ពលរដ្ឋ អបអរ មេធាវី អន្តរជាតិ ប្តឹងមន្ត្រី កម្ពុជា ពីបទដេញ មនុស្សចេញ ពីទីក្រុង
VOA / វីអូអេ |១១ តុលា ២០១៤
អ្នក
ភូមិកម្ពុជា បានរងប៉ះពាល់ដោយការបាត់បង់ដីធ្លីនៅព្រៃឡង់
នៅភាគខាងជើងនៃប្រទេស
បន់ស្រន់នៅទីសក្ការៈបូជាមួយកន្លែងនៅកណ្តាលក្រុងភ្នំពេញ ថ្ងៃទី១៨
សីហា ២០១១។
វ៉ាស៊ីនតោន— ក្រោយពេល មេធាវី
អន្តរជាតិម្នាក់ បានដាក់ពាក្យប្តឹង ក្រុមមន្ត្រី កម្ពុជា មួយចំនួន
ដែលពាក់ព័ន្ធ នឹងការបណ្តេញ ពលរដ្ឋចេញ ពីផ្ទះសម្បែង និងជម្លៀស ពលរដ្ឋ
ចេញពីដីធ្លី របស់ ពួកគេនោះ,
ក្រុមមន្ត្រី សង្គមស៊ីវិល និងជនរងគ្រោះ នៅតាមសហគមន៍ មួយចំនួន មានការត្រេកអរ ជាមួយ នឹងវិធានការ ថ្មីនេះ។
ការដាក់ពាក្យប្តឹង របស់ មេធាវី ជនជាតិ អង់គ្លេសម្នាក់ គឺ លោក រីឆាត រ៉ចជឺ (Richard Rogers)ទទួលបាន ការគាំទ្រ ពីសហគមន៍ ជនរងគ្រោះដោយសារការរំលោភ ដីធ្លីជាច្រើន និងពីក្រុមអង្គការសង្គមស៊ីវិល ផងដែរ ដោយពួកគេ ចាត់ទុកថា, បណ្តឹងនេះ ទោះ ជាតុលាការ ចាត់ការ ឬមិនចាត់ការ ក៏អាចជួយ កាត់បន្ថយ ការរំលោភបំពាន ដីធ្លី និងជាការជំរុញ ឲ្យរដ្ឋាភិបាល ដោះស្រាយ រឿងរំលោភបំពាន ដីធ្លី ដ៏ធ្ងន់ធ្ងរ នេះដែរ។
លោក មេធាវី រីឆាត រ៉ចជឺ តំណាង ឲ្យពលរដ្ឋ ក្នុងសមាគមន៍ ជាច្រើន ដែលមាន ពលរដ្ឋ ជាង៧សែននាក់ រងគ្រោះ ក្នុងប្រទេស កម្ពុជានោះ បានប្តឹង ឥស្សរៈជន ក្នុងជួរ រដ្ឋាភិបាល ជាច្រើន ដែលពាក់ព័ន្ធ នឹងការ បណ្តេញចេញ ពាក់ព័ន្ធ នឹងការបង្ក្រាប ដោយអំពើហិង្សា។ នេះ ជាសេចក្តីប្រកាស ព័ត៌មាន របស់ អង្គការ សិទ្ធិមនុស្ស មួយ របស់ អឺរ៉ុប ឈ្មោះ FIDH។ ឥស្សរៈជន ទាំងនោះ មិនត្រូវ មេធាវី រូបនេះ បញ្ចេញឈ្មោះទេ។ តែ ជាអ្នក ដែលពាក់ព័ន្ធ នឹងការ រំលោភបំពាន ដីធ្លី ក្នុងរាជធានី ភ្នំពេញ និងតាមបណ្តាខេត្ត ផងដែរ។
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីបឹងកក់ និងជាជនរងគ្រោះ បានថ្លែងថា អ្នកស្រីគាំទ្រការប្តឹងនេះដើម្បីបំបាត់អំពើរំលោភបំពានដីធ្លី និងការបណ្តេញចេញដោយបង្ខំ។
«បើសិនជាដំណើរក្តីក្តាំហ្នឹងត្រូវតុលាការអន្តរជាតិហ្នឹងលូកដៃ យើងជាប្រជាពលរដ្ឋហ្នឹង ប្រាកដជានឹងរីករាយមែនទែន ហើយវាជារឿងមួយដែលប្រជាពលរដ្ឋសាទរដែរ។ ហើយយើងជឿជាក់ថា មន្ត្រីដែលមានអំណាចហ្នឹងក៏ញញើតនឹងតុលាការ(អន្តរជាតិ)ខ្លះដែរ មិនហ៊ានធ្វើអ្វីផ្តេសផ្តាស់តាមតែអំពើចិត្តដូចពីមុនទៀត។»
