វៀតណាម និងចិន ព្រមព្រៀងគ្នា ពង្រីកដៃគូ សហប្រតិបត្តិការ ទោះ ជាមាន ជម្លោះ នឹងគ្នា ករណី ដែនសមុទ្រ ក៏ដោយ
VOD / វីអូឌី | ៨ វិច្ឆិកា ២០១៥
អគ្គលេខា បក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong និយាយ ថា, ចំណង ទាក់ទង ជាមួយ ប្រទេស ចិន គឺជា ឆន្ទៈមួយ ដើម្បី ធ្វើឱ្យ ប្រទេស ជិតខាងគ្នានេះ បន្តពង្រីក ដៃគូ សហប្រតិ្តការ ជាយុទ្ធសាស្ត្រ ទូលំទូលាយ ថែមទៀត។
Xinhua បន្តថា. ដំណើរ ទស្សនកិច្ច របស់ លោក ហ្ស៊ីជិន ភីង ធ្វើឡើង ចំពេល ប្រទេសទាំងពីរ បា្ររព្ធខួប ៦៥ឆ្នាំ នៃទំនាក់ទំនង ការទូត រវាង ប្រទេស ទាំងពីរ។
ជាមួយគ្នានេះ លោក Nguyen Phu Trong បានអំពាវនាវ ឱ្យប្រទេស ទាំងពីរ ឧស្សាហ៍ ដោះដូរ ទស្សនកិច្ច ថ្នាក់ មន្ត្រី ជាន់ខ្ពស់ ជាមួយគ្នា, គឺ ប្រយោជន៍ ដើម្បី ពង្រឹងជំនឿ ទុកចិត្ត សំដៅ ដោះស្រាយ បញ្ហារួមគ្នា។
ជាការឆ្លើយតប ប្រធានាធិបតីចិនហ្ស៊ីជិនភីងបានថ្លែងជូនពរ ឱ្យមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមដែលនឹងធ្វើឡើង នៅដើមឆ្នាំ២០១៦ទទួលបាន ជោគជ័យ។
បន្តែអ្នកវិភាគនិយាយថាទស្សនកិច្ចរបស់លោក ហ្ស៊ីជិនភីង នៅវៀតណាមនឹងទំនងមិនអាចជួយបន្ថយភាពតានតឹង ករណីប្រទេសទាំងពីរមានជម្លោះដែនសមុទ្រនៅគ្រានេះឡើយ។
លោក Duong Danh Dy អតីតអគ្គកុងស៊ុលវៀតណាម នៅខេត្ត Guangzhou ប្រទេសចិន និយាយថា៖
“តាមការគិតរបស់ខ្ញុំគឺជាការលំបាកដើម្បីដោះស្រាយជម្លោះដែនសមុទ្រ ព្រោះទាំងវៀតណាមនិងចិន នៅតែប្រកាន់ជំហរតឹងរឹងដដែល”៕
No comments:
Post a Comment