![]() |
| អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥។ |
ពលរដ្ឋ ចំណាកស្រុក ជាង ១លាន នាក់ មិនអាច ចុះឈ្មោះ បោះឆ្នោតបាន
RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៦
ពលរដ្ឋ ចំណាកស្រុក ជាង ១លាន នាក់ នឹងមិនអាច មានលទ្ធភាព ត្រឡប់ មកចុះឈ្មោះ បោះឆ្នោត នៅតាម ឃុំ-សង្កាត់ របស់ ពួកគេ បានទេ ទោះបី ជាការ ចុះឈ្មោះ នឹងត្រូវ ផុតកំណត់ នៅថ្ងៃ ទី២៩ ខែវិច្ឆិកា ខាងមុខ ក៏ដោយ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. លោក ហង្ស ពុទ្ធា ឲ្យអាស៊ីសេរី ដឹងកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ថា ការខកខានចុះឈ្មោះនេះ ដោយសារយុវជនធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ មានជាង ១លាននាក់ដោយស្របច្បាប់។ បន្ថែមពីនេះ ក៏មានពលករខ្លះទៀតបានចាកចេញទៅធ្វើការមិនស្របច្បាប់តាមច្រករបៀង ដូចនេះពួកគេមិនបានមកចុះឈ្មោះបោះឆ្នោតបានទេ។
សេចក្ដីប្រកាសព័ត៌មាន គ.ជ.ប. កាលពីថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឲ្យដឹងថា ចាប់ពីថ្ងៃចុះឈ្មោះដំបូង ទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា គិតត្រឹមម៉ោង ៦ល្ងាច មានប្រជាពលរដ្ឋខ្មែរចំនួនជាង ៧លាននាក់ (៧.២៧៣.៧៤៨) បានទៅចុះឈ្មោះបោះឆ្នោតក្នុងចំណោមពលរដ្ឋមានសិទ្ធិចុះឈ្មោះបោះឆ្នោតសរុបចំនួនជាង ៩,៦លាននាក់។
លោក ហង្សពុទ្ធា មិនទាន់អាចបញ្ជាក់បាននៅឡើយទេថា តើ គ.ជ.ប អាចពន្យារពេលចុះឈ្មោះបោះឆ្នោត ប៉ុន្តែការពន្យារ ឬមិនពន្យារ អាស្រ័យទៅលើមូលហេតុជាក់ស្ដែងនៃការមិនអាចចុះឈ្មោះបោះឆ្នោត៖ «ការពន្យារ ឬការមិនពន្យារ គ.ជ.ប មិនទាន់មានការសម្រេចនៅឡើយ។ យើងរង់ចាំបិទបញ្ចប់ថ្ងៃចុះឈ្មោះបោះឆ្នោត ហើយបើមានរបាយការណ៍ថា ប្រជាពលរដ្ឋប្រមូលផ្តុំនៅកន្លែងណាមួយគ្នាច្រើន មិនអាចចុះឈ្មោះបាន យើងនឹងត្រូវពិចារណា ហើយតួលេខ ៧៥% នៃការចុះឈ្មោះនេះ គឺតួលេខល្អហើយ បើប្រៀបធៀបនឹងប្រទេសដទៃទៀតក្នុងពិភពលោក។»
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក មានភាពសុក្រឹតជាងការចុះឈ្មោះពីមុនៗមក។ ឧទាហរណ៍ដូចជាឈ្មោះស្ទួននោះ គឺមិនមានកើតឡើងទៀតទេ។ លោកបន្តថា គ្រប់អ្នកចុះឈ្មោះ នឹងមានរូបថតរបស់ខ្លួនភ្ជាប់នឹងបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ នេះ៕

If that is the case, Hun Sen and his Viet-controlled CPP are going to laugh all the way to the bank(s), the demise of the CNRP!!!
ReplyDeleteDon’t forget that the over one million migrant workers have family members back home, they are not happy with the current status quo.
ReplyDelete