ក្រុមការងារ នៃគណបក្ស ទាំង២ លើកពេល ជួបគ្នា ទៅថ្ងៃ ទី១៤ មករា វិញ
លោក សុន ឆ័យ តំណាងរាស្ត្របក្សសង្គ្រោះជាតិ ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត នៅមុខព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ RFA/Morm Moniroth
ក្រុមការងារ ចំពោះ កិច្ច នៃគណបក្ស ប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ ដែលគ្រោង ជួបពិភាក្សា ផ្ដល់យោបល់ លើសេចក្ដី ព្រាងច្បាប់ ស្ដីពី សហជីព បានលើកពេល ជួបគ្នា នៅរសៀល ថ្ងៃទី១៣ ទៅរសៀល ថ្ងៃទី១៤ ខែមករា វិញ។ សេចក្ដី ជូនដំណឹង របស់ រដ្ឋសភា នៅរសៀល ថ្ងៃទី១៣ ខែមករា មិនបាន បញ្ជាក់ ពីមូលហេតុ នៃការ លើកពេល នេះទេ។
ដោយឡែក ប្រធាន ក្រុមការងារ ចំពោះ កិច្ច នៃគណបក្ស សង្គ្រោះជាតិ លោក សុន ឆ័យ ឲ្យដឹង ថា, ការលើកពេល នេះ ព្រោះ ការប្រជុំ សភា អូសបន្លាយ ពេលយូរ ទើប ក្រុមការងារ នៃគណបក្ស ទាំងពីរ គ្មាន ពេលជួបគ្នា។
ក្រុមការងារចំពោះកិច្ចដែលត្រូវបានបង្កើតឡើងបន្ទាប់ពីជំនួប ផ្នែកនយោបាយនៃគណបក្សទាំង២ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីផ្ដល់យោបល់បន្ថែមលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពមុននឹង ដាក់ទៅរដ្ឋសភាដើម្បីអនុម័ត។
សេចក្ដីព្រាងច្បាប់ស្ដីពីសហជីព ត្រូវបានរដ្ឋាភិបាលរៀបចំឡើងតាំងពីឆ្នាំ២០០៨ ដែលមាន ១៧ជំពូក និង ១០០មាត្រា មានវិសាលភាពគ្របដណ្ដប់លើសហគ្រាសគ្រឹះស្ថាន និងជនទាំងឡាយណាដែលស្ថិតនៅក្នុងសហគ្រាស ឬគ្រឹះស្ថានក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ។ សេចក្ដីព្រាងច្បាប់នេះ រងការរិះគន់ថា មានលក្ខណៈគាបសង្កត់ដល់សិទ្ធិសេរីភាពរបស់កម្មករ និងសហជីព៕
No comments:
Post a Comment