អ្នកស្រីថា សម័យនេះមិនគួរកើតមានការជម្លៀសដូចសម័យខ្មែរក្រហម ហើយតុលាការគួរតែផ្តល់យុត្តិធម៌ដល់ពលរដ្ឋ។
«ពេលខ្លះ គឺ យើង មិនដែលមាន សង្ឃឹមថា, ពេល ដែលទៅ តវ៉ា, ហើយ ត្រឡប់មកវិញ មានសុវត្ថិភាព, អាចមកដល់ផ្ទះ បានផង។ អញ្ចឹងនេះ ជាទុក្ខវេទនា។ ចង់និយាយ ថា, រដ្ឋាភិបាល ប្រើវិធី បណ្តេញចេញ ទាំងបង្ខំហ្នឹង យកមក ធ្វើបាប ប្រជាជន ហ្នឹង អត់មានខុសអី ពីសម័យ ប៉ុល ពត អញ្ចឹង, ព្រោះ សម័យ ប៉ុល ពត ក៏ជម្លៀស ប្រជាជនចេញ, ហើយ សម័យនេះហើយ ក៏នៅតែ ជម្លៀសប្រជាជន ចេញទៀត ដែលនេះ គឺ ជាការសម្លាប់ ដោយឈាម ត្រជាក់។»
លោកសាល់ ហ្នើយ តំណាងសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគីរីដែលរងគ្រោះ បានអះអាងថា លោកចង់ឲ្យតុលាការអន្តរជាតិមកមើលជាក់ស្តែងពីផលប៉ះពាល់ និងការលំបាករបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចដោយផ្ទាល់។
«ការដាក់ពាក្យបណ្តឹង នៅតុលាការ អន្តរជាតិនេះ គឺ ថា, ប្រជាពលរដ្ឋ ហ្នឹង អរណាស់។ គេ សប្បាយចិត្ត នឹងការហ្នឹង។»
អ្នកស្រីអ៊ុម សុភីមកពីសហគមន៍រងគ្រោះនៅក្នុងឃុំឡពាង ខេត្តកំពង់ឆ្នាំង គាំទ្រការដាក់ពាក្យប្តឹងរបស់មេធាវីអន្តរជាតិ ដោយសារសហគមន៍អ្នកស្រីមិនទទួលបានយុត្តិធម៌ពីការខិតខំប្រឹងប្រែង តវ៉ាជាច្រើនឆ្នាំ។
«បើ មេធាវី មានការ ដាក់ពាក្យ ទៅតុលាការ អន្តរជាតិ, ខ្ញុំ នឹងរីករាយ សាទរ ក្នុងការចូលរួម ក្នុងការប្តឹងដែរ ព្រោះថា, តុលាការ នៅក្នុងប្រទេស កម្ពុជា, គាត់ មិនមាន ភាពឯករាជ្យ, ហើយ ក៏គ្មាន ភាពយុត្តិធម៌ សម្រាប់ ជនរងគ្រោះ ដូចជាពួកខ្ញុំ ដែរ, ព្រោះ ពួកខ្ញុំ បានធ្លាប់ប្តឹង ចូលទៅតុលាការ ដែរ, តែ តុលាការ គ្មាន ការកាត់ក្តី ឲ្យបានសមរម្យ និងយុត្តិធម៌ សម្រាប់ ពួកខ្ញុំទេ។»
អ្នកស្រីអះអាងថា អាជ្ញាធរមិនត្រឹមតែមិនដោះស្រាយទេ តែបានចាប់តំណាងសហគមន៍៥នាក់ដាក់គុក និងធ្វើទុក្ខបុកម្នេញថែមទៀត ដែលអ្នកស្រីបានអំពាវនាវឲ្យមានវិធានការពីតុលាការព្រហ្មទណ្ឌ អន្តរជាតិ។
«ខ្ញុំ សូម ឲ្យតុលាការ អន្តរជាតិ ក្តី ធ្វើការ ឲ្យមាន យុត្តិធម៌ ដាក់ទោស ទៅលើ អ្នក រំលោភបំពាន ដីធ្លី ប្រជាពលរដ្ឋ ក្នុងប្រទេស កម្ពុជា ឲ្យពួកគាត់ ទទួលទោស ទៅតាមច្បាប់ ដែលអន្តរជាតិ បានចែង។»
