![]() |
| អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ដើរចូលក្នុងបន្ទប់សវនាការសាលាដំបូងរាជធានីភ្នំពេញ ទាក់ទងនឹងសំណុំរឿងចោទប្រកាន់លោកពីបទបរិហារកេរ្តិ៍ នៅព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០១៦។ |
គណៈមេធាវី អន្តរជាតិ រកឃើញ ការរំលោភ ច្បាប់ ជុំវិញ សវនាការ លោក នី ចរិយា
RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៦
គណៈមេធាវី សហរដ្ឋ អាមេរិក ទទួលបន្ទុក សិទ្ធិមនុស្ស (ABA Center for Human Rights) ជំរុញ ឱ្យរដ្ឋាភិបាល កម្ពុជា ត្រួតពិនិត្យ ច្បាប់ ឡើងវិញ ជុំវិញ ករណី លោក នី ចរិយា អគ្គលេខាធិការ រង គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ដើម្បី ធានា ឱ្យបាន នូវការ ប្ដេជ្ញាចិត្ត អនុវត្តច្បាប់ ស្របតាម កាតព្វកិច្ច អន្តរជាតិ។
របាយកាណ៍អង្កេតមួយជុំវិញករណីលោក នី ចរិយា របស់គណៈមេធាវីសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិមនុស្ស ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្រោយការអង្កេតសវនាការលោក នី ចរិយា កាលពីថ្ងៃទី២២ ខែកញ្ញា ផ្សាយថា តុលាការក្រុងភ្នំពេញ បានបរាជ័យក្នុងធានានូវសិទ្ធិជំនុំជម្រះដោយស្មើភាពគ្នាចំពោះលោក នី ចរិយា ត្បិតភាគីដើមបណ្តឹងសុទ្ធតែអវត្តមាននៅក្នុងអង្គសវនាការ។ លើសពីនេះ តុលាការក៏បានបដិសេធចោលនូវការព្យាយាមពន្យល់ និងដោះបន្ទុករបស់លោក នី ចរិយា ផងដែរ។
គណៈមេធាវីសហរដ្ឋអាមេរិក ទទួលបន្ទុកសិទ្ធិមនុស្សនឹងតាមដានករណីនេះជាបន្តទៀត ព្រមទាំងស្នើឱ្យកម្ពុជា លុបចោលបទបរិហារកេរ្តិ៍ចេញពីក្រមព្រហ្មទណ្ឌដែលមានខ្លឹមសារផ្ទុយនឹងនិយាមអន្តរជាតិ។
កាលពីថ្ងៃទី២២ ខែកញ្ញា លោក នី ចរិយា ដែលជាអតីតប្រធានការិយាល័យស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ត្រូវបានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ កាត់ទោសឱ្យជាប់ពន្ធនាគារ ៦ខែ និងពិន័យជាប្រាក់ចំនួន ៦លានរៀល ក្រោមបទចោទបរិហារកេរ្តិ៍ បរិហារបង្កាច់កេរ្តិ៍ និងពីបទប្រើប្រាស់ឥទ្ធិពលដាក់សម្ពាធលើតុលាការខេត្តសៀមរាប។
ក្រៅពីបណ្ដឹងបរិហារកេរ្តិ៍នេះ លោក នី ចរិយា ក៏កំពុងជាប់បណ្ដឹងមួយទៀតដែរ គឺបណ្ដឹងទាក់ទងនឹងរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដោយលោកត្រូវបានតុលាការក្រុងភ្នំពេញ ចោទពីបទសមគំនិតសូកប៉ាន់សាក្សី៕

Since when does the HUN SEN and the Viet-controlled CPP regime in Phnom Penh care about the international lawyer committee or anything of that sort? It's the beast regime as one put it a few months back, remember? Esq. Theary Seng can attest to that, can't she?
ReplyDelete