Paris Peace Accords 23 Oct. 1991

Thursday, February 23, 2017

លោក​ ហ៊ុន សែន ថា កុំ​ ចង់​បង្ក្រាប បក្ស​លោក ​ប្រសិន​ លទ្ធផល​ ឆ្នោត​ មិន​ទាន់ចេញ | Hun Sen says, don't try to tame [crush/suppress] his party when the election results yet to be announced

លោក ហ៊ុន សែន (រូបភាពហ្វេស​ប៊ុកនាយករដ្ឋមន្ត្រី)

លោក​ ហ៊ុន សែន ថា កុំ​ ចង់​បង្ក្រាប បក្ស​លោក ​ប្រសិន​ លទ្ធផល​ ឆ្នោត​ មិន​ទាន់ចេញ

VOD | ២២ កុម្ភៈ ២០១៧
លោក​ នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង ​ឌឺ​ដង​ ទៅ​លោក​ សម រង្សុី ថា​, កុំ ​ប្រកាស ​​​ត្រៀម​បង្ក្រាប ​បក្ស​ប្រជា​ជន ​ឲ្យ​សោះ​ ប្រសិន​ ជាលទ្ធផល បោះ​ឆ្នោត ​មិន​ ទាន់​ចេញ ​ជា​ផ្លូវ​ការ​ ដោយ​លោក​ បង្ហើរ​ ថា​ កម្លាំង​ ប្រដាប់​អាវុធ​ គឺ​ ស្ថិត​នៅ​លើ​ដៃ ​របស់​ លោ​កទេ។ ​

អតី​ត​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក ​សម រង្ស៊ី ធា្លប់​បាន​លើក​ឡើង​កាលពី​ចុង​ឆ្នាំ​២០១៦កន្លង​ទៅ​ថា ​រដ្ឋា​ភិបាល​ថ្មី​របស់​លោក ​នឹង​ត្រៀម​បង្ក្រាប​ទៅលើគណបក្សកាន់​អំណាច បើ​មិន​ទទួល​ស្គាល់​​លទ្ធផល​ឆ្នោតនិង​មិនគោរព​តាម​រដ្ឋាភិបាល​ថ្មី​របស់​លោក។

ថ្លែង​ក្នុ្ង​ងពិធី​ចែក​សញ្ញា​បត្រនៅ​ព្រឹក​នេះ​លោក ហ៊ុន សែន ​បាន​ថ្លែងបែប​ឌឺ​ដង​ទៅ​កាន់​អតីត​ប្រធាន​គណ​បក្ស​ប្រឆាំងរូប​នេះ​ថា​ កុំ​មាន​​បំណង​បែប​នេះ​ឲ្យ​សោះ ​​ប្រសិន​ជា​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​ព្រោះ​អំណាច​ទ័ព​​ស្ថិត​​នៅ​ដៃ​របស់​លោក​នៅឡើយ។

លោក ថា៖ «មាន​អ្នក​ខ្លះ ​ហ៊ាន​ ទាំងអះអាង ​ថា ដល់​ឆ្នាំ​២០១៨ នឹង​ត្រូវ​ បង្ក្រាបយើង ព្រោះ ​យើង​ អត់​ទទួល​ស្គាល់​ លទ្ធផល​ បោះ​ឆ្នោត។  វា​ អាច​ទាយ​ដឹង​ ថា ​នៅ​ឆ្នាំ​ ២០១៨, វា​ នឹង​ឈ្នះ។  ​ហើយ​ ដល់​ឆ្នាំ​២០១៨, វា​ នឹង​បង្ក្រាប។  ហ៊ឹស! ទ័ព នៅ​ដៃ​អញ​ សោះ​ហា!  វា​ ទៅ​រួច,​  ចាំ ​បោះ​ឆ្នោត ​ហើយ​, ចាំ ​ក្រុម​ប្រឹក្សា​ ធម្មនុញ្ញ ប្រកាស​ រួច​ហើយ។   គណៈកម្មាធិការ ​ជាតិ​ រៀប​ចំ ការ​បោះ​ឆ្នោត ​ប្រកាស ផ្លូវការ​ បាន​ទេ?  ម៉េច ក៏​ចាំ​បាច់ ​ប្រកាស​ ផ្លូវ​ការ​ ពី​ឥឡូវ?  ប្រកាស ពី​ឥឡូវ​ ដែល​មិន​ ទាន់​បាន​ បោះឆ្នោត​ផង។  រួច​ ឈ្នះៗ​, ដូរ​ៗ បាន​ តើ ​ដូរ​ ពីនៅក្រៅ​គុក ​ទៅ​នៅ ​ក្នុងគុក​ទៅ»