លោកចាន់ សុខឿន តំណាងសហគមន៍រងគ្រោះថ្ពង ខេត្តកំពង់ស្ពឺ បានដឹងអំពីមេធាវីអន្តរជាតិទទួលពាក្យបណ្តឹងពីតាមសហគមន៍នានាដែល រងការបណ្តេញចេញក្នុងប្រទេសកម្ពុជា។
«សហគមន៍ពួកខ្ញុំបានឮបញ្ហាហ្នឹង។ ពួកគាត់មានការសប្បាយចិត្ត ទាំងរូបខ្ញុំក៏ដោយ ទាំងប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីក៏ដោយ ។ ចំណែករូបខ្ញុំ ចំពោះតុលាការក្នុងស្រុក យើងខ្ញុំគ្មានសង្ឃឹមទាល់តែសោះ។ បើតុលាការអន្តរជាតិ ទោះបីជាគាត់មិនបានចាត់ការឆាប់ៗក៏អាចជះឥទ្ធិពលដល់ថ្នាក់ដឹកនាំ ប្រមុខរដ្ឋាភិបាលកម្ពុជាដែរបាទ។»
បញ្ហារំលោភបំពានដីធ្លីបានកើតឡើងដោយសារការផ្តល់ដីសម្បទានរបស់ រដ្ឋាភិបាល និងការរំលោភបំពានពីក្រុមមន្ត្រីជាន់ខ្ពស់និងអ្នកមានធនធានដែល ស្និទ្ធនឹងគណបក្សកាន់អំណាច ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពជនជាតិដើមភាគតិច និងពលរដ្ឋរងគ្រោះនៅកន្លែងផ្សេងៗទៀត។ ការប៉ះពាល់ទាំងនោះគឺប៉ះពាល់ទាំងជីវភាពរស់នៅ ដោយព្រៃឈើត្រូវគេបំផ្លាញនិងរឹបអូស មិនឲ្យចូលកន្លែងព្រៃអារក្សសម្រាប់ប្រតិបត្តិសាសនា។ ទំនៀមទម្លាប់ ប្រពៃណីត្រូវគេរិបអូស ដីស្រែចំការវិលជុំក៏ត្រូវគេរិបអូសយក ដោយគ្មានដំណោះស្រាយ ហើយការវិនិយោគក៏មិនត្រូវគេពិភាក្សាជាមួយនឹងពលរដ្ឋជនជាតិដើមភាគ តិច។ ការលំបាកទាំងនេះគឺស្រដៀងគ្នានឹងពលរដ្ឋក្នុងទីក្រុងភ្នំពេញដែរ គឺនៅតំបន់បឹងកក់ និងបូរីកីឡា ដែលជនរងគ្រោះមានការប៉ះពាល់ដល់ជីវភាព ការសិក្សារបស់កូនពួកគេ មុខរបរ បាត់បង់លំនៅដ្ឋាន បាត់បង់សុភមង្គលក្នុងគ្រួសារ បែកបាក់គ្រួសារ និងខ្លះធ្វើអត្តឃាតជាដើម ក្រោយពេលមិនអាចពឹងពាក់តុលាការក្នុងប្រទេសនិងរដ្ឋាភិបាល ឬអាជ្ញាធរដែលអាចជួយរកយុត្តិធម៌បាន។
លោកអៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជា ដែលធ្វើការតស៊ូមតិរឿងដីធ្លីបានអះអាងថា៖
«រាល់ការបណ្តេញចេញឬការរិបអូសដីធ្លីហ្នឹងគឺមានជាប់ពាក់ព័ន្ធ នឹងមន្ត្រីធំៗក៏ដូចជាក្រុមហ៊ុនដែលមានឥទ្ធិពលនៅក្នុងប្រទេស កម្ពុជា ហើយការបណ្តេញចេញហ្នឹងយើងឃើញថា ធ្វើឲ្យប៉ះពាល់ដល់ជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយនឹងការគំរាមកំហែងដល់សន្តិសុខ សុវត្ថិភាពផងដែរ។»
