ប៉ូល
សូម ឲ្យព្រះចៅ អធិរាជ កាត់ក្ដី
បន្ទាប់ពីបាន ទៅដល់
ស្រុកនោះ បីថ្ងៃ, លោកភេស្ទុស ធ្វើដំណើរពី ក្រុងសេសារា ឆ្ពោះទៅ
ក្រុងយេរូសាឡឹម។ ពួកនាយកបូជាចារ្យ
និងពួកអ្នកធំ នៃជនជាតិ យូដា បាននាំគ្នា ទៅជួបលោក ដើម្បី ប្ដឹងពីលោក
ប៉ូល។ ពួកគេ បានទទូច
សូម ឲ្យលោក ភេស្ទុស មេត្តាអនុគ្រោះ បញ្ជូនលោក ប៉ូល មកក្រុង យេរូសាឡឹម,
ព្រោះ ពួកគេ បានឃុបឃិតគ្នា ថា នឹងពួនស្ទាក់, ចាំសម្លាប់លោក តាមផ្លូវ។
ប៉ុន្តែ លោកភេស្ទុស តបទៅវិញ ថា,
លោក ប៉ូល ជាប់ឃុំឃាំង នៅក្រុង សេសារា ឯណោះ; រីឯ ខ្លួនលោកផ្ទាល់, លោក ក៏ត្រូវ ត្រឡប់ទៅវិញ ក្នុងពេល បន្តិចទៀតដែរ។ លោក មានប្រសាសន៍ ថា៖
«សូម ឲ្យអ្នក ដែលមាន សមត្ថភាព ក្នុងចំណោម អស់លោក អញ្ជើញទៅ
ជាមួយខ្ញុំ, ហើយ បើ ឃើញថា,
បុរសនោះ មានកំហុសអ្វី, សូម ចោទប្រកាន់ គាត់ទៅ។»
លោក ភេស្ទុស ស្នាក់នៅ
ជាមួយពួកគេ ប្រាំបី ឬដប់ថ្ងៃ ប៉ុណ្ណោះ, រួច
លោក ចុះទៅក្រុង សេសារាវិញ។ នៅថ្ងៃបន្ទាប់,
លោក បានអង្គុយ នៅទីកាត់ក្ដី, ហើយ បង្គាប់
ឲ្យគេ នាំលោក ប៉ូលមក។ ពេលលោក ប៉ូល មកដល់, ជនជាតិ យូដា ដែលមកពីក្រុង
យេរូសាឡឹម បាននាំគ្នា ចោមរោមលោក, ហើយ ចោទប្រកាន់ យ៉ាងធ្ងន់ៗ
ជាច្រើន, តែ គេ ពុំអាចបង្ហាញ ភស្ដុតាងអ្វី បានទេ។
លោក ប៉ូល មានប្រសាសន៍
ការពារខ្លួន ថា៖
«ខ្ញុំ ពុំបានប្រព្រឹត្ត អ្វីខុស នឹងវិន័យ របស់សាសន៍
យូដា, ខុស នឹងព្រះវិហារ, ឬក៏ខុស
នឹងព្រះចៅ អធិរាជ ឡើយ។»
ដោយលោក ភេស្ទុស ចង់យកចិត្ត
ជនជាតិ យូដា, លោក មានប្រសាសន៍ មកកាន់លោក ប៉ូល ថា៖ «តើ អ្នក ចង់ឡើង ទៅក្រុង យេរូសាឡឹម ឲ្យគេ កាត់ក្ដីអ្នក អំពីរឿង
ទាំងនេះ នៅចំពោះមុខខ្ញុំ ឬទេ?»
