក្នុង​ប្រទេស​ សមាជិក​ អាស៊ាន​ ដូច​ជា​ កម្ពុជា, រួម​ទាំង ​ប្រទេស​ចិន,​ និង​ឥណ្ឌា​ ផង​នោះ, ​បាន​រឹប​អូស​ យក​ផលិត​ផល​ ក្លែង​ក្លាយ​ មាន​តម្លៃ​ ជិត​៥០លាន​ ដុល្លារ​ ក្នុង​នោះ ​រួម​មាន​ បារី, សុរា, គ្រឿង​តុប​តែង​ខ្លួន, សម្លៀក​បំពាក់ និង​ឧបករណ៍​ អេឡិច​ត្រូនិក​ ជា​ច្រើន​ទៀត​។


អាជ្ញាធរ​បាន ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​មួយ​ ក្រុម​ឧក្រិដ្ឋជន​មាន​ដល់​ទៅ​រោង​ចក្រ​ទៀត​ផង​ ដើម្បី​ផលិត​គ្រឿង​តែង​ខ្លួន​ក្លែង​ក្លាយ​នៅ​ប្រទេស​ចិន​ ដែលត្រូវ​អាជ្ញាធរ​វាយ​បំបែក។ នៅ​ក្នុង​ប្រទេស​ចិន​តែ​មួយ​ មាន​មនុស្ស​៥៨៩​នាក់​ ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​ ហើយ​រឹប​អូស​បាន​ផលិត​ផល​ខុស​ច្បាប់​តម្លៃ​៣៧​លាន​ដុល្លារ។

ចំណែក​ អាជ្ញាធរ​នៅ​ក្រុង​ហុង​កុង​វិញ​បាន​រក​ឃើញ​ប្រអប់​ជា​ច្រើន​នៅ​ក្នុង​រថ​ យន្ដ​ដឹក​កុង​ទីន័រ​ ដោយ​នាំ​ឲ្យ​អាជ្ញាធរ​រឹប​អូស​បាន​គ្រឿង​អេឡិច​ត្រូនិក​គេច​ពន្ធ​ជាង​៦០០​ គ្រឿង។

នៅ​ក្នុង​ប្រទេស​វៀតណាម​ឯណោះវិញ ប៉ូលិស​អន្ដរ​ជាតិ​ឲ្យ​ដឹង​ថា មាន​ទំនិញ​ក្លែង​ក្លាយ​ជា​ច្រើន​ដែល​អាជ្ញាធរ​រឹប​អូស​បាន​ពី​អ្នក​លក់​តាម​ ផ្លូវ​ និង​ក្នុង​ហាង​ទំនិញ។

Interpol បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នេះ​មិន​មែនជា​ប្រតិបត្ដិការ​អន្ដរជាតិ​ដ៏​ធំ​ដំបូង​គេ​ទេ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ប៉ូលិស​អន្ដរជាតិ​នៅ​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ប្រតិបត្ដិការ​ផ្ដោត​គោល​ដៅ​បោស​សម្អាត​ផលិត​ផល​ក្លែង​ក្លាយ​នៅ​ ៣៣​ប្រទេស​នៅ​ទ្វីបអឺរ៉ុប, អាម៉េរិកខាង​ជើង និង​អាម៉េរិក​ខាង​ត្បូង រួម​ទាំង​អាហ្រ្វិក និង​អាស៊ី​ផង​នោះ​ អាជ្ញាធរ​រឹប​អូស​បាន​ស្បៀង​អាហារ និង​ភេសជ្ជៈ​ក្លែង​ក្លាយ​ជាង​១ពាន់​តោន៕


No comments:

Post a Comment