![]() |
| ទិដ្ឋភាពថ្ងៃចុះឈ្មោះបោះឆ្នោតឃុំ-សង្កាត់ នៅការិយាល័យសាលាសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១ កញ្ញា ឆ្នាំ២០១៦។ RFA/Hum chamroeun |
មន្ត្រី បក្សប្រឆាំង ថា, មន្ត្រី បក្សកាន់អំណាច គ្រប់គ្រង ការិយាល័យ ចុះឈ្មោះ មួយ នៅពោធិ៍សាត់
RFA / វិទ្យុ អាស៊ី សេរី | ២០ វិច្ឆិកា ២០១៦
សកម្មជន គណបក្ស សង្គ្រោះជាតិ នៅស្រុក វាលវែង ខេត្ត ពោធិ៍សាត់ អះអាង ថា, ប្រធាន និងអនុប្រធាន ការិយាល័យ ចុះឈ្មោះ បោះឆ្នោត លេខ ០៤៥ នៅក្នុង ឃុំអន្លង់រាប បានអនុវត្ត ខុសនីតិវិធី មួយចំនួន ដោយមាន ការជ្រៀតជ្រែក ពីភ្នាក់ងារ សង្កេតការណ៍ របស់ គណបក្ស ប្រជាជន កម្ពុជា។ តំណាង ក្រុមការងារ ចុះឈ្មោះ បោះឆ្នោត បដិសេធ ចំពោះ ការចោទប្រកាន់នេះ។
ភ្នាក់ងារ សង្កេតការណ៍ មកពី គណបក្ស ប្រឆាំង គ្រោងប្ដឹង សុំ លុបឈ្មោះ ជនអន្តោប្រវេសន៍ វៀតណាម ម្នាក់ចេញ ពីបញ្ជីឈ្មោះ អ្នកបោះឆ្នោត ដែលជននោះ បានចុះ កាលពីថ្ងៃ ទី១៣ ខែកញ្ញា នៅការិយាល័យ ភូមិចម្ការជ្រៃ ខាងត្បូង, ប៉ុន្តែ ពុំមាន គម្រោងប្ដឹង សើរើរឿង ប្រធាន និងអនុប្រធាន ក្រុមការងារ ចុះឈ្មោះ ប្រគល់ការងារ ឲ្យសកម្មជន គណបក្ស ប្រជាជន កម្ពុជា ធ្វើជំនួស កាលពីពេល កន្លងទៅ នោះទេ។
សកម្មជន គណបក្ស សង្គ្រោះជាតិ ប្រចាំឃុំអន្លង់រាប ស្រុកវាលវែង លោក ជុំ សារ៉ាត ឲ្យដឹងនៅថ្ងៃ ទី១៩ ខែវិច្ឆិកា ថា កាលពីចុងខែតុលា ឆ្នាំ២០១៦ ប្រធានការិយាល័យ លោក ស៊ិន សុរិយា និងអនុប្រធាន លោក ម៉ាក ង៉េន បានប្រគល់ការងាររបស់ខ្លួនទៅឲ្យឈ្មោះ ឃិន វូ ជាភ្នាក់ងារសង្កេតការណ៍បក្សកាន់អំណាច ដើម្បីធ្វើជំនួសមួយថ្ងៃពេញ និងក្រោយៗមកទៀតធ្វើជំនួសម្ដងម្កាល៖ «ជាក់ស្ដែង ថ្ងៃមួយនោះ ស្មៀន អត់បាន មកធ្វើ ការងារទេ បើអ៊ីចឹងការងារទាំងអស់នៅក្នុងការិយាល័យហ្នឹង មេឃុំក៏អត់មកដែរថ្ងៃហ្នឹង។ អ៊ីចឹងការងារទាំងអស់សម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោត ប្រគល់ទៅឲ្យភ្នាក់ងារ ស៊ី ភី ភី ធ្វើទាំងអស់ដើម្បីដំណើរការចុះឈ្មោះថ្ងៃហ្នឹង។ ទាំងការបញ្ជាក់ វាយត្រាស្មៀន ប្រធាន និងមេឃុំ គឺគាត់ប្រគល់ឲ្យ។»
យោងតាមសៀវភៅជំនួយស្មារតីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ បង្ហាញថា តួនាទីប្រធាន និងអនុប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត មានភារកិច្ចសំខាន់ក្នុងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណរបស់អ្នកស្នើសុំចុះឈ្មោះ មុននឹងសម្រេចថាឲ្យពលរដ្ឋណាម្នាក់ចុះឈ្មោះ ឬបដិសេធមិនឲ្យចុះឈ្មោះ។
