រដ្ឋាភិបាល ខ្មែរ ជំទាស់ នឹងការទាមទារ ទឹកដី ដោយប្រទេស វៀតណាម
មន្ត្រី
រដ្ឋាភិបាល ទទួលបន្ទុក ព្រំដែន បាននិយាយ ថា,
តំបន់ ដាក់ដាំ នៅតែ ជាតំបន់ ប្រទាញប្រទង់ មិនមែន ជារបស់ វៀតណាម
ដូចដែល ក្រសួង ការបរទេស វៀតណាម អះអាង នោះទេ។
រូបឯកសារ៖ លោក វ៉ា គឹមហុង
ប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា
និយាយទៅកាន់សមភាគីវៀតណាមគឺលោក Ho Xuan Son
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម
នៅក្នុងកិច្ចប្រជុំបិទទ្វារក្នុងទីស្តីការគណៈរដ្ឋមន្រ្តី
កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)
VOA / វីអូអេ | ៤ វិច្ឆិកា ២០១៥
ភ្នំពេញ—មន្ត្រី រដ្ឋាភិបាល ទទួលបន្ទុក ព្រំដែន បាននិយាយ ថា, តំបន់ ដាក់ដាំ នៅតែ ជាតំបន់
ប្រទាញប្រទង់ មិនមែន ជារបស់ វៀតណាម
ដូចដែល ក្រសួង ការបរទេស វៀតណាម អះអាង នោះទេ។ នេះ ជាប្រតិកម្ម របស់លោក
វ៉ា គឹមហុង
ប្រធានគណៈកម្មការព្រំដែនដែលបានឆ្លើយតបនឹងការអះអាងរបស់វៀតណាម
ដែលថា តំបន់ដាក់ដាំនៅខេត្តមណ្ឌលគីរីជារបស់ខ្លួននោះ។
មួយថ្ងៃ ក្រោយ ពីមន្ត្រី វៀតណាម បានអះអាង ថា,
តំបន់ ដាក់ដាំ នៅខេត្ត មណ្ឌលគីរី ថា ជារបស់ ខ្លួននោះ,
មន្ត្រី ជាន់ខ្ពស់ របស់ កម្ពុជា គឺ លោក វ៉ា គឹមហុង
ប្រធាន គណៈកម្មការ ព្រំដែន កម្ពុជា បានច្រានចោល ការលើកឡើងនេះ,
ហើយ អះអាង ថា, ដី នៅតំបន់ ដាក់ដាំ គឺ ស្ថិតនៅ ជាតំបន់
ដែលមាន ការប្រទាញប្រទង់ គ្នា។
លោក ថា តំបន់នោះត្រូវបន្តជជែកគ្នា ដោយលោកបន្ថែមថា កម្ពុជានៅតែមានជំហរដដែល គឺដូចការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងក្នុងពេលលោកបំពេញទស្សនកិច្ចក្នុងប្រទេសបារាំងកាលពី សប្តាហ៍កន្លងទៅ។
«អ្វី ដែលសម្តេចលោកបានបញ្ជាក់គឺសេចក្តីសម្រេចរបស់អគ្គទេសា ភិបាលបារាំង នៅក្នុងឆ្នាំ១៩១៤ហ្នឹងគឺថា នៅដដែល អត់មានអ្វីប្រែប្រួលទេ។ សេចក្តីសម្រេចនោះគឺដាក់ថា ខ្សែបន្ទាត់ព្រំដែនដើរតាមព្រែកដាក់ហ៊ូត។»
លោក វ៉ា គឹមហុង បានបន្ថែមថា កម្ពុជាមានការបញ្ជាក់ពីបារាំងដែលជាច្បាប់៖
«ទេ អាហ្នឹងវាអញ្ចឹងហើយ។ សន្ធិសញ្ញាបំពេញបន្ថែមមានការនិយាយច្បាស់។មានវាក្យខណ្ឌមួយនិយាយ ថា ភាគីទាំងពីរបន្តការចរចារកដំណោះស្រាយនៅតំបន់នោះ ព្រោះគេទទួលដឹងដែរថា នៅឆ្នាំ២០០៥ សន្ធិសញ្ញាបំពេញបន្ថែមនិយាយច្បាស់។ ដូច្នេះអ្វីដែលជាអំណះអំណាងខាងវៀតណាម វាធម្មតាទេ គេចង់បាន គេចេះតែមានអំណះអំណាងទៅ។ យើងក៏យើងយកអំណះអំណាងយើងគឺសេចក្តីសម្រេចអគ្គទេសាភិបាលបារាំង ដែលជំនាន់នោះជាច្បាប់។»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេរាយការណ៍មកថា លោកបានបដិសេធសំណើវៀតណាម ដែលសុំឲ្យចែកដីតំបន់ដាក់ដាំ និងដាក់ហ៊ូតនោះជាមួយកម្ពុជា គឺ៦០ភាគរយទៅវៀតណាម និង៤០ភាគរយមកកម្ពុជា តែលោក ហ៊ុន សែន បានបញ្ជាក់កាលពីថ្ងៃ២៥ ខែតុលានៅប្រទេសបារាំងថា លោកមិនបានយល់ព្រមទេ។ ទោះជាយ៉ាងណាក្តី គ្មានការបញ្ជាក់ជាផ្លួវការ និងគ្មានឯកសារត្រូវគេបង្ហាញថា វៀតណាមបានស្នើសុំមែន ឬយ៉ាងណានោះទេ។
