លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីពេលកន្លងទៅ |
លោក ហ៊ុន សែន ព្រមាន រឹបអូស ទ្រព្យសម្បត្តិ លោក សម រង្ស៊ី
|
លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ អង្គារ នេះ បានព្រមាន រឹបអូស ទ្រព្យសម្បត្តិ របស់ មេដឹកនាំ គណបក្ស ប្រឆាំង បន្ទាប់ ពីលោក បានប្តឹង ទាមទារ សំណង ជម្ងឺចិត្ត ពីលោក សម រង្ស៊ី ចំនួន ១លាន ដុល្លារ ក្នុងសំណុំរឿង បរិហាកេរ្តិ៍។
ក្នុងកិច្ចប្រជុំ រដ្ឋសភា ដើម្បី ដកតំណែង លោក កឹម សុខា. លោក ហ៊ុន សែន ថ្លែង ថា, លោក រង់ចាំ ឲ្យតែ សាលក្រម ចូលជាស្ថាពរ លោក នឹងឲ្យ មេធាវីសុំទៅតុលាការ ឲ្យចេញដីកា រក្សាការពារ ទ្រព្យសម្បត្តិ របស់លោក សម រង្ស៊ី នៅក្នុងប្រទេស ទាំងប៉ុន្មាន រួមទាំង ទីស្នាក់ការ បក្សសង្គ្រោះជាតិផង ដើម្បី ដាក់លក់ ឡៃឡុង ដែលលោក ថា ដើម្បី ជាការព្រមាន មួយ ដល់លោក សម រង្ស៊ី។
លោក ថា៖ «លើកនេះ ខ្ញុំ យកហើយ លុយ! អត់ មានយក តែ មួយរៀល ដូច ថាក់ ឡានី ទេ។ ខ្ញុំ ទារ មួយលាន ដុល្លារ។ តែ សាលក្រម មុនគេ គឺ សាលក្រម បង ហេង សំរិន បើ កាលណា សាលក្រមនេះ ចូល[ស្ថាពរ]ហើយ នឹងបង្កក ទ្រព្យសម្បត្តិ សុំ ដីកា ការពារ ទ្រព្យសម្បត្តិ លក់ទ្រព្យសម្បត្តិ ពួកហ្នឹង ចោល ឲ្យអស់ហ្មង ដើម្បី ឲ្យរាង។ ឮ ថា ស្នាក់ការ គណបក្ស ដាក់ឈ្មោះ សម រង្ស៊ី។ អញ្ចឹងទេ លក់ស្នាក់ការ គណបក្សហ្នឹង លក់ឡៃឡុង។ អ្នកឯង ស្អី អាងរួចខ្លួន!»
ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បានជំរុញឲ្យ លោក ហេង សំរិន និងលោក ហោ ណាំហុង ដែលជាម្ចាស់បណ្តឹងប្តឹងលោក សម រង្ស៊ី កន្លងមកដែរនោះ នាំគ្នាដាក់សម្ពាធឲ្យមេដឹកនាំបក្សប្រឆាំងសងជម្ងឺចិត្តរាប់ម៉ឺនដុល្លារថែមទៀត។
លោក ហ៊ុន សែន ក៏បានបញ្ជា មិនឲ្យ អាជ្ញាធរ មានសមត្ថកិច្ច ផ្ទេរទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ របស់លោក សម រង្ស៊ី ទៅអ្នកណា ផ្សេងឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ដែលជាការឆ្លើយតបនឹងការប្រជុំរដ្ឋសភាដកតំណែង លោក កឹម សុខា នៅព្រឹកនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក សុន ឆ័យ ថ្លែងថារាល់ពេលមានការបង្ហើបពីលោកហ៊ុន សែន នោះតុលាការកម្ពុជានឹងមានចំណាត់ការតាមហើយ តែលោកចំអកទៅវិញថាប្រសិនជាមានការធ្វើបែបនេះមែននោះ លោកថាវារឹតតែធ្វើឲ្យពលរដ្ឋកាន់តែគាំទ្របក្សប្រឆាំងបន្ថែមទៀត។
លោក ថា៖ «ជាការពិសោធន៍ ច្រើនដងក៏យើងធ្លាប់ដឹងផងដែរថា កាលណាសម្តេចនាយករដ្ឋមន្ត្រីលោកមានបំណងយ៉ាងមិចតុលាការធ្វើការងារមិនសូវខុសគ្នាពីបំណងរបស់សម្តេចនាយករដ្ឋមន្ត្រីទេ។ ក៏ប៉ុន្តែអ្វីដែលសំខាន់ដូចដែលបានបញ្ជាក់ដែរក្នុងការងារនយោបាយ មិនមែនឧបករណ៍ទេគឺប្រជារាស្ត្រ ជាឆន្ទះរបស់ប្រជាពលរដ្ឋ ដែលជាអ្នកយល់ឃើញ អ្វី ដែលជាការ បារម្ភ គឺ ការធ្វើ បែបនេះ វា អាចធ្វើ ឲ្យពលរដ្ឋ គាត់ មិនសប្បាយចិត្ត, ហើយ គាំទ្រ បក្សសង្គ្រោះជាតិ កាន់តែ ច្រើន, ខ្ញុំ គិតអញ្ចឹង ទៅវិញទេ។»
កាលពីចុងឆ្នាំ២០១៦ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា ត្រូវបានគេផ្សព្វផ្សាយដោយក្នុងការសន្ទនានោះ ភាគីទាំងពីរបានប្រើពាក្យថា «តា និងចៅ» ដែលបាននិយាយពីរឿងផ្ទាល់ខ្លួនមួយចំនួន ប៉ុន្តែភាគច្រើនផ្តោតសំខាន់លើយុទ្ធសាស្ត្របំបែកបំបាក់គណបក្សប្រឆាំង។
កិច្ចសន្ទនានោះក៏បាននិយាយផងដែរ ពីការផ្តល់លុយខ្ទង់មួយ១លានដុល្លារដល់ ធី សុវណ្ណថា ដើម្បីបំបែកបំបាក់មេដឹកនាំគណបក្សសង្រ្គោះជាតិ។
ប៉ុន្តែកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៧នេះ លោក ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណ ថា ក៏បានប្តឹង មេបក្សប្រឆាំង រូបនេះ ដោយទារ ជំងឺចិត្ត ២៥ម៉ឺន ដុល្លារ ទាក់ទង នឹងការ លើកឡើង ថា៖ «លោក ហ៊ុន សែន សូកលុយ ១លាន ដុល្លារ ដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែក គណបក្ស សង្រ្គោះជាតិ៕»
No comments:
Post a Comment