ប្រជាជន សហគមន៍ ផ្លូវរថភ្លើង ខកចិត្ត នឹង ADB ដែលមាន ចំលើយដដែល
RFI / វិទ្យុ បារាំង អន្តរជាតិ | ២០ តុលា ២០១៤
ប្រជាពលរដ្ឋ
ជាច្រើននាក់ រស់នៅ តាមបណ្តោយ ផ្លូវរថភ្លើង ក្នុងរាជធានី ភ្នំពេញ
បានឡើង ទៅតវ៉ា ជាលើកទីបី នៅមុខ ការិយាល័យ ADB ប្រចាំប្រទេស កម្ពុជា
(RFI/ Siv Channa)
ប្រជាពលរដ្ឋ, សហគមន៍នានា
ដែលរស់នៅ តាមបណ្តោយ ផ្លូវរថភ្លើង ក្នុងរាជធានី ភ្នំពេញ
បានឡើង ទៅតវ៉ា ជាលើកទីបី នៅមុខ ការិយាល័យ ADB ប្រចាំប្រទេស កម្ពុជា,
ក៏ប៉ុន្តែ មិនមាន ការឆ្លើយតបអ្វី ជឿនលឿន ជាងលើក មុនៗ នៅឡើយ។
ក្រុម ប្រជាពលរដ្ឋ ចង់ ឲ្យADB បញ្ជាក់ ឲ្យបានច្បាស់ ពីការអភិវឌ្ឍន៍ គម្រោងផ្លូវ រថភ្លើង ដែលគាំទ្រ ហិរញ្ញវត្ថុ ដោយធនាគារនេះ, ហើយ ប៉ះពាល់តំបន់ របស់ ពួកគេ រស់នៅ
និងសំណង អាចទទួល យកបាន ប្រសិនបើ មានការ បណ្តេញចេញ។
ប្រជាពលរដ្ឋ ដែលរស់នៅ តាមបណ្តោយផ្លូវ រថភ្លើង ជាង១០០នាក់,
រួមមាន ៨សហគមន៍, នៅព្រឹក ថ្ងៃចន្ទ ទី២០ តុលានេះ បានដើរក្បួន តាមផ្លូវ,
ហើយ ប្រមូលផ្តុំគ្នា នៅខាងមុខ ទីស្នាក់ការ ធនាគា អភិវឌ្ឍន៍ អាស៊ី (ADB)
ប្រចាំប្រទេស កម្ពុជា ដើម្បី ស្នើសុំ ឲ្យអ្នកទទួល ខុសត្រូវ ធនាគារនេះ បកស្រាយ ពីផលប៉ះពាល់ នៃគម្រោង ស្តារផ្លូវ រថភ្លើង ជាសាធារណៈ និងមាន ការសម្របសម្រួល
ឲ្យមាន ការជួបប្រជុំ ត្រីភាគី ដែលមាន ខាងរាជរដ្ឋាភិបាល, ប្រជាពលរដ្ឋ,
និងធនាគារ អភិវឌ្ឍ ន៍អាស៊ី ទាក់ទងគំរោង អភិវឌ្ឍន៍ ផ្លូវដែក
ក្នុងប្រទេស កម្ពុជា, ជាពិសេស ក្នុងរាជធានី ភ្នំពេញ។
អ្នកស្រី មាស ស្រីមុំ តំណាង ប្រជាពលរដ្ឋ នៃសហគមន៍ ដែលរស់នៅ បណ្តោយផ្លូវ រថភ្លើង ថ្លែងថា, ពួកគេ មានកង្វល់ ជាខ្លាំង ចំពោះ គំរោងអភិវឌ្ឍន៍ ផ្លូវដែក ក្នុងប្រទេស កម្ពុជា, ជាពិសេស ក្នុងរាជធានី ភ្នំពេញ។ កន្លងមក ប្រជាពលរដ្ឋ បានខិតខំ ធ្វើសកម្មភាព ជាច្រើនលើក ច្រើនសារ ដើម្បី ទាមទារ ឲ្យធនាគារ អភិវឌ្ឍន៍ អាស៊ី ផ្តល់ព័ត៌មាន លំអិត ពីគំរោង អភិវឌ្ឍន៍ ផ្លូវដែក នៅកម្ពុជា, ជាពិសេស នៅតំបន់ ទីក្រុងភ្នំពេញ, និងធានា ពីសិទ្ធិលំនៅដ្ឋាន របស់ ប្រជាពលរដ្ឋ រស់នៅ តាមបណ្តោយ ផ្លូវរថភ្លើង។
តំណាង ប្រជាពលរដ្ឋ រូបនេះ អះអាង ថា,ពួកគេ មិនទទួលបាន លទ្ធផលអ្វីទេ ក្នុងការតវ៉ា ពេញមួយព្រឹកនេះ ដោយសារ តំណាង ADB នៅប្រទេស កម្ពុជា នៅតែ ពោលពាក្យ ដូចកាល ពីពួកគេ ឡើងទៅ តវ៉ា លើកទី១ និងលើកទី២ដែរ ថា, ABD នឹងព្យាយាម សម្របសម្រួល ជាមួយរដ្ឋាភិបាល ទាក់ទង ទៅនឹង ការអភិវឌ្ឍន៍ គម្រោងផ្លូវដែក ដែលមាន ផលប៉ះពាល់នេះ។
សូម បញ្ជាក់ថា, ប្រជាពលរដ្ឋ នឹងមាន ផលប៉ះពាល់ ច្រើនគ្រួសារ ប្រសិនបើ មានការ អភិវឌ្ឍន៍នេះ តម្រូវ ឲ្យការតាំង ទីលំនៅ ឃ្លាតឆ្ងាយ ពីអ័ក្សផ្លូវ ចំងាយ ២០ម៉ែត្រ។ ជាញឹកញយ អាជ្ញាធរ ពាក់ព័ន្ធនានា, ជាពិសេស សាលារាជធានី ភ្នំពេញ, បានហៅ ការតាំងទីលំនៅ របស់ ប្រជាពលរដ្ឋ ថា ប៉ះពាល ដល់ដីចំណី ផ្លូវដែក។ ក៏ប៉ុន្តែ ក្រុមប្រជាពលរដ្ឋ ទាំងនោះ នៅតែ រក្សាការតវ៉ា ថា, ពួកគេ ត្រូវ បានទទួលស្គាល់ ដោយអាជ្ញាធរ មូលដ្ឋានខ្លះ ជាង១០ឆ្នាំ, ខ្លះ ជាង២០ឆ្នាំ មកហើយ ចាប់តាំង ពីការធ្វើ ប័ណ្ណបោះឆ្នោត និងការចេញ លិខិតស្នាម ផ្លូវការ ផ្សេៗ ឲ្យ។
ទោះ ជាយ៉ាងនេះក្តី, ក្រុមអ្នកតវ៉ា ប្តេជ្ញាថា នឹងបង្កើន សកម្មភាព របស់ ពួកគេ បន្ថែមទៀត និងតាម ទារសំណង ផងដែរ ខណៈ ដែលអាជ្ញាធរ នៅតែ មើលឃើញ ថា, ពួកគេ តាំងទីលំនៅ ខុសច្បាប់ ប្រសិនបើ លំនៅឋាន ទាំងនោះ ស្ថិតក្រោម កម្រោង ដែលប៉ះពាល នៃការអភិវឌ្ឍន៍ ផ្លូវដែក កម្ពុជា ដែលគាំទ្រ ហិរញ្ញវត្ថុ ដោយADB៕

No comments:
Post a Comment