សារព័ត៌មានវៀតណាមមួយ The Hanio Time បានដកស្រង់សម្តីអ្នកនាំពាក្យរបស់អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម Le Hai Binh មកបញ្ជាក់ថា៖
«ក្រសួងការបរទេសវៀតណាមកំពុងបញ្ជាក់ពីព័ត៌មាន ដែលបានលើកឡើងខាងលើនោះ ហើយវៀតណាមពិតជាមានដែនអធិបតេយ្យលើតំបន់ព្រំដែនដាក់ដាំ ក្នុងខេត្តដាក់ណុង ភាគកណ្តាល ដែលជាប់នឹងខេត្តមណ្ឌលគីរី។ ប្រទេសវៀតណាមមានមូលដ្ឋានប្រវត្តិសាស្ត្រ និងផ្លូវច្បាប់គ្រប់គ្រាន់ ហើយនឹងមានការគ្រប់គ្រងជាក់ស្តែងដើម្បីបញ្ជាក់ពីអធិបតេយ្យពិត ប្រាកដរបស់ខ្លួនចំពោះតំបន់ព្រំដែនដាក់ដាំ ក្នុងខេត្តដាក់ណុង (Dak Nong)។»
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ៅ មុនីវណ្ណ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានចុះទៅមើលតំបន់ដាក់ដាំនោះ បាននិយាយថា ការលើកឡើងរបស់វៀតណាមអំពីតំបន់ដាក់ដាំ ដែលភាគីទាំងពីរកំពុងបន្តចរចាគ្នានោះ គឺជាការរំលោភអធិបតេយ្យភាពកម្ពុជា។
លោកបានថ្លែងថា លោកធ្លាប់បានស្នើសុំឲ្យមានការពន្យល់ពីរដ្ឋាភិបាលកម្ពុជាដែរ ហើយរដ្ឋាភិបាលទទួលស្គាល់ថា វៀតណាមបានរំលោភលើទឹកដីកម្ពុជាមែនក្នុងការធ្វើផ្លូវក្នុងទឹកដី កម្ពុជានៅពេលភាគីទាំងពីរកំពុងបន្តចរចាគ្នានោះ។
«តែពេលនោះ ខ្ញុំបានធ្វើលិខិតទៅប្រមុខរដ្ឋាភិបាល ហើយគណៈកម្មាធិការព្រំដែន បានឆ្លើយតបនឹងខ្ញុំ ដោយទទួលស្គាល់ថា វៀតណាមបានរំលោភបំពានទឹកដីកម្ពុជាមែន ហើយរដ្ឋាភិបាលកំពុងបន្តការចរចារឿងហ្នឹង។ ហើយបើចរចាទៅបានលទ្ធផលយ៉ាងណា បើលទ្ធផលបានមកខ្មែរ នោះវៀតណាមគេប្រគល់ឲ្យតែម្តង អាការធ្វើថ្នល់បំពានចូលមកក្នុងទឹកដីយើងនេះ។»
ប្រទេសវៀតណាមបានធ្វើថ្នល់ ជីកស្រះ និងសង់ប៉ុស្តិ៍យោធាតាមព្រំដែនខ្លះ ដែលធ្វើឲ្យភាគីកម្ពុជាតវ៉ាតាមរយៈកំណត់ការទូតជាដើម អំពីសកម្មភាពវៀតណាមតាមព្រំដែននោះ។
ប្រទេសទាំងពីរមានការតានតឹងខ្លះៗឡើងវិញជាង១ឆ្នាំចុងក្រោយ នេះ បន្ថែមលើបញ្ហាស្មុគស្មាញរឿងព្រំដែនដោះស្រាយមិនចេញរាប់សិប ទសវត្សរ៍ ហើយមានអ្នកនយោបាយ និងសកម្មជនគណបក្សជំទាស់ខ្លះត្រូវចាប់ដាក់គុក ដោយសារការបញ្ចេញមតិ និងតវ៉ាអំពីរឿងនេះ៕

Cambodia has the medicine to cure the disease of the border problem, “the 1991 Paris Peace Accords.”
ReplyDeleteWhy do Var Kimhong and his boss, Hun Sen, choose to use the band-aid to patch up and cover up the disease.
.6:43 PM
ReplyDeleteAgreed.