អង្ករចេញពីម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនមួយនៅក្នុងខេត្តបាត់ដំបង។ RFA |
អាមេរិក ផ្អាក នាំអង្ករចូល ពីវៀតណាម ដោយសារ ប្រើជាតិគីមី ហួសកម្រិត និងខ្វះអនាម័យ
RFA / វិទ្យុ អាស៊ី សេរី | ៦ តុលា ២០១៦
ឆ្លើយតបនឹងវិធានការរបស់សហរដ្ឋអាមេរិកនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានតម្រូវឲ្យក្រុមហ៊ុនវៀតណាម ដែលនាំអង្ករចេញទៅទីផ្សារអាមេរិក ត្រូវពិនិត្យដោយយកចិត្តទុកដាក់ទៅលើគុណភាពអង្ករ រួមមានការប្រើថ្នាំសម្លាប់សត្វល្អិត ជាដើម ដើម្បីបញ្ចៀសបញ្ហាការនាំអង្ករចេញពីវៀតណាម ទៅសហរដ្ឋអាមេរិក នាថ្ងៃអនាគត។
ចាប់ពីឆ្នាំ២០១២ ដល់ខែសីហា ឆ្នាំ២០១៦ អង្ករចំនួន ១ម៉ឺនតោននាំចូលដោយក្រុមហ៊ុនអង្ករវៀតណាម ចំនួន១៦ ត្រូវបានរកឃើញថា មានបញ្ហាអនាម័យ និងពុំមានសុវត្ថិភាពសម្រាប់បរិភោគ។
របាយការណ៍របស់ FDA បង្ហាញថា រយៈពេល ៤ខែដើមឆ្នាំ២០១៦ នេះ អង្ករចំនួន ១.៧០០តោនដែលបម្រុងនាំចូលទីផ្សារអាមេរិក រួមមានអង្ករក្រអូបម្លិះ អង្ករបីកំណាត់ និងអង្ករសំរូប ជាដើម ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាម វិញ។ បម្រាមរបស់អាមេរិកនេះ ធ្វើឲ្យប៉ះពាល់ខ្លាំងដល់វិស័យនាំអង្ករចេញរបស់វៀតណាម។
ក្រសួងគយវៀតណាម ឲ្យដឹងថា រយៈពេល ៨ខែក្នុងឆ្នាំ២០១៦ នេះ បរិមាណនាំអង្ករចេញពីប្រទេសវៀតណាម មានចំនួនជិត ៣លាន ៤សែនតោនទៅសហរដ្ឋអាមេរិក ដែលគិតជាប្រាក់មានចំនួន ១.៥០០លានដុល្លារអាមេរិក។ បរិមាណនាំចេញអង្ករនេះ គឺបានថយចុះចំនួនជាង ១៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន៕
No comments:
Post a Comment