តំណាង បក្សប្រឆាំង ប្រមូលផ្ដុំគ្នា នៅមួយកន្លែង ដើម្បី ការពារ សុវត្តិភាព
RFA / វិទ្យុ អាស៊ី សេរី | ១៦ កុម្ភៈ ២០១៦

មន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង
ថ្លែងក្នុងពិធីគម្រប់ខួប១២ឆ្នាំ នៃការស្លាប់របស់លោក ជា វិជ្ជា
នៅជិតវត្តលង្កា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev
ថ្នាក់ដឹកនាំ គណបក្ស សង្រ្គោះជាតិ និងតំណាងរាស្ត្រ របស់ខ្លួន កំពុង ផ្ដុំគ្នា នៅមួយកន្លែង ដើម្បី ការពារ សុវត្ថិភាព ខណៈ មានបាតុកម្ម នៅសហរដ្ឋ អាមេរិក ប្រឆាំងលោក ហ៊ុន សែន។
ទាក់ទង នឹងសុវត្ថិភាព គណបក្ស ប្រឆាំង នៅពេលនេះ មន្ត្រី ជាន់ខ្ពស់ ក្រសួង ថា, ខ្លួន បានត្រៀម កងកម្លាំង ដើម្បី រង់ចាំ អន្តរាគមន៍ ក្នុងផ្ទុះហិង្សា ឬបាតុកម្ម ប្រឆាំង គណបក្ស សង្គ្រោះជាតិ។
គណបក្ស សង្រ្គោះជាតិ កំពុង ប្រុងប្រយ័ត្ន ការធ្វើ សកម្មភាព ការងារ និងការ រស់នៅ ប្រចាំថ្ងៃ រយៈពេល ២ឆ្នាំ គឺ ថ្ងៃទី១៥ និង១៦ ខែកុម្ភៈ នេះ ព្រោះ ពេលវេលា មានបាតុកម្ម ប្រឆាំង លោក ហ៊ុន សែន។
មន្ត្រី ជាន់ខ្ពស់ នៃគណបក្ស សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ឲ្យវិទ្យុ អាស៊ី សេរី ដឹងថា, តំណាងរាស្រ្ត គណបក្ស សង្រ្គោះជាតិ ទាំងអស់ ប្រមូលផ្ដុំគ្នា នៅទីស្នាក់ការ កណ្ដាល គណបក្សសង្រ្គោះជាតិ។ លោក បន្តថា, គណបក្ស ណែនាំ ទៅសមាជិក ឬអ្នកតំណាងរាស្ត្រ ត្រូវ ប្រយ័ត្ន គ្រប់ពេល និងត្រូវ សហការ ជាមួយ អាជ្ញាធរ, សមត្ថកិច្ច, និងសង្គម ក្នុងករណី ផ្ទុះហិង្សា បន្ទាន់ ណាមួយ។
ទោះ យ៉ាងណាក្ដី លោក អេង ឆៃអ៊ាង ថា, គណបក្ស សង្រ្គោះជាតិ មិនទាន់ ទទួលបាន ការព្រមាន ណាមួយ នៅឡើយទេ។
No comments:
Post a Comment