កិច្ចប្រជុំឧបតោភាគី រវាងគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែនរបស់កម្ពុជា និងវៀតណាម នាទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦។ RFA/San Sel |
កម្ពុជា, វៀតណាម ខ្វែងគំនិតគ្នា, មិនទាន់ចេញ សេចក្ដីថ្លែងការណ៍ រួម រឿងព្រំដែន
RFA / វិទ្យុ អាស៊ី សេរី | ២៩ សីហា ២០១៦
មន្ត្រីជាន់ខ្ពស់ កម្ពុជា និងវៀតណាម បន្តពិភាក្សាគ្នា លើការដោះស្រាយ រឿងព្រំដែន នៅថ្ងៃ ទី៣០
សីហា នៅទីក្រុង ភ្នំពេញ។ នៅថ្ងៃនេះ
ភាគី ទាំងពីរ ធ្វើពង្រាង សេចក្ដីថ្លែងការណ៍ រួម
ដែលសរុប លទ្ធផល នៃកិច្ចប្រជុំ ទ្វេភាគី នៅថ្ងៃ ទី២៩ សីហា។
ទោះបី ជាយ៉ាងណា ភាគី ទាំងពីរ មិនទាន់ អាចចេញ សេចក្ដីថ្លែងការណ៍ រួម បាននៅឡើយទេ
ដោយសារ ភាគីវៀតណាម ជំទាស់ នឹងចំណុចមួយ។
ប្រធាន គណៈកម្មការ ចម្រុះ បោះបង្គោល ព្រំដែន គោក កម្ពុជា-វៀតណាម លោក វ៉ា
គឹមហុង ថ្លែងប្រាប់ អាស៊ីសេរី ថា, ចំណុច ដែលខ្វែងគំនិតនោះ គឺ ភាគីវៀតណាម
មិនយល់ស្រប បញ្ចូលយន្តការ «ខ្សែព្រំដែន មិនកែប្រែ»។
លោកថា "ខ្សែព្រំដែនមិនកែប្រែ"
ភាគីទាំងពីរយកជាសំអាងនៅក្នុងកិច្ចព្រមព្រៀងឆ្នាំ១៩៧៩ ឆ្នាំ១៩៨៣
ឆ្នាំ១៩៨៥ និងឆ្នាំ២០០៥។
ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា លោក លេ ហ៊យ
ជុង (Le Hoai Trung) ថ្លែងប្រាប់ប្រធានគណៈកម្មការចម្រុះបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម
លោក វ៉ា គឹមហុង នៅថ្ងៃទី២៩ សីហា ថា វៀតណាម
យល់ព្រមទទួលយកការតវ៉ារបស់កម្ពុជា
ទាក់ទងនឹងការរំលោភចូលអធិបតេយ្យភាពទឹកដីកម្ពុជា
ទៅជជែកពិភាក្សាជាមួយអន្តរក្រសួងពាក់ព័ន្ធរបស់វៀតណាម តែបានបដិសេធថា
វៀតណាម មិនបានរំលោភចូលទឹកដីកម្ពុជា នោះទេ។
កិច្ចប្រជុំទ្វេភាគីរវាងកម្ពុជា-វៀតណាម
ស្ដីពីការដោះស្រាយវិវាទតាមព្រំដែនប្រទេសទាំងពីរនាទីក្រុងភ្នំពេញរយៈពេលពីរថ្ងៃនេះ
កើតឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានផ្ញើកំណត់ទូត
និងលិខិតតវ៉ាការរំលោភចូលទឹកដីកម្ពុជា ពីសំណាក់វៀតណាម។
លោក វ៉ា គឹមហុង នៅថ្ងៃទី៣០ សីហា បញ្ជាក់ថា ភាគីកម្ពុជា និងវៀតណាម
នឹងបញ្ជូនពង្រាងសេចក្ដីថ្លែងការណ៍រួមឲ្យនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ
ពិនិត្យសម្រេច បន្ទាប់ពីចរចាត្រូវគ្នាហើយ នៅពេលខាងមុខ
តែលោកមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ៕
No comments:
Post a Comment