Paris Peace Accords 23 Oct. 1991

Friday, August 26, 2016

[Vietnamization, Indochina, Laos] «ជនជាតិ​ ឡាវ​ ប្រើ​ឧបករណ៍​ នេសាទ​ ខុស​ច្បាប់​ ក្នុង​ដែន​ទឹក​ខ្មែរ​ នា​ខេត្ត ​ស្ទឹងត្រែង» | Laotian fishermen use illegal fishing tools in Cambodian waters near Stung Treng

[Background / related]


"The Khmer, Laotian, and Vietnamese peoples are fraternal peoples who have a common history," Prime Minister Hun Sen emphasized.

Thailand Excluded from the Indochinese Peninsula

...Hanoi clarified elsewhere, excluded Thailand: "After the Second World War, the toponym Indochina was employed in the strict sense to designate only Vietnam, Laos, and Cambodia. And in the new linguistic context, the term Indochinese peninsula no longer includes anything but the territory of these three countries." The assertion has no geographical basis. Indochina refers to all the countries located between India and China. It took on a restricted definition only in a particular political context--colonization. Under the protectorate Cambodia, Laos, and Vietnam comprised French Indochinaunder Vietnamese occupation, the expression lost its initial term and became Indochina, which itself became equivalent to the Indochinese peninsula....
...

ជុំ ហួត ជុំ ហួរ ៨៥៥
តំណាង​ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន លោក ជុំ ហួត និង ជុំ ហួរ ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦។ RFA/Men Sothyr

«ជនជាតិ​ ឡាវ​ ប្រើ​ឧបករណ៍​ នេសាទ​ ខុស​ច្បាប់​ ក្នុង​ដែន​ទឹក​ខ្មែរ​ នា​ខេត្ត ​ស្ទឹងត្រែង»

