Paris Peace Accords 23 Oct. 1991

Sunday, November 20, 2016

[Vietnamization: elections] មន្ត្រី​ បក្ស​ប្រឆាំង ​ថា, ​មន្ត្រី​ បក្ស​កាន់​អំណាច​ គ្រប់គ្រង​ ការិយាល័យ ​ចុះ​ឈ្មោះ ​មួយ នៅ​ពោធិ៍សាត់ | Opposition official says, officials from ruling party in charge of voter registration station in Pursat

ទិដ្ឋភាព​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ការិយាល័យ​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។
ទិដ្ឋភាព​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឃុំ-​សង្កាត់ នៅ​ការិយាល័យ​សាលា​សង្កាត់​អូរចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៦។ RFA/Hum chamroeun

មន្ត្រី​ បក្ស​ប្រឆាំង ​ថា, ​មន្ត្រី​ បក្ស​កាន់​អំណាច​ គ្រប់គ្រង​ ការិយាល័យ ​ចុះ​ឈ្មោះ ​មួយ នៅ​ពោធិ៍សាត់

RFA / វិទ្យុ អាស៊ី សេរី | ២០ វិច្ឆិកា ២០១៦

 

សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ស្រុក ​វាលវែង ខេត្ត​ ពោធិ៍សាត់ អះអាង​ ថា, ប្រធាន និង​អនុប្រធាន ​ការិយាល័យ ​ចុះ​ឈ្មោះ​ បោះឆ្នោត ​លេខ​ ០៤៥ នៅ​ក្នុង​ ឃុំ​អន្លង់រាប បាន​អនុវត្ត​ ខុស​នីតិវិធី​ មួយ​ចំនួន ដោយ​មាន​ ការ​ជ្រៀតជ្រែក​ ពី​ភ្នាក់ងារ​ សង្កេតការណ៍ ​របស់​ គណបក្ស​ ប្រជាជន​ កម្ពុជា។  តំណាង ​ក្រុម​ការងារ ចុះ​ឈ្មោះ​ បោះឆ្នោត បដិសេធ​ ចំពោះ​ ការ​ចោទ​ប្រកាន់​នេះ។

ភ្នាក់ងារ​ សង្កេតការណ៍​ មក​ពី​ គណបក្ស​ ប្រឆាំង គ្រោង​ប្ដឹង ​សុំ​ លុប​ឈ្មោះ​ ជន​អន្តោប្រវេសន៍ ​វៀតណាម ម្នាក់​ចេញ​ ពី​បញ្ជី​ឈ្មោះ​ អ្នក​បោះឆ្នោត ដែល​ជន​នោះ បាន​ចុះ​ កាល​ពី​ថ្ងៃ​ ទី​១៣ ខែ​កញ្ញា នៅ​ការិយាល័យ​ ភូមិ​ចម្ការ​ជ្រៃ​ ខាង​ត្បូង, ប៉ុន្តែ​ ពុំ​មាន​ គម្រោង​ប្ដឹង​ សើរើ​រឿង​ ប្រធាន និង​អនុប្រធាន ​ក្រុម​ការងារ​ ចុះ​ឈ្មោះ ប្រគល់​ការងារ ឲ្យ​សកម្មជន​ គណបក្ស​ ប្រជាជន ​កម្ពុជា ធ្វើ​ជំនួស​ កាល​ពី​ពេល​ កន្លង​ទៅ​ នោះ​ទេ។


សកម្មជន​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​អន្លង់រាប ស្រុក​វាលវែង លោក ជុំ សារ៉ាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ ទី​១៩ ខែ​វិច្ឆិកា ថា កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៦ ប្រធាន​ការិយាល័យ លោក ស៊ិន សុរិយា និង​អនុប្រធាន លោក ម៉ាក ង៉េន បាន​ប្រគល់​ការងារ​របស់​ខ្លួន​ទៅ​ឲ្យ​ឈ្មោះ ឃិន វូ ជា​ភ្នាក់ងារ​សង្កេតការណ៍​បក្ស​កាន់​អំណាច ដើម្បី​ធ្វើ​ជំនួស​មួយ​ថ្ងៃ​ពេញ និង​ក្រោយៗ​មក​ទៀត​ធ្វើ​ជំនួស​ម្ដងម្កាល៖ «ជាក់ស្ដែង​ ថ្ងៃ​មួយ​នោះ​ ស្មៀន​ អត់​បាន​ មក​ធ្វើ​ ការងារ​ទេ បើ​អ៊ីចឹង​ការងារ​ទាំងអស់​នៅ​ក្នុង​ការិយាល័យ​ហ្នឹង មេ​ឃុំ​ក៏​អត់​មក​ដែរ​ថ្ងៃ​ហ្នឹង។ អ៊ីចឹង​ការងារ​ទាំងអស់​សម្រាប់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ប្រគល់​ទៅ​ឲ្យ​ភ្នាក់ងារ ស៊ី ភី ភី ធ្វើ​ទាំងអស់​ដើម្បី​ដំណើរ​ការ​ចុះ​ឈ្មោះ​ថ្ងៃ​ហ្នឹង។ ទាំង​ការ​បញ្ជាក់ វាយ​ត្រា​ស្មៀន ប្រធាន និង​មេ​ឃុំ គឺ​គាត់​ប្រគល់​ឲ្យ»


