លោក ស ខេង ថា, វៀតណាម ព្រមឈប់ ជួលដី ខ្មែរ នៅតាម ព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ៦ មករា ២០១៦

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
ថ្លែងក្រោយបិទបញ្ចប់កិច្ចប្រជុំស្ដីពីស្ថានភាពពន្ធនាគារ
នាក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ មករា ឆ្នាំ២០១៦។ RFA/Morm Moniroth
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង ថ្លែងនៅថ្ងៃ ទី៦ មករា នេះថា, ចាប់ ពីពេលនេះ តទៅ វៀតណាម នឹងឈប់ ជួលដី និងពិចារណា លើការ ជួលដី ទាំងអស់ តាមបណ្ដោយ ព្រំដែន នៃប្រទេស ទាំងពីរ។
លោក ស ខេង ថ្លែងដូច្នេះ បន្ទាប់ ពីកិច្ចប្រជុំ ការងារ ជាមួយ នឹងមន្ត្រី ពន្ធនាគារ នាក្រសួង មហាផ្ទៃ ដោយអះអាង ថា, រដ្ឋាភិបាល វៀតណាម បានសម្រេច ឈប់ ឲ្យពលរដ្ឋគេ ជួលដី ខ្មែរ តាមព្រំដែន, ហើយ នឹងប្រគល់ ដីនោះ មកកម្ពុជា វិញ។
កាលពីពេល ថ្មីៗនេះ ប្រមុខ រដ្ឋាភិបាល កម្ពុជា បានស្នើ ដល់ភាគី វៀតណាម ឈប់ជួលដី ខ្មែរ នៅតាម ព្រំដែន ព្រោះ ការជួលដី នោះ មិនបាន ផ្ដល់ ផលប្រយោជន៍ ដល់ពលរដ្ឋ កម្ពុជា នៅតាមព្រំដែន ឡើយ។
No comments:
Post a Comment