លោកចង់ឃើញយន្តការដោះស្រាយរបស់រដ្ឋាភិបាលបន្ថែមទៀត ជាប្រចាំ និងដោះស្រាយជូនដល់ជនរងគ្រោះគ្រប់ៗគ្នា។
«កន្លងមក យើង ឃើញថា, បញ្ហា ដែលរាំងស្ទះ ទៅដល់ដំណើរការ ដោះស្រាយ ដីធ្លីហ្នឹង គឺ ដោយសារតែ មានជាប់ពាក់ព័ន្ធ នឹងមន្ត្រី ធំៗ នឹងជួរ រដ្ឋាភិបាល, ហើយ ជាពិសេស អ្នកមាន ធនធាន និងឥទ្ធិពល ហ្នឹងឯង។ តែ ទោះបី ជាយ៉ាងណា, យើង សង្កេតឃើញ ថា, រដ្ឋាភិបាល មានការ ប្រឹងប្រែងដែរ កន្លងមកនេះ, ហើយ មានការបង្កើត ជាគណៈកម្មការ ឬក៏យន្តការ ជាច្រើន ដើម្បី ធ្វើការ ដោះស្រាយ ដីធ្លី ជូនប្រជាពលរដ្ឋ។»
លោក សៀ ភិរម្យ នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានអះអាងថា តាមការសង្កេតរបស់លោកកន្លងមក ការដោះស្រាយដីធ្លីដោយអាជ្ញាធរ និងរដ្ឋាភិបាលជូនដល់អ្នករងគ្រោះនៅសហគមន៍បូរីកីឡា និងបឹងកក់គឺទាល់តែមានការរងទុក្ខទោសខ្លាំង ទើបមានលទ្ធផលខ្លះ។
«អញ្ចឹងយើងឃើញថា លទ្ធផលដែលបានគឺបានតិចតួចណាស់ ហើយដោយសារតែការបូជាជីវិត ការបូជាខ្លួនប្រាណ ឲ្យគេឆក់ ឲ្យគេធាក់ ឲ្យគេទាត់ ឲ្យគេចាប់ដាក់គុក រឿងហ្នឹងទើបបានលទ្ធផលហ្នឹង។ ហើយបើសិនជាអ្នកមិនហ៊ានលះបង់អាយុជីវិត លះបង់កាយឲ្យគេចាប់ គេធាក់ គេឆក់ទេ នឹងមិនមានលទ្ធផលហ្នឹងទេបាទ។ អញ្ចឹងវាជារឿងមួយដែលគាត់ជួបការលំបាកខ្លាំងមែនទែន។»
បច្ចុប្បន្ននេះ សហគមន៍ទាំងពីរនិងសហគមន៍ផ្សេងទៀតក្នុងរាជធានីភ្នំពេញនៅមិនទាន់ ដោះស្រាយចប់ទេ ដោយលោកសង្ឃឹមថា ការចាប់ផ្តើមសំណុំរឿងដីធ្លីនៅតុលាការព្រហ្មទណ្ឌអន្តរជាតិគឺជា រឿងដែលជំរុញឲ្យតុលាការក្នុងស្រុកខ្មាស់អៀន និងកែប្រែអ្វីដែលពលរដ្ឋមិនទុកចិត្ត ដូចចំណាត់ការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ហើយឲ្យរដ្ឋាភិបាលគិតគូរឡើងវិញ។
«ទោះបីជាមិនទាន់បានដីភ្លាមៗមកគាត់វិញក៏ដោយ ក៏អ្នកដែលតុលាការអន្តរជាតិរកឃើញហ្នឹង គាត់អាចប្រឈម។ ប្រសិនបើគាត់ធ្វើដំណើរធ្វេសប្រហែសអី ច្រឡំចូលក្នុងប្រទេសដែលគេគោរពសិទ្ធិសញ្ញាអន្តរជាតិហ្នឹង អាចនឹងត្រូវគេចាប់ខ្លួន។ រឿងនេះជាការពញ្ញាក់មួយដែរទៅដល់រដ្ឋាភិបាល ឬក៏អ្នកដឹកនាំ ឬក៏អ្នកមានទាំងឡាយ សេដ្ឋីទាំងឡាយ ដែលរកស៊ីមិនសុចរិតហ្នឹងត្រូវតែគិតគូរពិចារណារឿងហ្នឹងឡើងវិញ។»
លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតរបស់អង្គការលីកាដូបានរៀបរាប់ ត្រួសៗថា បញ្ហាដីធ្លីដែលពលរដ្ឋគ្មានដំណោះស្រាយ ហើយក្លាយជាបញ្ហារ៉ាំរ៉ៃគឺដូចជាសហគមន៍បឹងកក់ បូរីកីឡា សហគមន៍តាមបណ្តាខេត្ត ដូចជាឡពាង ស្ករអំពៅនៅកោះកុង នៅឧត្តរមានជ័យជាដើម នៅតែមានស្ថានភាពធ្ងន់ធ្ងរ។
«យើងជាប្រជាពលរដ្ឋកម្ពុជា យើងមិនចង់ឃើញមានបណ្តឹងទៅតុលាការអន្តរជាតិទេ។ យើងចង់ឃើញរដ្ឋាភិបាលហ្នឹងត្រូវតែចាត់វិធានការក្នុងការដោះស្រាយ បញ្ហាដីធ្លីជូនប្រជាពលរដ្ឋឲ្យបានយុត្តិធម៌ និងទទួលបានដំណោះស្រាយគ្រប់ករណី ហើយនឹងបញ្ឈប់ការបណ្តេញប្រជាពលរដ្ឋចេញពីដីធ្លីនិងផ្ទះសម្បែង។»
លោក ថ្លែងថា៖
«ខ្ញុំគិតថា បញ្ហានេះក៏ជាការមួយលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋដើម្បីស្វែងរក ដំណោះស្រាយ បញ្ហាដីធ្លីជាបន្តទៀត ជាពិសេសគឺជាការជំរុញលើកទឹកចិត្តដើម្បីឲ្យរដ្ឋាភិបាលដោះស្រាយ បញ្ហាដីធ្លីជូនពួកគាត់នោះបាទ ដោយគាត់គិតថា សូម្បីតែអន្តរជាតិក៏មានការជួយគាំទ្រលើបញ្ហាដីធ្លីផងដែរ។»
សេចក្តីប្រកាសព័ត៌មានដដែលនោះឲ្យដឹកថា ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិសប្តាហ៍នេះ បានចោទប្រកាន់ថា ការរំលោភបំពានដីធ្លីគឺធ្វើឡើងរាលដាលពាសពេញប្រទេស និងជាប្រព័ន្ធដែលប្រព្រឹត្តដោយមន្ត្រីកាន់អំណាចជាង១ទសវត្សរ៍។
លោកការីម ឡាហ៊ីដជី (Karim Lahidji) នាយកអង្គការសិទ្ធិមនុស្ស FIDH បានថ្លែងថា៖
«ដោយសារតែប្រព័ន្ធអាជ្ញាធរច្បាប់កម្ពុជាតែងតែខកខានក្នុងការស៊ើប អង្កេតឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរទាំងនេះ ហើយមិនផ្តល់ដំណោះស្រាយដ៏មានប្រសិទ្ធភាពដល់ជនរងគ្រោះទាំងនោះ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពេលនេះបង្ហាញថា ជាវិធីសមរម្យបំផុតក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះ។»
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោកមេធាវី រីឆាត រ៉ចជឺបានអះអាងថា៖
