សមាជិក សភា អាស៊ាន អំពាវនាវ ឱ្យរដ្ឋាភិបាល កម្ពុជា បញ្ឈប់ ការធ្វើបាប បក្សប្រឆាំង
រូបថតពីគេហទំព័រក្រុមសមាជិកសភាអាស៊ានសម្រាប់ សិទ្ធិមនុស្ស (APHR) កាលពីថ្ងៃច័ន្ទទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ (រូបថតគេហទំព័រ)
ក្រុមអ្នកតំណាងរាស្រ្ត អាស៊ាន ក៏ទទូច ឱ្យភាគី អន្តរជាតិ ដទៃទៀត
ពិចារណា ដាក់ទណ្ឌកម្ម លើមន្ត្រី រដ្ឋាភិបាល មួយចំនួន ដែលមាន ជាប់ពាក់
ព័ន្ធ នឹងការ រំលោភបំពាន។
វ៉ាស៊ីនតោន —
ក្រុមសមាជិក សភា អាស៊ាន សម្រាប់ សិទ្ធិមនុស្ស (APHR) ស្នើសូម ឱ្យរដ្ឋាភិបាល កម្ពុជា ផ្តល់តួនាទី ជាអ្នកតំណាងរាស្រ្ត និងអភ័យឯកសិទ្ធិ
ដល់លោក សម រង្ស៊ី
ជាបន្ទាន់ និងប្រគល់ តំណែង ជាថ្នាក់ដឹកនាំ សភា ដល់លោក កឹម សុខា វិញ, ហើយ ក៏បានស្នើ ឱ្យសហគមន៍ អន្តរជាតិ ដាក់ទណ្ឌកម្ម លើមន្ត្រី មួយចំនួន
របស់ រដ្ឋាភិបាល កម្ពុជា ផងដែរ។
នេះ បើ យោងតាម សេចក្តីប្រកាស ព័ត៌មាន ដែល VOA
ទទួលបាន នៅល្ងាច ថ្ងៃច័ន្ទនេះ។
ក្រុមអ្នកតំណាងរាស្ត្រដែលមកពីបណ្តាប្រទេសក្នុងតំបន់ក៏ស្នើសុំ ឱ្យទម្លាក់ចោលការចោទប្រកាន់នានាប្រឆាំងនឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
លោក សម រង្ស៊ី ត្រូវបានរដ្ឋសភាដែលមានតែអ្នកតំណាងរាស្រ្តមកពីគណបក្សកាន់អំណាច បណ្តេញចេញពីសភានៅថ្ងៃទី១៦ខែវិច្ឆិកា ដើម្បីឱ្យទទួលទោសពីរឆ្នាំក្នុងបទបរិហារកេរ្តិ៍ជាមួយនឹងលោក ហោ ណាំហុង ដែលលោក សម រង្ស៊ី ចោទថាធ្លាប់បានឃុបឃិតជាមួយនឹងពួកខ្មែរក្រហម។ សភានោះក៏បានបោះឆ្នោតទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានសភាជាតិដោយមិនមានវត្តមានអ្នកតំណាងរាស្ត្រគណបក្ស ប្រឆាំងចូលរួមទេ។
លោក Charles Santiago ប្រធាន APHR និងជាអ្នកតំណាងរាស្រ្តម៉ាឡេស៊ី បានបញ្ជាក់ថា៖
«សហគមន៍អន្តរជាតិក្នុងនោះមានអាស៊ានត្រូវតែធ្វើឱ្យប្រាកដថា សកម្មភាពទាំងនេះមិនអាចទទួលយកបានទេ សម្រាប់ប្រទេសកម្ពុជានិងប្រទេសក្នុងតំបន់។ ប្រសិនបើមិនមានសកម្មភាពរួមគ្នាដើម្បីធ្វើប្រឆាំងនឹងរដ្ឋាភិបាល កម្ពុជាទេ គឺមេដឹកនាំក្នុងតំបន់ដទៃទៀតនឹងចាត់វិធានការប្រទូសរ៉ាយនិងតាម ទំនើងចិត្តស្រដៀងគ្នានេះមកលើអ្នករិះគន់។»
ក្រុមអ្នកតំណាងរាស្រ្តអាស៊ានក៏ទទូចឱ្យភាគីអន្តរជាតិដទៃទៀត ពិចារណាដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលមានជាប់ពាក់ ព័ន្ធនឹងការរំលោភបំពានហើយឱ្យសហគមន៍អន្តរជាតិពិចារណាឡើងវិញពី ការរឹតចំណងមិត្តភាពនយោបាយនិងសេដ្ឋកិច្ចជាមួយនឹងរដ្ឋាភិបាលកម្ពុជា ថាត្រូវបន្តឬយ៉ាងណា។
ការស្នើសុំឱ្យចាត់វិធានការធ្ងន់ធ្ងរនេះដើម្បីការឆ្លើយតបនឹង ការវាយអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងចំនួនពីរនាក់ដោយក្រុមបាតុករ ដែលគាំទ្ររដ្ឋាភិបាលកម្ពុជានិងការបង្កើនការដាក់ទោសសកម្មជនបក្ស ប្រឆាំងក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីផងដែរ។
លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា៖
«វាជាការចាំបាច់ដែលអាស៊ាននិងសហគមន៍អន្តរជាតិត្រូវចាត់ វិធានការច្បាស់លាស់ប្រឆាំងនឹងការវាយប្រហារនិងការបំភិតបំភ័យ ទាំងនេះ។ ពួកគេក៏គួរតែគាំទ្រកិច្ចខិតខំ ប្រឹងប្រែងដើម្បីធានាថាការបោះឆ្នោតដោយសេរីនិងយុត្តិធម៌មួយអាច ធ្វើបាននៅក្នុងប្រទេសកម្ពុជានាឆ្នាំ២០១៨៕»

No comments:
Post a Comment