លោក ប៉ូល តបថា៖ «ខ្ញុំបាទ
ឈរ នៅមុខ តុលាការ របស់ ព្រះចៅ អធិរាជ។ ដូច្នេះ, គឺ
ទីនេះហើយ ដែល ឯកឧត្ដម ត្រូវ កាត់ក្ដី ឲ្យខ្ញុំបាទ។ ខ្ញុំបាទ ពុំបាន ធ្វើអ្វីខុស នឹងសាសន៍ យូដាទេ,
ដូច ឯកឧត្ដម ជ្រាបច្បាស់ ហើយ។ ប្រសិនបើ ខ្ញុំបាទ មានទោសអ្វី
ឬបានប្រព្រឹត្ត អ្វីខុស សម នឹងមានទោស ដល់ជីវិតនោះ, ខ្ញុំបាទ មិនរួញរា នឹងស្លាប់ទេ។ ប៉ុន្តែ ប្រសិនបើ ពាក្យ ដែលលោក ទាំងនេះ ចោទខ្ញុំបាទ
មិនពិតទេ, គ្មាន នរណាម្នាក់ មានសិទ្ធិ ប្រគល់ខ្ញុំបាទ
ទៅឲ្យគេឡើយ។ ខ្ញុំបាទ សូម ឡើងទៅ ព្រះចៅអធិរាជ
វិញ!»
លោក ភេស្ទុស ពិភាក្សា
ជាមួយ ក្រុមប្រឹក្សា, ហើយ មានប្រសាសន៍ ថា៖ «អ្នក
បានសូម ឡើងទៅ ព្រះចៅអធិរាជ។ ដូច្នេះ អ្នក
នឹងទៅជួប ព្រះចៅ អធិរាជ!»
ប៉ូល
នៅមុខ ព្រះបាទ អគ្រីប៉ា
ប៉ុន្មានថ្ងៃ ក្រោយមកទៀត,
ព្រះបាទ អគ្រីប៉ា និងម្ចាស់ក្សត្រីយ៍ បេរេនីស យាង មកដល់ក្រុង សេសារា, ដើម្បី សួរសុខទុក្ខ លោក ភេស្ទុស។ ដោយស្ដេច គង់នៅ ទីនោះ ជាច្រើនថ្ងៃ, លោក ភេស្ទុស ក៏ទូលស្ដេច ពីរឿងលោក ប៉ូល ថា៖ «លោក ភេលិច បានទុក បុរសម្នាក់ នៅក្នុងទីឃុំឃាំង។ កាលទូលបង្គំ ទៅក្រុង យេរូសាឡឹម, ពួកនាយកបូជាចារ្យ និងពួកព្រឹទ្ធាចារ្យ នៃសាសន៍ យូដា បាននាំគ្នា
ប្ដឹងពីគាត់ ដោយសូម ឲ្យទូលបង្គំ កាត់ទោសគាត់។
«ទូលបង្គំ
បានប្រាប់លោក ទាំងនោះ វិញថា, ជនជាតិ រ៉ូម៉ាំង ពុំធ្លាប់បញ្ជូន
នរណាម្នាក់ ទៅឲ្យគេសម្លាប់ ដោយមិនបាន ឲ្យនិយាយតទល់ ជាមួយ អ្នកដើមចោទ,
ព្រមទាំង ឆ្លើយការពារខ្លួន ចំពោះ ពាក្យចោទ ជាមុនសិន នោះឡើយ។ លោកទាំងនោះ នាំគ្នា មកទីនេះ, ហើយ នៅថ្ងៃបន្ទាប់, ទូលបង្គំ បានអង្គុយ នៅទីកាត់ក្ដី
និងឲ្យគេ នាំបុរសនោះមក ឥតបង្អង់ឡើយ។ ពួកដើមចោទ ក៏នៅទីកាត់ក្ដីដែរ, តែ គេ ពុំបានចោទគាត់ ពីអំពើ អាក្រក់ណាមួយ ដូចទូលបង្គំ នឹកស្មាននោះទេ,
គឺ មានតែ ជជែក វែកញែក អំពី រឿងសាសនា របស់គេ និងអំពី បុរសម្នាក់
ឈ្មោះ យេស៊ូ ដែលបានស្លាប់, ហើយ លោក ប៉ូល ថា
នៅមានជីវិតរស់នោះ តែប៉ុណ្ណោះ។