«ក្នុងជំនាន់ដែលមានការរំលោភសិទ្ធិមនុស្សទាក់ទងនឹងដីធ្លីបាន កើនដល់កម្រិតដ៏រន្ធត់។ បណ្តឹងនេះនឹងផ្តល់ឲ្យការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌ អន្តរជាតិនូវឱកាសដ៏កម្រដើម្បីបញ្ជាក់ពីតួនាទីដ៏សំខាន់នៃច្បាប់ ព្រហ្មទណ្ឌអន្តរជាតិក្នុងការការពារឲ្យពលរដ្ឋរស់នៅបានសុខសាន្តនោះ រួចពីការជម្លៀសចេញដោយបង្ខំ។ ហើយអន្តរាគមន៍របស់តុលាការព្រហ្មទណ្ឌអន្តរជាតិនឹងជំរុញឲ្យ រដ្ឋាភិបាលកម្ពុជាគិតគូរពីចំណាត់ការរបស់ខ្លួនចំពោះការរំលោភដីធ្លី និងការជិះជាន់ដល់ក្រុមអ្នកតវ៉ា។»
លោកផៃ ស៊ីផាន អ្នកនាំពាក្យមួយរូបរបស់រដ្ឋាភិបាលកម្ពុជា បានការពារគោលនយោបាយរបស់រដ្ឋាភិបាល ដោយចាត់ទុកថា ពាក្យបណ្តឹងនេះគឺជាសិទ្ធិរបស់អ្នកប្តឹង។
«រីឯ ការប្តឹងផ្តល់ទៅលើឆាកអន្តរជាតិគឺជារឿងផ្ទាល់ខ្លួន របស់គេ តែអ្វីដែលជាដែនសមត្ថកិច្ចនៃតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹង ខ្ញុំមើលមិនឃើញនូវអ្វីដែលធ្វើមានការប្រែប្រួលដំណោះស្រាយនេះទេ គ្រាន់តែជាការវាយប្រហារ ហើយគ្រាន់តែជាការលើកឲ្យគេចាប់អារម្មណ៍នៅលើឆាកអន្តរជាតិតែ ប៉ុណ្ណោះ។»
លោកបានអះអាងថា ពលរដ្ឋបានធ្វើកិច្ចការជាបណ្តើរៗហើយ។
«យើងឃើញថា ឥឡូវនេះ ដំណោះស្រាយតាមរយៈកំណែទម្រង់ស៊ីជម្រៅប្រឆាំងនឹងការរំលោភដីធ្លី ជាយន្តការគោលការណ៍ដោះស្រាយ វិធានការដោះស្រាយ។ យើងទទួលបាននូវជោគជ័យជាច្រើន ហើយមិនអនុញ្ញាតឲ្យមន្ត្រីណាមួយមានឱកាសក្នុងការកេញប្រវ័ញ្ច ឬឆក់យកដីអ្នកស្រុកទេ។ យើងឃើញថា ឥឡូវនេះយើងមានជាង១៧០០ករណី។ ហើយយើងបានដោះស្រាយបានជាង៣០០ករណី ហើយកំពុងដោះស្រាយបន្តទៅទៀត។ ដូច្នេះគ្មានមន្ត្រីណាមួយ ឬវរៈជនណាអាចរំលោភលើដីប្រជាពលរដ្ឋ ឬដីសាធារណៈទេឥឡូវនេះ។ ហើយក្រុមហ៊ុនមួយចំនួន ដែលមិនបានឆ្លើយតបនឹងលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល ទោះជាទទួលបានអាជ្ញាបណ្ណជាសម្បទានសេដ្ឋកិច្ច ឬក៏សង្គមកិច្ច រដ្ឋាភិបាលបានដកហូតយកមកទុកជាសម្បត្តិរដ្ឋវិញ ឥឡូវនេះ។»
ទោះជាយ៉ាងណា លោកធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកថ្លែងថា រដ្ឋាភិបាលគួរតែមានវិធានការដោះស្រាយឲ្យបានឆាប់ និងមានយុត្តិធម៌ជាងនេះដើម្បីជៀសវាងការប្តឹងទៅតុលាការអន្តរជាតិ និងបញ្ហាស្មុគស្មាញក្នុងប្រទេស។
