Paris Peace Accords 23 Oct. 1991

Sunday, November 20, 2016

ពលរដ្ឋ​ ចំណាក​ស្រុក​ ជាង​ ១​លាន​ នាក់​ មិន​អាច​ ចុះ​ឈ្មោះ ​បោះ​ឆ្នោត​បាន | Over one million migrant workers unable to register to vote

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។

ពលរដ្ឋ​ ចំណាក​ស្រុក​ ជាង​ ១​លាន​ នាក់​ មិន​អាច​ ចុះ​ឈ្មោះ ​បោះ​ឆ្នោត​បាន

RFA / វិទ្យុ អាស៊ី សេរី | ១៨ វិច្ឆិកា ២០១៦


ពលរដ្ឋ​ ចំណាក​ស្រុក​ ជាង ១​លាន​ នាក់ នឹង​មិន​អាច​ មាន​លទ្ធភាព​ ត្រឡប់​ មក​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ នៅ​តាម​ ឃុំ-​សង្កាត់ ​របស់​ ពួកគេ​ បាន​ទេ ទោះ​បី​ ជា​ការ​ ចុះ​ឈ្មោះ ​នឹង​ត្រូវ​ ផុត​កំណត់​ នៅ​ថ្ងៃ​ ទី​២៩ ខែ​វិច្ឆិកា ខាង​មុខ​ ក៏ដោយ។


អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លោក ហង្ស ពុទ្ធា ឲ្យ​អាស៊ីសេរី ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ថា ការ​ខកខាន​ចុះ​ឈ្មោះ​នេះ ដោយសារ​យុវជន​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ មាន​ជាង ១​លាន​នាក់​ដោយ​ស្រប​ច្បាប់។ បន្ថែម​ពី​នេះ ក៏​មាន​ពលករ​ខ្លះ​ទៀត​បាន​ចាកចេញ​ទៅ​ធ្វើ​ការ​មិន​ស្រប​ច្បាប់​តាម​ច្រក​របៀង ដូច​នេះ​ពួក​គេ​មិន​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ។

សេចក្ដី​ប្រកាស​ព័ត៌មាន គ.ជ.ប. កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ចុះ​ឈ្មោះ​ដំបូង ទី​១ ខែ​កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា គិត​ត្រឹម​ម៉ោង ៦​ល្ងាច មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ៧​លាន​នាក់ (៧.២៧៣.៧៤៨) បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​ចំណោម​ពលរដ្ឋ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ចំនួន​ជាង ៩,៦​លាន​នាក់។

លោក ហង្សពុទ្ធា មិន​ទាន់​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា តើ គ.ជ.ប អាច​ពន្យារ​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត ប៉ុន្តែ​ការ​ពន្យារ ឬ​មិន​ពន្យារ អាស្រ័យ​ទៅ​លើ​មូលហេតុ​ជាក់ស្ដែង​នៃ​ការ​មិន​អាច​ចុះ​ឈ្មោះ​បោះឆ្នោត៖ «ការ​ពន្យារ ឬ​ការ​មិន​ពន្យារ គ.ជ.ប មិន​ទាន់​មាន​ការ​សម្រេច​នៅ​ឡើយ។ យើង​រង់ចាំ​បិទ​បញ្ចប់​ថ្ងៃ​ចុះ​ឈ្មោះ​បោះឆ្នោត ហើយ​បើ​មាន​របាយការណ៍​ថា ប្រជាពលរដ្ឋ​ប្រមូល​ផ្តុំ​នៅ​កន្លែង​ណា​មួយ​គ្នា​ច្រើន មិន​អាច​ចុះ​ឈ្មោះ​បាន យើង​នឹង​ត្រូវ​ពិចារណា ហើយ​តួលេខ ៧៥% នៃ​ការ​ចុះ​ឈ្មោះ​នេះ គឺ​តួលេខ​ល្អ​ហើយ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក»

លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក មាន​ភាព​សុក្រឹត​ជាង​ការ​ចុះ​ឈ្មោះ​ពី​មុនៗ​មក។ ឧទាហរណ៍​ដូចជា​ឈ្មោះ​ស្ទួន​នោះ គឺ​មិន​មាន​កើត​ឡើង​ទៀត​ទេ។ លោក​បន្ត​ថា គ្រប់​អ្នក​ចុះ​ឈ្មោះ នឹង​មាន​រូបថត​របស់​ខ្លួន​ភ្ជាប់​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ នេះ៕




2 comments:

  1. Anonymous5:58 AM

    If that is the case, Hun Sen and his Viet-controlled CPP are going to laugh all the way to the bank(s), the demise of the CNRP!!!

    ReplyDelete
  2. Anonymous2:19 PM

    Don’t forget that the over one million migrant workers have family members back home, they are not happy with the current status quo.

    ReplyDelete