[T2P translation of Hun Sen's speech: There are some people who dared to declare that in 2018, they will tame/suppress/crush us because we do not accept the election results.  It [rather "he"/"they"] can predict that in 2018, it will win.  And in 2018, it will tame us. Heh!  The military is only in the palms of my [derogatory use referring to himself] hands!  It can go ahead after the elections, after the Constitutional Council have announced the results.  Can the NEC first announce its official results?  Why declare the results now?  Declare the results when we haven't even voted yet?  Then, go ahead with "win, win!"  "change, change!"  But know, "change" from outside jail to inside jail.
 


អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បដិសេធក្នុងការឆ្លើយតបទៅនឹងការលើកឡើងនេះ ដោយបង្វែរសំណួរទៅកាន់លោក សម រង្ស៊ី ដោយផ្ទាល់វិញព្រោះបច្ចុប្បន្នលោក សម រង្ស៊ី បានលាលែងពីប្រធានបក្សសង្គ្រោះជាតិហើយ។ ប៉ុន្តែវីអូឌីមិនទាន់អាចទាក់ទងលោក សម រង្ស៊ី បាននៅឡើយទេ។

សាស្ត្រាចារ្យ វិទ្យាសាស្ត្រ នយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា ការលើកឡើងនេះ អាចចាត់ទុក ជាការ គំរាមមួយ ទៅកាន់ គូបដិបក្ខខ្លួន ដើម្បី រក្សា នូវទំនុកចិត្ត ពីអ្នកគាំទ្រ។  លោក ថា៖ 

«គាត់ ចង់បញ្ជាក់ឃើញ ថា, ទោះបី ជាយន្តការ ឬការរៀបចំ ការបោះឆ្នោត នៅពេល ខាងមុខ ឬនៅឆ្នាំក្រោយនេះ គណបក្ស សង្គ្រោះជាតិ មិនសង្ឃឹម ថា អាចដណ្តើម ប្រជាប្រិយភាព ពីគណបក្ស កាន់អំណាច បានទេ, ហើយ យន្តការ ឬក៏ការ កាន់អំណាច កងកម្លាំង ប្រដាប់អាវុធ ស្ថិតក្រោម ការគ្រប់គ្រង របស់ រដ្ឋាភិបាល ទាំងអស់។   ដូច្នេះ មិនអាច មកឌឺដង ឬមកចង់ បង្ក្រាបគាត់ បានទេ,  មានតែ ខាងគណបក្ស កាន់អំណាចទេ អាចបង្ក្រាបបាន។  នេះ គាត់ ចង់បញ្ជាក់ ផ្ទុយទៅវិញ។  ក្នុងន័យនេះ គាត់ ចង់ ឲ្យស្មារតី អ្នកគាំទ្រ គណបក្សហ្នឹង ឲ្យគិត,  កុំ ឲ្យស្រមើស្រមៃ គិតអី ក្រៅពីគណបក្ស ក្រៅរដ្ឋាភិបាល»

