Paris Peace Accords 23 Oct. 1991

Saturday, September 5, 2015

[Vietnamization] បក្ស​ប្រឆាំង ​ឆ្លើយ​តប​ ចំពោះ​ ការ​ចំអក ​របស់​លោក ហ៊ុន សែន រឿង​អ្នក​ជាប់​ ឃុំឃាំង Opposition party responds to Hun Sen's derision re those imprisoned

យឹម សុវណ្ណ ៦២០
លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​មណ្ឌល​ភ្នំពេញ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
បក្ស​ប្រឆាំង ​ឆ្លើយ​តប​ ចំពោះ​ ការ​ចំអក ​របស់​លោក ហ៊ុន សែន រឿង​អ្នក​ជាប់​ ឃុំឃាំង

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ កញ្ញា ២០១៥

គណបក្ស ​សង្គ្រោះ​ជាតិ ឆ្លើយ​តប ​ចំពោះ​ ការ​ចំអក ​ឡកឡឺយ ​របស់​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា, មេ​ដឹក​នាំ ​បក្ស​មួយ​នេះ ពូកែ​ កុហក​ បោកប្រាស់ បើ ​ទោះ​បី​ ជា​ខ្លួន​ ពុំ​មាន​លទ្ធភាព ​ក្នុង​ការ​ដោះស្រាយ​ បញ្ហា​ សកម្មជន និង​មន្ត្រី​ ជាន់​ខ្ពស់ ​របស់​ខ្លួន ដែល​កំពុង​ ជាប់​ឃុំឃាំង​ នៅ​ក្នុង​ពន្ធនាគារ​ នោះ។

អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ ការពារ ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​, លោក​ ពុំ​បាន​ ភូត​កុហក ​បោកប្រាស់​ មន្ត្រី ឬ​សកម្មជន​ ដែល​កំពុង​ ជាប់​ឃុំឃាំង ​ក្នុង​ពន្ធនាគារ ដូច​ការ​ចោទ​ប្រកាន់ ​របស់​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឡើយ។  លោក យឹម សុវណ្ណ បញ្ជាក់​ថា, ការ​ចាប់​ឃុំឃាំង​ អ្នក​ទាំង​នោះ គឺ​ ជា​រឿង​ នយោបាយ។  ដូច្នេះ ការ​លើក​ឡើង ​របស់លោក សម រង្ស៊ី កន្លង​មក គឺ​ ជា​ឆន្ទៈ​ នយោបាយ ​ក្នុង​ការ​ដោះស្រាយ​ បញ្ហា ដើម្បី​ ឲ្យ​មាន​ ការ​បង្រួបបង្រួម ​ជាតិ៖ «ដំណោះស្រាយ​ ទាល់​តែ​ គណបក្ស​ ទាំងពីរ ព្រមព្រៀង​គ្នា​ ដោះស្រាយ, ហើយ​ អ្នក​ ដែល​ដើរ​ តួនាទី​ ក្នុង​ការ​ រក​ដំណោះស្រាយ គឺ​ អ្នក​ចោទ​ប្រកាន់​ ហ្នឹង​ហើយ, គឺ​ គណបក្ស​ កាន់​អំណាច, ព្រោះ​៖ ទី​១, ជា​រឿង​ នយោបាយ; ទី​២, គណបក្ស​ កាន់​អំណាច; ហើយ​ ទី​៣, អ្នក​ណា​ ក៏​ដឹង​ដែរ​ ថា, គណបក្ស​ ប្រជាជន មាន​ឥទ្ធិពល​ ច្រើន​ ទៅ​លើ​ ប្រព័ន្ធ​តុលាការ។»


