លោក ហ៊ុន សែន ស្នើសុំ បន្តខ្ចីលុយ ពីចិន ពី៥០០លាន ដុល្លារ ទៅ៧០០លាន ដុល្លារ ក្នុង១ឆ្នាំៗ
RFA / វិទ្យុ អាស៊ី សេរី | ៨ វិច្ឆិកា ២០១៤
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងសន្និសីទពាណិជ្ជកម្ម នារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៦ តុលា ២០១៤។ RFA/An Sithav
ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា ស្នើសុំ បន្តខ្ចីប្រាក់ ពីប្រទេសចិន ចំនួន ពី៥០០លាន ដុល្លារ ទៅ៧០០លាន ដុល្លារ ទៀត ក្នុង១ឆ្នាំៗ។ ការលើកឡើងនេះ ធ្វើឡើង ក្នុងជំនួប រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតី ចិន លោក ស៊ី ជីងពីង (Xi Jinping) កាលពីល្ងាច ថ្ងៃទី៧ ខែវិច្ឆិកា នៅវិមាន រដ្ឋាភិបាល ចិន។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួម ប្រជុំ ក្នុងកិច្ចប្រជុំ កំពូល នាយកប្រតិបត្តិ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC CEO Summit 2014) ក្នុងនាម ជាភ្ញៀវកិត្តិយស។ លោក ជួបពិភាក្សា ក្រៅផ្លូវការ ជាមួយ អនុប្រធានាធិបតី ចិន និងប្រធានាធិបតី ចិន មុននឹងចូលរួម ប្រជុំ ផ្លូវការ ជាមួយ នឹងបណ្ដាប្រទេស ស្ថិតនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក ជាង៦០ ប្រទេស ផ្សេងទៀត។
សូម ស្ដាប់ សេចក្ដីរាយការណ៍ របស់លោក វណ្ណ វិចារ ដូចតទៅ៖
No comments:
Post a Comment