Paris Peace Accords 23 Oct. 1991

Sunday, December 27, 2015

[Vietnamization] រដ្ឋាភិបាល​ [វៀតណាម-វៀតណាម] បង្កើត​ គណៈកម្មការ ​ថ្មី​ ដោះស្រាយ​ បញ្ហា​ព្រំដែន​ កម្ពុជា-​វៀតណាម | Govt [Vietnam-Vietnam] establishes new commission to resolve Cambodia-Vietnam border issues

រដ្ឋាភិបាល​ [វៀតណាម-វៀតណាម]

បង្កើត​ គណៈកម្មការ ​ថ្មី​ ដោះស្រាយ​ បញ្ហា​ព្រំដែន​ កម្ពុជា-​វៀតណាម

RFA / វិទ្យុ អាស៊ី សេរី | ២៦ ធ្នូ ២០១៥

វ៉ា គឹមហុង ៨៥៥
ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ថ្លែង​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ​៣០ និង​កំណត់​ផ្លូវ​ជាតិ ក្បែរ​ច្រក​ទ្វារ​ព្រំដែន​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។  RFA/Ratha Visal

នាយករដ្ឋមន្ត្រី​ កម្ពុជា សម្រេច​ បង្កើត​ គណៈកម្មការ​ ថ្មី​ មួយ ដើម្បី​ សម្របសម្រួល​ ដោះស្រាយ ​វិវា ទ​ព្រំដែន​ រវាង​ ប្រទេស​ កម្ពុជា និង​វៀតណាម។  សមាសភាព ​នៅ​ក្នុង​គណៈកម្មការ ​ថ្មី​នេះ មាន​តំណាង​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី, ក្រសួង​ មហាផ្ទៃ, ក្រសួង​ ការបរទេស, ក្រសួង​ ការពារ​ជាតិ, និង​ស្ថាប័ន​ រដ្ឋ​ មួយ​ចំនួន​ ទៀត។

គណៈកម្មការ ​ថ្មី​ ដែល​ទើប​ប្រសូត​ឡើង​នេះ មាន​ឈ្មោះ​ ថា, គណៈកម្មការ​ ចម្រុះ​ ខណ្ឌសីមា និង​បោះ​ បង្គោល​ព្រំដែន ​គោក​ កម្ពុជា-​វៀតណាម។  គណៈកម្មការ​នេះ ​ស្ថិត​នៅ​ក្រោម​ អាជ្ញាធរ​ ជាតិ​ ទទួល​បន្ទុក ​កិច្ចការ​ ព្រំដែន។

​តាមរយៈ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន គណៈកម្មការ​ថ្មី​នេះ មាន​សមាសភាព​ចំនួន ៣៣​រូប​ចូល​រួម រាប់​ទាំង​លោក វ៉ា គឹមហុង លោក ឡុង វិសាលោ លោក នាង ផាត អ្នកស្រី កុយ ពិសី អភិបាល​ខេត្ត​ទាំង​៩ ដែល​នៅ​ជាប់​ប្រទេស​វៀតណាម មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ជាដើម។

នៅ​ក្នុង​សេចក្ដី​សម្រេច​ដែល​មាន​ចំនួន ៧​ប្រការ។ ប្រការ​ទី​២ បាន​ចែង​ពី​តួនាទី​នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា-​វៀតណាម។  ភារកិច្ច​ទាំង​នោះ​មាន អនុវត្ត​ឲ្យ​បាន​សម្រេច​នូវ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​កែ​សម្រួល​ព្រំដែន​គោក ឆ្នាំ​២០១១។ បន្ថែម​ពី​លើ​នេះ គណៈកម្មការ​នេះ ក៏​ដើរ​តួនាទី​ចរចា​ជាមួយ​ប្រទេស​វៀតណាម រៀបចំ​បែបបទ​ផ្លូវ​ច្បាប់​ដើម្បី​ដោះស្រាយ​វិវាទ​ព្រំដែន។ គណៈកម្មការ​នេះ ក៏​នឹង​ចូលរួម​កំណត់​ការ​បើក និង​តម្កើង​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម។ ការិយាល័យ​នៃ​គណៈកម្មការ​នេះ ស្ថិត​នៅ​ក្នុង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ហើយ​មាន​សិទ្ធិ​ប្រើ​ត្រា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ពន្យល់​ថា មាន​មូលហេតុ​មួយ​ចំនួន​នៅ​ពី​ក្រោយ​ពី​ការ​បង្កើត​គណៈកម្មការ​ថ្មី​នេះ។

លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដែល​តែង​ចេញ​បកស្រាយ​រឿង​ផែនទី​កំណត់​ព្រំដែន​កម្ពុជា-​វៀតណាម យល់​ថា គណៈកម្មការ​ថ្មី​នេះ នឹង​អាច​ធ្វើការ​មាន​ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ។

ទោះ​យ៉ាង​ណា មន្ត្រី​បក្ស​ប្រឆាំង​នៅ​កំពុង​រស់​នៅ​បរទេស​រូប​នេះ ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដែល​លោក​យល់​ថា វា​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​ដី​ទៅ​ប្រទេស​វៀតណាម។

នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​តាកែវ។

សម្រាប់​តំណាង​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន វិញ លោក​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ច្រក​ព្រំដែន​អូរយ៉ាដាវ នៃ​ខេត្ត​រតនគិរី ធ្វើ​ឲ្យ​ភាគី​កម្ពុជា ខាត។

​ប្រធាន​គណៈកម្មាធិការ​ព្រំដែន លោក វ៉ា គឹមហុង ថា ការ​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ គឺ​និយាយ​គ្មាន​មូលដ្ឋាន និង​ហេតុផល​គ្រប់គ្រាន់។

លោក វ៉ា គឹមហុង ដែល​បាន​ចូល​រួម​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ថ្លែង​ថា រដ្ឋាភិបាល​បាន​ខិតខំ​បោះ​បង្គោល​ព្រំដែន ដើម្បី​ជៀសវាង​វិវាទ​ព្រំដែន​នៅ​ជំនាន់​ក្រោយៗ​ទៀត។

កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០១៥ ក្រុម​ស្រាវជ្រាវ​ផែនទី​កម្ពុជា-​វៀតណាម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា អះអាង​ថា ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​ដើម្បី​បោះ​បង្គោល​ព្រំដែន គឺ​ត្រឹមត្រូវ​ស្រប​ទៅ​នឹង​ផែនទី​របស់​អង្គការ​សហប្រជាជាតិ របស់​សហរដ្ឋអាមេរិក និង​របស់​បារាំង៕


No comments:

Post a Comment