Paris Peace Accords 23 Oct. 1991

Thursday, January 21, 2016

លោក ហ៊ុន សែន ព្រមាន ​អ្នក​ប្រមាថ ​ជីវិត​លោក​ ឲ្យ​ឈប់ ​ប្រឌិត​រឿង​ ទាក់ទង ​រូប​លោក | Hun Sen threatens those who defame him to stop making up stories

លោក ហ៊ុន សែន ព្រមាន ​អ្នក​ប្រមាថ ​ជីវិត​លោក​ ឲ្យ​ឈប់ ​ប្រឌិត​រឿង​ ទាក់ទង ​រូប​លោក

RFA / វិទ្យុ អាស៊ី សេរី | ២១ មករា ២០១៦ 
ហ៊ុន សែន ២០១៥ ៨៥៥
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (រូប​មុខ) មក​ដល់​ប្រទេស​កម្ពុជា វិញ​បន្ទាប់​ពី​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៥។  RFA/Brach Chev

លោក ​នាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមាន ​​អ្នក​ប្រមាថ ​ជីវិត​លោក ឲ្យ​បោះបង់​ ការប្រឌិត ពត៌មាន ​ទាក់​ទង​ នឹង​រូបលោក។

លោក ហ៊ុន សែន បាន​ផ្ញើសារ តាម​ហ្វេសប៊ុក (Facebook) របស់​លោក ថា, អ្នក ដែល​ប្រឌិត ព័ត៌មាន ​ថា លោក ​ស្លាប់​ នៅ​ក្នុង​ពេល​ លោក កំពុង​ពិនិត្យ សុខភាព​ នៅ​ប្រទេស​ សិង្ហបុរីនោះ​ គឺ​ ជាកូនចៅ​ របស់​ ជន​ពាល។

លោក ហ៊ុន សែន សរសេរ​បន្ត​ថា អ្នកនោះជាសកម្មជន​គណបក្ស​នយោបាយ​​ ដែល​មេដឹកនាំ​របស់​ខ្លួន​ជាជនពាល ជាជនបោកប្រាស់​អាជីព ហ្វឹកហ្វឺន​តាមរបៀប​ក្មេងពាល ដែល​សង្គម​ស្អប់ខ្ពើម​។ លោក​ថា ពេលមាន​បញ្ហា​អ្នក​នោះ​ឯង​តែង រត់​ចោល​ស្រុក និង​ទុក​ឱ្យ​ថ្នាក់​ក្រោម​ជាប់​គុក​ជំនួស។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​នៅ​ស្របពេលដែល​លោក​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា នេះ បន្ទាប់​ពី​លោក​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ប្រទេស​សិង្ហបុរី។
លោក ហ៊ុន សែន បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បានវិលត្រឡប់​មក​វិញ ជាមួយ​នឹង​សុខភាព​រឹងមាំ​ផង​ដែរ។ ​លោក​បន្ត​ថា មាន​ឯកសារ​ច្រើន​ណាស់​ដែល​រង់ចាំ​លោក​ពិនិត្យ និង​សម្រេច បន្ទាប់​ពី​លោក​អវត្តមាន​ចំនួន​៤​ថ្ងៃ​នេះ។

កាល​ពី​ថ្ងៃ​ទី១៨ មករា លោក ហ៊ុន សែន បាន​ទៅ​ពិនិត្យ​សុខភាព​ប្រចាំ​ឆ្នាំ​របស់​លោក នៅ​ប្រទេស​សិង្ហបុរី តាម​ការ​ណែនាំ និង​ស្នើ​ពី​គ្រូពេទ្យ​ខ្មែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​នូវ​ប្រភេទ​ជំងឺ​ខ្លះ ដែល​ពេទ្យ​កម្ពុជា​ខ្វះ​ឧបករណ៍៕


No comments:

Post a Comment