ក្រសួង ការបរទេស អាមេរិក ថា, កម្ពុជា ដើរថយក្រោយ ខាងលទ្ធិប្រជាធិបតេយ្យ
លោក Scott
Busby នៃក្រសួង ការបរទេស សហរដ្ឋ អាមេរិកថា
ប្រទេស កម្ពុជា មានស្ថានភាព ស្រដៀងគ្នា នឹងប្រទេស ថៃ ដែលលំហ សេរីភាព
សូម្បី សម្រាប់ អង្គការ សង្គមស៊ីវិល ត្រូវ បានរឹតបន្តឹង។
VOA / វីអូអេ | ២១ វិច្ឆិកា ២០១៥
វ៉ាស៊ីនតោន—ប្រទេស កម្ពុជា ស្ថិតក្នុងចំណោម ប្រទេស ដែលដើរថយក្រោយ ខាងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស សម្រាប់ តំបន់ អាស៊ីអាគ្នេយ៍
ក្នុងខណៈពេល ដែលប្រទេស ភូមា កំពុងតែ បោះជំហាន ឆ្ពោះទៅរក លទ្ធិប្រជាធិបតេយ្យ។ នេះ បើ តាម ការបញ្ជាក់ របស់ ក្រសួង ការបរទេស សហរដ្ឋអាមេរិក។
នៅក្នុងសវនាការ ជម្រាប ដល់គណៈកម្មាធិការ កិច្ចការបរទេស នៃព្រឹទ្ធសភា កាលពីថ្ងៃ ព្រហស្បតិ៍, លោក Scott Busby
ឧបការី រង រដ្ឋមន្ត្រី ការបរទេស សហរដ្ឋ អាមេរិក បានបញ្ជាក់ ថា,
រូបភាព នៃលទ្ធិប្រជាធិបតេយ្យ នៃតំបន់នេះ មានលក្ខណៈ ចម្រុះ ដោយសារតែ
មានប្រទេស កាន់តែ ច្រើន ជាងមុន អនុវត្ត តាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងនោះ មានប្រទេស ភូមា ជាដើម។
លោក បានបន្ថែម ថា៖ «ក្នុងពេល ជាមួយគ្នា នេះដែរ មិនមាន ដំណឹងល្អទេ សម្រាប់ ប្រទេស ដូចជាថៃ, កម្ពុជា, និងម៉ាឡេស៊ី ដែលយើង មើលឃើញ ការធ្លាក់ចុះ ថយក្រោយ, ហើយ មានពលរដ្ឋ រាប់លាននាក់ ទៀត នៅក្នុងប្រទេស ឡាវ និងវៀតណាម ដែលរស់នៅ ក្រោមរដ្ឋាភិបាល គាបសង្កត់ និងផ្តាច់ការ។»
សវនាការនេះកើតមានឡើងស្របពេលដែលកម្តៅ នយោបាយនៅក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងកាន់តែខ្លាំងដោយសារតែ មានការបង្កហិង្សាលើអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង ការបណ្តេញលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិចេញពីតំណែងអនុប្រធានរដ្ឋសភាជាតិនិង ការចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ជាដើម។
នៅក្នុងឯកសារផ្លូវការដាក់ជូនព្រឹទ្ធសភា ក្រសួងការបរទេសក៏បាន សម្តែងការព្រួយបារម្ភពីការបោះឆ្នោតក្នុងប្រទេសកម្ពុជាក្នុងពេល ខាងមុខថានឹងមិនមានលក្ខណៈសេរីនិងយុត្តិធម៌ទេដោយសារតែមានការ បំភិតបំភ័យអ្នកនយោបាយគណបក្សប្រឆាំង។
ថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកនៅមុនពេលចូលរួមក្នុងសវនាការមួយផ្សេងទៀតរបស់ គណៈកម្មការកិច្ចការបរទេសនៃរដ្ឋសភាជាតិស្តីពីសិទ្ធិសេរីភាព សារព័ត៌មាន លោកBob Dietz ប្រធានកម្មវិធីប្រចាំតំបន់អាស៊ីនៃគណៈកម្មាធិការការពារអ្នកសារព័ត៌មាន បញ្ជាក់ថាលទ្ធិប្រជាធិបតេយ្យកម្ពុជាគឺស្ថិតនៅជ្រុំជើងមួយកន្លែង ជាយូរហើយ។
«បើនិយាយដោយស្មោះទៅយើងមិនឃើញថាវាដើរថយក្រោយទេគឺវានៅទ្រឹង មួយកន្លែងជាងពីរទសវត្សរ៍ហើយ។ ប្រទេសកម្ពុជាហាក់ដូចជាមិនដើរទៅមុខទេខាងផ្នែកនយោបាយក្នុងការ អនុញ្ញាតឱ្យបក្សប្រឆាំងដូចជាលោក សម រង្ស៊ី ធ្វើនយោបាយ។»
