Paris Peace Accords 23 Oct. 1991

Friday, August 26, 2016

គ.ជ.ប.៖ លោក សម រង្ស៊ី មាន​សិទ្ធិ​ ចុះ​ឈ្មោះ ​បោះ​ឆ្នោត | Sam Rainsy has right to register to vote

គួយ ប៊ុនរឿន ៨៥៥ ២០១៦
អនុ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក គួយ ប៊ុនរឿន ថ្លែង​ក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ នា​ការិយាល័យ គ.ជ.ប រាជធានី​ភ្នំពេញ។ RFA/Brach Chev

គ.ជ.ប.៖ លោក សម រង្ស៊ី មាន​សិទ្ធិ​ ចុះ​ឈ្មោះ ​បោះ​ឆ្នោត

RFA / វិទ្យុ អាស៊ី សេរី | ២៦ សីហា ២០១៦


អនុ​ប្រធាន​ គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្លែង​ថា, លោក សម រង្ស៊ី មាន​សិទ្ធិ​ មក​ចុះ​ឈ្មោះ ​​បោះ​ឆ្នោត​បាន បើ​ ទោះ​បី​ជា​ សព្វថ្ងៃ​នេះ ​លោក ​​ត្រូវ​ បាន​តុលាការ​ ចោទ​ប្រកាន់​ ថា ជា​ទណ្ឌិត​ មាន​ទោស​ក្ដី។  ចំណែក​ សង្គម​ស៊ីវិល ​ដែល​ធ្វើ​ការងារ ​ទាក់ទង ​ការ​បោះឆ្នោត​ ថា, ករណី​នេះ​ អាច​ធ្វើ​ទៅ​បាន ​ប្រសិនបើ​ ពេល​លោក សម រង្ស៊ី មក​ចុះ​ឈ្មោះ ​បោះ​ឆ្នោត មិន​ត្រូវ​ បាន​សមត្ថកិច្ច​ ចាប់​ខ្លួន និង​តុលាការ​ ចេញ​ដីកា​ ចាប់​ខ្លួន។


អនុ​ប្រធាន គ.ជ.ប. លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ថា តាម​គោលការណ៍​ច្បាប់ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្រ្គោះជាតិ អាច​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ប៉ុន្តែ​ពលរដ្ឋ​ទូទៅ​មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ការ​ចុះ​ឈ្មោះ​របស់​លោក សម រង្ស៊ី បាន បើសិនជា​ជា​ពិនិត្យ​ឃើញ​ថា លោក សម រង្ស៊ី មិន​បាន​បំពេញ​លក្ខខណ្ឌ​ច្បាប់​ណា​មួយ។
ការ​ថ្លែង​របស់​លោក គួយ ប៊ុនរឿន បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​​នៅ​ការិយាល័យ គ.ជ.ប នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ដែល​មាន​តំណាង​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ពាក់ព័ន្ធ​ចូល​រួម។
លោក សម រង្ស៊ី សព្វថ្ងៃ​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ត្រូវ​បាន​តុលាការ​ចេញ​ដីកា​ចោទ​ប្រកាន់​ថា លោក​ជា​ទណ្ឌិត​មាន​ទោស។



No comments:

Post a Comment