«ដោយសារតែប្រព័ន្ធតុលាការយើងមិនបានឈរនៅកណ្តាលផ្តល់យុត្តិធម៌ នេះឯងដែលធ្វើឲ្យមានការមិនសប្បាយចិត្ត ហើយមានសហគមន៍មួយចំនួនលោកបានដាក់ពាក្យប្តឹងទៅតុលាការព្រហ្មទណ្ឌ អន្តរជាតិបែបនេះ ដោយសារតែលោកអស់សង្ឃឹមនឹងការដោះស្រាយដោយប្រព័ន្ធតុលាការជាតិនេះ ឯង។ អញ្ចឹងបញ្ហាទៅមុខទៀតត្រូវតែមានការដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ ឲ្យបានឆាប់ ហើយឲ្យបានយុត្តិធម៌ជាអតិបរមា ដែលអាចធ្វើទៅបាន ទើបអាចមានបញ្ហាធូរស្បើយវិញរឿងបញ្ហាដីធ្លីនេះ។»
លោកបានចាត់ទុកថា ការចូលរួមក្នុងបណ្តឹងគឺជារឿងត្រឹមត្រូវសម្រាប់ជនរងគ្រោះក្នុង ការស្វែងរកយុត្តិធម៌តាមរយៈវិធីផ្សេងៗ ហើយទោះជាតុលាការចាត់ការយ៉ាងម៉េចក៏បង្ហាញឲ្យឃើញពីការចាប់ អារម្មណ៍ពីតុលាការជាតិនិងរដ្ឋាភិបាលដែរ។
«ខ្ញុំឃើញថា លទ្ធផលបានដាក់ទណ្ឌកម្មមួយរួចស្រេចហើយទៅលើគណបក្សកាន់អំណាចអំពី កំហុសឆ្គងនៃនយោបាយការផ្តល់ដីសម្បទានសេដ្ឋកិច្ចដោយមិនមានការ គិតគូរដល់ការប៉ះពាល់ទៅលើដីប្រជាពលរដ្ឋ ព្រៃឈើរបស់សហគមន៍ ដីអារក្សរបស់សហគមន៍ជនជាតិដើមភាគតិច។ នេះជាការដែលធ្វើឲ្យមានការខឹងសម្បារពីសំណាក់ប្រជាពលរដ្ឋ ជាច្រើន លោកស្រែកទាមទារតវ៉ានៅគ្រប់ទីកន្លែង ដែលយើងបានដឹងទាំងអស់គ្នា។»
លោកបានរំឭកថា ការដោះស្រាយបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជាកន្លងមកនិងទៅមុខទៀត អាជ្ញាធរមិនគួរគិតតែពីផលប្រយោជន៍អ្នកមាន និងអ្នកមានអំណាចហួសហេតុពេកទេ។ គេគួរយកចិត្តទុកដាក់សុខទុក្ខជនក្រីក្រនៅតាមជនបទជាពិសេសជនជាតិ ដើមភាគតិច ដែលលោករស់នៅពឹងផ្អែកលើដីធ្លីនិងព្រៃព្រឹក្សា។
គេមិនដឹង ថាតើពាក្យបណ្តឹងចុងក្រោយនេះនឹងចូលក្នុងយុត្ដាធិការរបស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ឬយ៉ាងណាទេ។ តុលាការព្រហ្មទណ្ឌអន្តរជាតិធ្លាប់មិនចាត់ការសំណុំរឿងដីធ្លី ដែលមេធាវីអន្តរជាតិម្នាក់បានប្តឹងម្តងរួចមកហើយ ដែលប្តឹងចំៗចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ តែការប្តឹងរបស់មេធាវីក្រោយប្រកបដោយយុទ្ធសាស្ត្រនេះគឺត្រូវគេ ដឹងថា សំដៅទៅលើមន្ត្រីជាន់ខ្ពស់ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរំលោភបំពានដីធ្លីផ្ទាល់ៗ ហើយត្រូវគេយល់ថា នឹងធ្វើឲ្យមានការគិតគូរឡើងវិញចំពោះការរកដំណោះស្រាយពី រដ្ឋាភិបាលនិងមានការរាថយក្នុងការរំលោភយកដីធ្លី ឬបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន៕

No comments:
Post a Comment