ទោះជាយ៉ាងណាសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ លោក ឯម សុវណ្ណារ៉ា យល់ថានឹងមិនមានការប៉ះបោរ ឬក៏សង្គ្រាមអាចកើតមាននោះទេដោយលោកលើកឡើងថាកម្លាំងប្រដាប់អាវុធទាំងអស់គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សកាន់អំណាច តែសេរីភាពនៃការបញ្ចេញមតិនៅពេលនោះអាចនឹងត្រូវរឹតត្បិតកាន់តែខ្លាំងជាងពេលនេះ។

នៅព្រឹក​នេះ​ដែរ​លោក​ក៏​បានរំលឹក​ឡើង​វិញដោយ​ថ្លែង​បែប​មិន​ចំ​ឈ្មោះ​តែ​ហាក់​ដូច​ជា​សំដៅ​ទៅ​លើ​អ្នក​វិភាគ​ដែលកំពុង​ជាប់​បណ្តឹង​របស់​គណបក្ស​ប្រជា​ជន និង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅពន្ធ​នាគារព្រៃ​ស លោក គឹម សុខ ថាសេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ បាន​ប៉ះពាល់​ដល់​បក្ស​ប្រជា​ជន ដូច្នេះ​ហើយ​ទើបមាន​បណ្តឹង​នោះ។

លោក​ថា៖ «ខ្ញុំ​ចូល​ចិត្ត​ណាស់​អ្នក​វិភាគ ចង់​អង្គុយ​៥ម៉ោង​វិភាគ​ក៏​បាន​ដែរ តែ​អា​មិន​មែន​មក​វិភាគ​មក​ចោទថា​អានេះ​សម្លាប់​អានេះ អានេះ​សម្លាប់​អានោះ អញ្ចឹ​ង​មាន​តែ​ព្រៃ​ស​ទេ​ អាហ្នឹង​កុំ​ឆ្ងល់ពេក! យាយខ្លី​មក​មើល​ទៅ!»

ខណៈការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់កម្តៅ​នយោបាយ​នៅ​កម្ពុជា​ត្រូវ​បានគេ​មើល​ឃើញ​ហាក់​ដូច​ជា​មានកំដៅ​កាន់តែ​ខ្លាំង​បន្ទាប់​ពីមានការ​រំលាយប្រធានក្រុមមតិ​ភាគតិច និងភាគ​ច្រើន​នៅ​ក្នុង​សភា ការចាប់​ខ្លួន​អ្នក​វិភាគ ការ​មិន​ចូល​រួម​ប្រជុំ​សភាដោយ​បក្ស​ប្រឆាំង ហើយ​ចុងក្រោយ​នេះការ​អនុម័ត​ច្បាប់​ស្តីពី​​បក្ស​នយោបាយ​ដែល​ចម្រូងចម្រាស បាន​ធ្វើ​ឲ្យ​មតិ​ជាតិ​ និង​អន្តរជាតិមួយ​ចំនួន​យល់​ថា កម្ពុជា​កំពុង​ដើរ​ខុសពី​គន្លង​ប្រជា​ធិបតេយ្យ ហើយ​បក្សប្រជាជន​កំពុង​តែ​ត្រៀម​ដឹក​នាំ​ប្រទេស​តែ​ម្នាក់​ឯង​នាថ្ងៃ​អនាគត៕

4 comments:

  1. Anonymous3:57 AM

    Traitor Hun is getting scared now !!! ✊️✊️✊️

    ReplyDelete
  2. Anonymous4:00 AM

    Hun Sen, without Yuon Hanoi you're just
    a Khmeng Wat.

    ReplyDelete
  3. Anonymous10:34 AM

    Mr. Hun Sen is now under China's patronage and he is winning big.

    ReplyDelete
    Replies
    1. Anonymous3:24 PM

      10:34 AM

      Traitor Hun Sen is under Yuon's patronage and yoke
      now Cambodia is losing big.
      The Khmer people must cut off Hanoi's hired hands !!! ⚔️⚔️⚔️

      Delete