RFA / វិទ្យុ អាស៊ី សេរី | ២៦ សីហា ២០១៦







ក្រុម​យុវជន, ពលរដ្ឋ, និង​អាជ្ញាធរ​ មូលដ្ឋាន​ ខែត្រ​ស្ទឹងត្រែង បារម្ភ​ ពី​វាសនា​ សត្វ​ផ្សោត​ នៅ​អន្លង់​អូរឈើទាល បន្ទាប់ ​ពី​អ្នក​នេសាទ​ ជនជាតិ​ឡាវ ប្រើ​ឧបករណ៍ ​នេសាទ​ ខុស​ច្បាប់​ នៅ​ក្បែរ​ អន្លង់​អភិរក្ស​ បង្ក​គ្រោះថ្នាក់​ ដល់​ការ​បន្លាស់​ ទី​ស្វែង​រក​ចំណី​ របស់​ សត្វ​ផ្សោត។  ក្រុម​យុវជន​ អំពាវនាវ​ ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ ពង្រឹង​ ការ​អភិរក្ស​ តំបន់​បម្លាស់ទី​ របស់​ សត្វ​ផ្សោត ​រក​ចំណី ខណៈ​ តំបន់​សំ ខាន់ៗ ​កំពុង​យាយី​ ដោយ​ប្រជាជន ​ឡាវ។
ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន រក​ឃើញ​ថា ពលរដ្ឋ​ឡាវ បាន​លួច​ឆ្មក់​នេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់​ទំនើប​នៅ​តំបន់​សត្វ​ផ្សោត​បម្លាស់ទី​ដែល​អាច​ប៉ះពាល់​សត្វ​ផ្សោត​នៅ​តំបន់​នោះ និង​ប៉ះពាល់​ដល់​មច្ឆជាតិ​ធ្ងន់ធ្ងរ​នា​រដូវ​ត្រី​ពង។
ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន បាន​ចុះ​ស៊ើប​អង្កេត​ពី​ស្ថានភាព​ទន្លេ​មេគង្គ​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ដើម្បី​តាម​ដាន​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម បង្ក​ឡើង​ដោយ​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) របស់​ឡាវ។
តំណាង​ក្រុម​យុវជន លោក ជុំ ហួត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា តំបន់​ឆ្លងកាត់​សំខាន់ៗ​របស់​សត្វ​ផ្សោត សម្បូរ​ដោយ​អ្នក​នេសាទ​ជនជាតិ​ឡាវ ប្រើ​ឧបករណ៍​ខុសច្បាប់។ លោក​ថា ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​រក​មធ្យោបាយ​អភិរក្ស​ឲ្យ​ទាន់​ពេល​ទេ សត្វ​កម្រ​នេះ​អាច​ផុត​ពូជ និង​បណ្ដាល​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​សត្វ​ផ្សោត​រស់​នៅ​អន្លង់​អូរឈើទាល នៃ​ឃុំ​ព្រះរំកិល នៅ​សល់​បី​ក្បាល​ងើប​បង្ហាញ​ខ្លួន៖ «នៅ​ជុំវិញ​តំបន់​ដនសាងហុង គឺ​គេ​ដាក់​ជា​តំបន់​ហាម​ឃាត់​គ្មាន​នរណា​គេ​ចូល​បាន​ទេ។ អ៊ីចឹង​ឡាវ គាត់​គ្មាន​មុខ»
មេ​ឃុំ​ព្រះរំកិល លោក ភាវ មឿងឃុន ទទួល​ស្គាល់​ថា ប្រជាជន​ឡាវ បាន​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​តំបន់​ព្រំដែន​ទឹក​ប្រទេស​ទាំង​ពីរ ហើយ​អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ឡាវ អន្តរាគមន៍​ករណី​នេះ​តែ​ពុំ​មាន​លទ្ធផល។ តែ​យ៉ាង​ណា​លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់​លើ​រួច​ហើយ​ដើម្បី​អន្តរាគមន៍​បន្ត​ទៀត៖ «យើង​ទៅ​ទំនាក់ទំនង​សហការ​ពិភាក្សា​វា​អត់​មាន​ប្រតិកម្ម​ក្ដៅក្រហាយ​ជាមួយ​យើង​ទេ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ គេ​ថា ទឹក​ដី​របស់​គេ​អធិបតេយ្យភាព​របស់​គេ»
អតីតមន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ផ្ដល់​មតិ​ថា អាជ្ញាធរ​របស់​កម្ពុជា ត្រូវ​លើក​បញ្ហា​នេះ​ក្នុង​អង្គ​ប្រជុំ​អាជ្ញាធរ​មូលដ្ឋាន​ប្រទេស​ទាំង​ពីរ​ដោយ​ដាស់តឿន​ឲ្យ​អាជ្ញាធរ​ឡាវ យល់​ពី​កំហុស​ធ្ងន់ធ្ងរ​ករណី​នេះ ដែល​ប៉ះពាល់​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឆ្លងដែន​នៃ​ប្រទេស​ទាំង​ពីរ។ លោក​ថា អាជ្ញាធរ​ដែនដី​ប្រទេស​ទាំង​ពីរ​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​ទាក់ទិន​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឆ្លង​ដែន​ឲ្យ​បាន​ត្រឹមត្រូវ និង​ពង្រឹង​ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ពី​ភាព​មិន​ប្រក្រតី​នានា នៅ​តំបន់​នោះ៖ «តំបន់​ដែល​ប្រជាជន​ឡាវ ធ្លាប់​រស់នៅ​ធ្លាប់​រក​ស៊ី​នៅ​តំបន់​នោះ វា​ត្រូវ​បាន​បាត់​មុខ​របរ​ត្រូវ​បាន​ជម្លៀស​ចេញ។ ក្នុង​ផ្នត់​គំនិត​ប្រជាជន​នៅ​តំបន់​នោះ គឺ​គេ​គិត​ថា រដ្ឋាភិបាល​បិទ​ទន្លេ​បាន​រឿង​អី​ដែល​គេ​រក​ស៊ី​មិន​បាន»
កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ពលរដ្ឋ​រស់​នៅ​ឃុំ​អូរស្វាយ និង​ឃុំ​ព្រះរំកិល ច្រើន​គ្រួសារ រើស​បាន​ត្រី​ដែល​គេ​បំពុល​ក្នុង​មួយ​គ្រួសារ​ចាប់​ពី ១​គីឡូក្រាម​ដល់​ជាង ១០​គីឡូក្រាម​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​កន្ទុយ​កោះ​ស្ដាំ ខាង​លិច​ភូមិ​វ៉ើងខាម ខែត្រ​ចម្ប៉ាដាក់ ប្រទេស​ឡាវ។ បន្ទាប់​ពី​រើស​បាន​ពលរដ្ឋ​ច្រើន​គ្រួសារ​បរិភោគ​ត្រី​គេ​បំពុល​នោះ កើត​អាការៈ​ចុក​ពោះ ក្អួតចង្អោរ និង​វិល​មុខ។
អ្នក​ជំនាញ​បរិស្ថាន​កត់សម្គាល់​ថា ជា​ទម្លាប់​ការ​នេសាទ​របស់​ប្រជាជន​ខ្មែរ និង​ប្រជាជន​ឡាវ រស់​នៅ​អម​សងខាង​ទន្លេ​មេគង្គ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​អនុវត្ត​តំបន់​ព្រំដែន​រដ្ឋបាល​ទាក់ទង​ការ​នេសាទ​ឆ្លងដែន​ឡើយ ហើយ​ប្រជាជន​ឡាវ ច្រើន​ឆ្លង​ដែន​មក​នេសាទ​នៅ​ទន្លេ​របស់​កម្ពុជា ដោយសារ​ការ​នេសាទ​របស់​ប្រជាជន​ឡាវ នៅ​តំបន់​កោះ ហ៊ូសាហុង (Hu Sahong) ឬ​ច្រក​សាហុង និង​កោះ​ដនសាដាម (Don Sadam) ខេត្ត​ចម្ប៉ាដាក់ ប្រទេស​ឡាវ ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ បិទ​ការ​នេសាទ​ទាំង​ស្រុង​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង៕


No comments:

Post a Comment