ការ​បញ្ចេញ ​ប្រតិកម្ម​នេះ គឺ ​នៅ​បន្ទាប់​ ពីលោក ហ៊ុន សែន បាន​ថ្លែង​ ចំអក​ នៅ​ក្នុង​សន្និបាត ​តំណាង​សមាគម ​អតីត​ យុទ្ធជន ​ទូទាំង​ប្រទេស នៅ​វិទ្យាស្ថាន​ ជាតិ​ អប់រំ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​២ ខែ​កញ្ញា ដោយ​ថ្លែង​សំដៅ​ ដាក់​ឲ្យលោក សម រង្ស៊ី ថា, ​បាន​ត្រឹម​តែ​ សន្យា​ខ្យល់ ​ក្នុង​ការ​ដោះស្រាយ​ រឿង ​ឲ្យ​មាន​ ការ​ដោះ​លែង​ មន្ត្រី និង​សកម្មជន​ គណបក្ស​ ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ៖ «ថា​អូ!  ខែ​៨ ដោះ​ចេញ​ហើយ។  ឥឡូវ​ខែ​៩ ហើយ ដោះ​អត់​ចេញ។  លោក​ឯង​ ថា​ម៉េច?  ប្រជាពលរដ្ឋ​ គាំទ្រ​ លោក​ឯង និយាយ​ថា​ម៉េច?  បើ​ គេ​ ប្រកាស​ក្ដែង​ ថា, ខែ​៨ ដោះ​រួច​ហើយ ឥឡូវ​ខែ​៩ ដោះ​មិន​ទាន់​រួច។  ភូត​ត្លុក​ ភូត​តាម​ដំណាក់។  អ៊ីចឹង​ មិន​បាន​ទេ។  បើ​ បាន​ជា​ជ្រុល​ភូត, ភូត​ ដល់​សមុទ្រ​ អាត្លង់ទិច ឬ​សមុទ្រ​ ប៉ាស៊ីហ្វិក ណោះ។»

កន្លង​មក មេ​ដឹក​នាំ ​គណបក្ស​ សង្គ្រោះ​ជាតិ ធ្លាប់​បាន ​លើក​ឡើង​ ថា, នឹង​ប្រើ ​វប្បធម៌​សន្ទនា​ ចរចា​ ជាមួយ​ ថ្នាក់​ដឹក​នាំ​ បក្ស​កាន់​អំណាច ដើម្បី​ ឲ្យ​មាន​ ការ​ដោះ​លែង ​មន្ត្រី និង​សកម្មជន​ របស់​ខ្លួន ​ចេញ​ ពី​ពន្ធនាគារ​ ព្រៃ ​ស ​ឆាប់ៗ។

ទាក់ទិន​បញ្ហា​នេះ នាយក​វេទិកា​ អនាគត និង​ជា​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំអក​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ដោយសារ លោក ហ៊ុន សែន ជា​តួ​អង្គ​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ទើប​អាច​បញ្ចប់​បាន៖ «គន្លឹះ ​នៅ​លើ លោក ហ៊ុន សែន អ៊ីចឹង​ហើយ​បាន​ជា លោក ហ៊ុន សែន ឡកឡឺយ​ថា គណបក្ស​សង្គ្រោះ​ជាតិ ដោះស្រាយ​មិន​បាន គឺ​ត្រូវ​ហើយ មាន​ន័យ​ថា អ្នក​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​តុលាការ ពុំ​មាន​អំណាច​ដោះស្រាយ​រឿង​នេះ​ឡើយ។»

រហូត​មក​ទល់​ពេល​នេះ មាន​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៥​នាក់ កំពុង​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​ស។ ទាក់ទិន​នឹង​រឿងរ៉ាវ​ដែល​កើត​ឡើង​កន្លង​មក​ទាំង​នេះ​ដែរ ត្រូវ​បាន លោក ហ៊ុន សែន មើល​ឃើញ​ថា ដោយសារ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ពូកែ​បង្ក​ហេតុ​តាម​រយៈ​យុទ្ធសាស្ត្រ​ចាក់​ក្រឡេក។ យ៉ាង​ណា​ក៏ដោយ គេ​នៅ​ចាំ​អ៊ុត​មើល​ថា តើ​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង នឹង​មាន​ជោគ​វាសនា​រួច​ខ្លួន​ពី​ពន្ធនាគារ ក្រោម​ការ​សម្រប​សម្រួល​នយោបាយ ឬ​យ៉ាង​ណា?



No comments:

Post a Comment