ចំណែក ឯទូលបង្គំវិញ, ទូលបង្គំ មិនដឹងជា
ត្រូវ គិតដូចម្ដេច ចំពោះ ការជជែក វែកញែក បែបនេះ។ ទូលបង្គំ បានសួរគាត់ ថា, ចង់ទៅក្រុង យេរូសាឡឹម ឲ្យគេ កាត់ក្ដី អំពីរឿង ទាំងនេះ ឬទេ,
តែ លោក ប៉ូល បានសូម ឡើងទៅ ព្រះមហាក្សត្រា ធិរាជ ដើម្បី សូម
ឲ្យព្រះអង្គ កាត់ក្ដី។ ទូលបង្គំ ចេញបញ្ជា
ឲ្យគេ ឃុំគាត់ទុក រហូត ដល់ពេល ទូលបង្គំ នឹងបញ្ជូនគាត់ ទៅព្រះចៅអធិរាជ។»
ព្រះបាទ អគ្រីប៉ា
មានរាជឱង្ការ ទៅលោក ភេស្ទុស ថា៖ «ខ្ញុំ ក៏ចង់ស្ដាប់ បុរសនោះ
និយាយដែរ។»
លោក តបវិញ ថា៖ «ព្រះករុណា
អាចស្ដាប់គាត់ នៅថ្ងៃ
ស្អែក។»
លុះ ស្អែកឡើង,
ព្រះបាទ អគ្រីប៉ា និងម្ចាស់ក្សត្រីយ៍ បេរេនីស បានយាងចូល ក្នុងសាលសវនាការ យ៉ាងអធិកអធម
ដោយមាន ពួកនាយទាហាន ជាន់ខ្ពស់ និងពួកនាម៉ឺន ធំៗ នៅក្រុងនោះ ហែហម មកជាមួយផង។
គេ នាំលោក ប៉ូល មកតាមបញ្ជា របស់ លោក
ភេស្ទុស។ លោក ភេស្ទុស
មានប្រសាសន៍ ថា៖ «សូម ទូលព្រះរាជា និងជំរាប អស់លោក ដែលនៅទីនេះ។
បុរស ដែលព្រះរាជា និងអស់លោក ឃើញនេះ ជាអ្នក
ដែលជនជាតិ យូដា ទាំងមូល, ទាំងនៅក្រុង យេរូសាឡឹម ទាំងនៅក្រុងនេះ, បាននាំគ្នា មកជួបខ្ញុំ, ហើយ ស្រែកថា,
គាត់ មិនត្រូវ រស់ តទៅទៀតទេ។ ចំពោះខ្ញុំវិញ, ខ្ញុំ យល់ឃើញ ថា, គាត់ ពុំបានប្រព្រឹត្ត អ្វីខុស
ដែលត្រូវ មានទោស ដល់ជីវិត នោះឡើយ, ប៉ុន្តែ
ដោយខ្លួនគាត់ផ្ទាល់ បានសូម ឡើងទៅ ព្រះចៅអធិរាជ, ខ្ញុំ
ក៏សំរេចចិត្ត បញ្ជូនគាត់ ទៅព្រះអង្គ។ ខ្ញុំ គ្មានមូលហេតុអ្វី ច្បាស់លាស់
ដើម្បី សរសេរសេចក្ដី រាយការណ៍ ថ្វាយព្រះ មហាក្សត្រាធិរាជ អំពី សំណុំរឿងគាត់
ទាល់តែសោះ។ ហេតុនេះហើយ បានជាខ្ញុំ
ឲ្យគេ នាំគាត់ មកជួបអស់លោក, ជាពិសេស ជួបព្រះករុណាផ្ទាល់។
ដូច្នេះ នៅពេល សួរចម្លើយ គាត់រួច,
ខ្ញុំ នឹងមាន មូលហេតុ សរសេរ សេចក្ដីរាយការណ៍ បាន។ ខ្ញុំ យល់ឃើញ ថា, បើ បញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ អំពី ពាក្យចោទ ទៅជាមួយផង ទេនោះ, ដូចជាគ្មាន ន័យអ្វី សោះឡើយ។»
No comments:
Post a Comment