ទាក់ទងនឹងការចោទប្រកាន់នេះ ស្មៀនឃុំអន្លង់រាប និងជាអនុប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត លោក ម៉ាក ង៉េន ប្រកែកថាលោកមិនដែលឲ្យភ្នាក់ងារសង្កេតការណ៍ពីខាងគណបក្សនយោបាយណាម្នាក់មកធ្វើការងារជំនួសលោកនោះទេ ហើយការងារចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំរបស់លោក ក៏ពុំមានបញ្ហាអ្វីធំដុំគួរឲ្យកត់សម្គាល់ដែរ។ ចំណែកប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត លោក ស៊ិន សុរិយា ថាលោកពិតជាបានសម្រាកមួយថ្ងៃមែនកាលពីចុងខែតុលា ដោយលោកមានធុរៈផ្ទាល់ខ្លួន ប៉ុន្តែកាលណោះមានក្រុមការងាររបស់លោកផ្សេងទៀតជាអ្នកធ្វើការងារជំនួស៖ «អ៊ីចេះបង! ទាក់ទងថ្ងៃហ្នឹងខ្ញុំអត់បាននៅក្នុងការិយាល័យហ្នឹងទេ ហើយទាក់ទងនឹងការឆ្លងយោបល់អីផ្សេងៗ ចាំមើលខ្ញុំនឹងឆ្លើយតបនៅពេលក្រោយ។ ចាំខ្ញុំតេទៅសួរក្រុមការងារសិនណាបងណា។»
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ថ្លែងថា ការប្រគល់ការងារទៅ ឲ្យសកម្មជននយោបាយ ឬបុគ្គលណាម្នាក់ដែល មិនមែន ជាក្រុមការងារ ចុះឈ្មោះ ធ្វើជំនួស គឺ ខុស នឹងនីតិវិធី ចុះឈ្មោះ។ តែ លោក យល់ថា ការធ្វើការងារជំនួសនេះមិនមែនជាចេតនាចង់កេងចំណេញខាងនយោបាយនោះទេ៖ «គេមានមន្ត្រីរបស់គេបីនាក់ណោះ វាអាចពីរនាក់បីនាក់ហ្នឹងត្រូវជជែកគ្នាបំពេញកិច្ចការងារ មិនអាចឲ្យអ្នកក្រៅមកជំនួសទេ។»
អ្នកសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតនៅការិយាល័យលេខ០៤៥ ឲ្យដឹងថា នៅទូទាំងឃុំអន្លង់រាប មានពលរដ្ឋគ្រប់អាយុត្រូវចុះឈ្មោះបោះឆ្នោតជាង ៣.២៦០នាក់ ហើយគិតមកដល់រសៀលថ្ងៃទី១៩ ខែវិច្ឆិកា មានពលរដ្ឋចំនួន ៣.០៤៣នាក់ហើយបានទៅចុះឈ្មោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបូកសរុបតួលេខអ្នកចុះឈ្មោះគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ពលរដ្ឋនៅខេត្តពោធិ៍សាត់ ទៅចុះឈ្មោះបោះឆ្នោតបាន ៧៩,៨៧% លើចំនួនអ្នកគ្រប់អាយុចុះឈ្មោះជិត ៣សែននាក់ (២៧៩.៣៦៧នាក់) នៅទូទាំងខេត្ត៕

Nice back pose by the lady with blue jeans there Mr. RFA's photographer? Pervert!!!
ReplyDelete1 for 1 for me, and 2 or 3 for 1 for you:
Deletehttps://www.youtube.com/watch?v=Irz2hKE51fA
12:30 AM
DeleteHow do you like the guy front view for a change, dumb-ass!
http://m.phnompenhpost.com/sites/default/files/styles/full-screen/public/field/image/khmer-cult.jpg?itok=djPhXUxS
Still pervert...hehehe!
DeleteOMG, the Cambodians are so pathetic.
ReplyDeleteAh -Gunzet-, give it up, already. You are a compulsive liar, a lost soul TROLL and a desperate TROLLER!!! If and when caught you will be prosecuted to the maximum the law allows! What are you going to do when they come for you, huh?
Delete