លោក សម រង្ស៊ីបន្តស្ថិតនៅក្រៅប្រទេសបន្ទាប់ពីអាជ្ញាធរបានដាក់កម្លាំង និងត្រៀមលក្ខណៈចាប់ខ្លួនលោកទាក់ទងនឹងបទបរិហារកេរ្តិ៍ ដែលលោកធ្លាប់លើកឡើងថាលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានឃុបឃិតជាមួយនឹងក្រុមខ្មែរក្រហមពេល នៅក្នុងមន្ទីរឃុំឃាំងបឹងត្របែក។
លោក Bob Dietz យល់ថាវិធីដែលអាចជួយជំរុញប្រទេសកម្ពុជាទៅមុខបាននិងដោះស្រាយ វិបត្តិនយោបាយនាពេលបច្ចុប្បន្នគឺមិនត្រូវទុកឱ្យមនុស្សតែម្នាក់ ចាត់ចែងការងារគ្រប់សាច់រឿងទេ។
«ខ្ញុំគិតថាពួកគេត្រូវតែអនុញ្ញាតឱ្យមានគណបក្សប្រឆាំងដោយ ពិតប្រាកដហើយពួកគេត្រូវតែអនុញ្ញាតឱ្យមានសារព័ត៌មានសេរី ហើយបើអ្នកហៅខ្លួនឯងថាមានលទ្ធិប្រជាធិបតេយ្យដែលមាននាយក រដ្ឋមន្ត្រី និងសមាជិកសភាគឺត្រូវតែមានកិច្ចខិតខំប្រឹងប្រែងពិតប្រាកដគឺមិន មែនជាអ្វី ដែលចាត់ចែងដោយបុរសខ្លាំងតែម្នាក់ហើយអ្នកដទៃទៀតរងទុក្ខទេ។ នេះគឺជាអ្វី ដែលកំពុងតែ កើតមានឡើងក្នុងប្រទេសកម្ពុជា។»
ក្រៅពីបណ្តឹងបរិហារកេរ្តិ៍ដែលលោក សម រង្ស៊ី ត្រូវមានទោសជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ តុលាការក្រុងភ្នំពេញក៏បានចេញដីកាថ្មីមួយទៀតកាលពីថ្ងៃសុក្រ កោះហៅរូបលោកឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ីក្នុងសំណុំរឿងផ្សព្វផ្សាយឯកសារព្រំដែនក្លែងក្លាយ។ តុលាការបានបង្គាប់ឱ្យលោកចូលខ្លួនបំភ្លឺនៅថ្ងៃទី៤ ខែធ្នូខាងមុខហើយព្រមានថានឹងចេញដីកានាំខ្លួនឬចាប់ខ្លួនបើលោក មិនព្រមចូលតាមការកោះហៅ។
ប្រទេសកម្ពុជាមានស្ថានភាពស្រដៀងគ្នានឹងប្រទេសថៃដែលលំហសេរីភាព សូម្បីសម្រាប់អង្គការសង្គមស៊ីវិលត្រូវបានរឹតបន្តឹង។ នេះបើតាមការបញ្ជាក់របស់លោក Scott Busby នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
«តំបន់នេះក៏មិនរួចផុតពីការបង្រ្កាបនៅទូទាំងពិភពលោកមកលើ អង្គការមិនមែនរដ្ឋាភិបាល ដែរ។ នៅក្នុងប្រទេសថៃក្រុមយោធាបានរឹតត្បិតសិទ្ធិពលរដ្ឋស៊ីវិល ក្នុងនោះសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំ ចាប់តាំងពីពួកគេកាន់កាប់អំណាចក្នុងខែឧសភាឆ្នាំ២០១៤។ ហើយនៅ ប្រទេសកម្ពុជារដ្ឋាភិបាលបានអនុម័តច្បាប់មួយដែល រឹតត្បិតមិនឱ្យអង្គការក្រៅរដ្ឋាភិបាលធ្វើការដោយសេរី។»
យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹងខិតខំប្រឹងប្រែង ដើម្បីទាញយកប្រទេសទាំងនោះឱ្យដើរមកត្រូវតាមលទ្ធិប្រជាធិបតេយ្យ វិញដោយធ្វើការពង្រឹងលើអង្គការសង្គមស៊ីវិល លើកទឹកចិត្តឱ្យរដ្ឋាភិបាលធ្វើការប្រកបដោយតម្លាភាពនិងការទទួល ខុសត្រូវខ្ពស់ ហើយទីបីគឺពង្រីកសិទ្ធិទទួលបានព័ត៌មានសម្រាប់ពលរដ្ឋកាន់តែទូលំ ទូលាយ៕

No comments:
Post a Comment