យោង​តាម​សៀវភៅ​ជំនួយ​ស្មារតី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ បង្ហាញ​ថា តួនាទី​ប្រធាន និង​អនុប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត មាន​ភារកិច្ច​សំខាន់​ក្នុង​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​របស់​អ្នក​ស្នើសុំ​ចុះ​ឈ្មោះ មុន​នឹង​សម្រេច​ថា​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ចុះ​ឈ្មោះ ឬ​បដិសេធ​មិន​ឲ្យ​ចុះ​ឈ្មោះ។

ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ ស្មៀន​ឃុំ​អន្លង់រាប និង​ជា​អនុប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត លោក ម៉ាក ង៉េន ប្រកែក​ថា​លោក​មិន​ដែល​ឲ្យ​ភ្នាក់ងារ​សង្កេតការណ៍​ពី​ខាង​គណបក្ស​នយោបាយ​ណា​ម្នាក់​មក​ធ្វើ​ការងារ​ជំនួស​លោក​នោះ​ទេ ហើយ​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​ឃុំ​របស់​លោក ក៏​ពុំ​មាន​បញ្ហា​អ្វី​ធំ​ដុំ​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ចំណែក​ប្រធាន​ក្រុម​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត លោក ស៊ិន សុរិយា ថា​លោក​ពិត​ជា​បាន​សម្រាក​មួយ​ថ្ងៃ​មែន​កាល​ពី​ចុង​ខែ​តុលា ដោយ​លោក​មាន​ធុរៈ​ផ្ទាល់​ខ្លួន ប៉ុន្តែ​កាលណោះ​មាន​ក្រុម​ការងារ​របស់​លោក​ផ្សេង​ទៀត​ជា​អ្នក​ធ្វើ​ការងារ​ជំនួស៖ «អ៊ីចេះ​បង! ទាក់ទង​ថ្ងៃ​ហ្នឹង​ខ្ញុំ​អត់​បាន​នៅ​ក្នុង​ការិយាល័យ​ហ្នឹង​ទេ ហើយ​ទាក់ទង​នឹង​ការ​ឆ្លង​យោបល់​អី​ផ្សេងៗ ចាំ​មើល​ខ្ញុំ​នឹង​ឆ្លើយតប​នៅ​ពេល​ក្រោយ។ ចាំ​ខ្ញុំ​តេ​ទៅ​សួរ​ក្រុម​ការងារ​សិន​ណា​បង​ណា»


នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា ថ្លែង​ថា ការ​ប្រគល់​ការងារ​ទៅ ​ឲ្យ​សកម្មជន​នយោបាយ ឬ​បុគ្គល​ណា​ម្នាក់​ដែល​ មិន​មែន​ ជា​ក្រុម​ការងារ​ ចុះ​ឈ្មោះ​ ធ្វើ​ជំនួស គឺ​ ខុស​ នឹង​នីតិវិធី​ ចុះ​ឈ្មោះ។  តែ​ លោក​ យល់​ថា ការ​ធ្វើ​ការងារ​ជំនួស​នេះ​មិន​មែន​ជា​ចេតនា​ចង់​កេង​ចំណេញ​ខាង​នយោបាយ​នោះ​ទេ៖ «គេ​មាន​មន្ត្រី​របស់​គេ​បី​នាក់​ណោះ វា​អាច​ពីរ​នាក់​បី​នាក់​ហ្នឹង​ត្រូវ​ជជែក​គ្នា​បំពេញ​កិច្ច​ការងារ មិន​អាច​ឲ្យ​អ្នក​ក្រៅ​មក​ជំនួស​ទេ»

អ្នក​សង្កេតការណ៍​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ការិយាល័យ​លេខ​០៤៥ ឲ្យ​ដឹង​ថា នៅ​ទូទាំង​ឃុំ​អន្លង់រាប មាន​ពលរដ្ឋ​គ្រប់​អាយុ​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ៣.២៦០​នាក់ ហើយ​គិត​មក​ដល់​រសៀល​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា មាន​ពលរដ្ឋ​ចំនួន ៣.០៤៣​នាក់​ហើយ​បាន​ទៅ​ចុះ​ឈ្មោះ។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បូក​សរុប​តួលេខ​អ្នក​ចុះ​ឈ្មោះ​គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ពលរដ្ឋ​នៅ​ខេត្ត​ពោធិ៍សាត់ ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន ៧៩,៨៧% លើ​ចំនួន​អ្នក​គ្រប់​អាយុ​ចុះ​ឈ្មោះ​ជិត ៣​សែន​នាក់ (២៧៩.៣៦៧​នាក់) នៅ​ទូទាំង​ខេត្ត៕

6 comments:

  1. Anonymous12:30 AM

    Nice back pose by the lady with blue jeans there Mr. RFA's photographer? Pervert!!!

    ReplyDelete
    Replies
    1. Anonymous12:49 AM

      1 for 1 for me, and 2 or 3 for 1 for you:
      https://www.youtube.com/watch?v=Irz2hKE51fA


      Delete
    2. Anonymous11:23 AM

      12:30 AM

      How do you like the guy front view for a change, dumb-ass!

      http://m.phnompenhpost.com/sites/default/files/styles/full-screen/public/field/image/khmer-cult.jpg?itok=djPhXUxS

      Delete
    3. Anonymous8:41 PM

      Still pervert...hehehe!

      Delete
  2. Anonymous7:28 AM

    OMG, the Cambodians are so pathetic.

    ReplyDelete
    Replies
    1. Anonymous7:51 AM

      Ah -Gunzet-, give it up, already. You are a compulsive liar, a lost soul TROLL and a desperate TROLLER!!! If and when caught you will be prosecuted to the maximum the law allows! What are you going to do when they come for you, huh?

      Delete