Paris Peace Accords 23 Oct. 1991

Friday, February 24, 2017

គណបក្ស ​ប្រឆាំង ​កំណត់ ​ថ្ងៃ​ទី២ ខែ​មីនា ធ្វើ​សមាជ ​វិសាមញ្ញ​ ជ្រើស​រើស ​មេ​បក្ស | Opposition party sets 2 March for its Congress to choose new leader

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក  យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev

គណបក្ស ​ប្រឆាំង ​កំណត់ ​ថ្ងៃ​ទី២ ខែ​មីនា ធ្វើ​សមាជ ​វិសាមញ្ញ​ ជ្រើស​រើស ​មេ​បក្ស

RFA / វិទ្យុ អាស៊ី សេរី | ២៤ កុម្ភៈ ២០១៧


គណៈកម្មការ​ អចិន្ត្រៃយ៍ ​គណបក្ស​ សង្គ្រោះ​ជាតិ សម្រេច​ កំណត់​ ថ្ងៃ​២ ខែ​មីនា ខាង​មុខ​ ដើម្បី​ ធ្វើ​សមាជ​ វិសាមញ្ញ​ រៀបចំ ​រចនា​សម្ពន្ធ​ ក្បាល​ម៉ាស៊ីន បក្ស​ជា​ថ្មី។   អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ឲ្យ​ដឹង​ នៅ​រសៀល​ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ថា, ពិធី​នេះ​ ធ្វើ​នៅ​ ទី​ស្នាក់កា កណ្ដាល​ គណបក្ស​ សង្គ្រោះ​ជាតិ ក្រុង​ភ្នំពេញ ដែល​មាន ​មន្ត្រី​ សំខាន់ៗ ​ទូទាំង​ប្រទេស ​ចំនួន ១.០០០​នាក់​ ចូល​រួម។

​មួយ​សប្ដាហ៍​ ទៀត​ប៉ុណ្ណោះ គណបក្ស​ សង្គ្រោះ​ជាតិ នឹង​បោះឆ្នោត​ ជ្រើសរើស​ ប្រធាន និង​អនុប្រធាន ​គណបក្ស​នេះ តាម​រយៈ​ ការ​ធ្វើ​ សមាជ ​វិសាមញ្ញ ព្រោះ ​អ្នក​ចូល​រួម​ ចំនួន ១.០០០​ នាក់​នោះ ជា​អ្នក​ មាន​សិទ្ធិ​ បោះឆ្នោត​ ជ្រើស​ក្បាល​ ម៉ាស៊ីន​បក្ស។  អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក ​ឲ្យ​អាស៊ីសេរី ដឹង​ ក្រោយ​កិច្ច​ប្រជុំ​ ផ្ទៃក្នុង​បក្ស ​ថា, ត្រូវ​ការ​ ជ្រើសរើស​ ក្បាល​ម៉ាស៊ីន ​ថ្មី​ ដឹកនាំ​ បក្ស។  ទោះ​ យ៉ាង​នេះ​ក្ដី លោក យឹម សុវណ្ណ មិន​ប្រាប់ ​ដឹង​ ពី​រូបមន្ត​ នៃ​ជ្រើសរើស ​ប្រធាន ឬ​អនុ​ប្រធាន ​គណបក្ស​ នៅ​ឡើយ​ដែរ។

បន្ថែម ​ពី​នេះ សេចក្ដី​ប្រកាស​ ព័ត៌មាន​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ ចុះ​ថ្ងៃ​ ទី​២៤ ខែ​កុម្ភៈ ឲ្យ​ដឹង ​ថា, សមាជ ​វិសាមញ្ញ​នេះ មាន​គោលបំណង​ ធំៗ​ បី ដើម្បី ​អបអរ​ សាទរ​ បញ្ជី​បេក្ខជន ​ឈរ​ ក្រុមប្រឹក្សា​ ឃុំ-​សង្កាត់ ​របស់​ គណបក្ស​ សង្គ្រោះ​ជាតិ។  បោះឆ្នោត​ ជ្រើសតាំង ​ប្រធាន និង​អនុ​ប្រធាន​ បក្ស និង​អនុម័ត​ សារ​នយោបាយ​ សម្រាប់​ ប្រើ​ក្នុង​ ការ​បោះឆ្នោត​ ឃុំ-​សង្កាត់​ ខាង​មុខ។

ចាប់​ទាំង​ ពីរ​តំណាងរាស្ត្រ​ គណបក្ស​ ប្រជាជន​ កម្ពុជា អនុម័ត​ សេចក្ដី​ស្នើ​ វិសោធនកម្ម​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ ​ដ៏​ចម្រូងចម្រាស ​ដែល​រដ្ឋ​សភា​ បាន​អនុម័ត​ កាល​ពី​​ថ្ងៃ​ ទី​២០ ខែ​កុម្ភៈ ដែល​ហាម​ មិន​ឲ្យ​ អ្នក​ មាន​ទោស ​ធ្វើ​ប្រធាន, អនុ​ប្រធាន,​ គណបក្ស សមាជិក​ នៃ​សមាជិក​ គណៈកម្មាធិការ​ នាយក។  សមាជិក​ គណៈកម្មាធិការ​ នាយក នៃ​គណបក្ស​ ប្រឆាំង ៣​រូប ដែល​កំពុង​ ជាប់​ឃុំ​ ក្នុង​ពន្ធនាគារ​ ព្រៃ​ ស បាន​លា​ឈប់​ ពី​តួនាទី​នេះ។  ចំណែក​ លោក សម រង្ស៊ី អតីត ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​លាលែង​ ពី​តួនាទី​ ប្រធាន​បក្ស​ មុន​រដ្ឋ​សភា​ អនុម័ត​ សេចក្ដី​ស្នើ​ វិសោធនកម្ម​ ច្បាប់ ​ស្ដីពី​ គណបក្ស​ នយោបាយ ​ម្ល៉េះ។


​នាយក ​ប្រតិបត្តិ​ គណៈកម្មាធិការ​ អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ ការ​បោះឆ្នោត ​ដោយ​សេរី និង​ត្រឹមត្រូវ​ នៅ​កម្ពុជា ហៅ​កាត់​ ថា និចហ្វិក លោក សំ គន្ធាមី  យល់​ថា, ការ​ធ្វើ​ សមាជ​ បក្ស ​របស់​ គណបក្ស ​ប្រឆាំង​ ជា​រឿង​ល្អ។  ទាក់ទង ​ការ​ជ្រើសរើស​ ក្បាល​ម៉ាស៊ីន​ បក្ស, លោក ​យល់​ថា, គណបក្ស​ សង្គ្រោះ​ជាតិ គួរ​ មាន​ប្រធាន​ គណបក្ស​ តែ​ម្នាក់ និង​អនុ​ប្រធាន ​គណបក្ស​ តែ​ម្នាក់​ បាន​ហើយ។

ការ​ប្រជុំ​ របស់​ ផ្ទៃក្នុង​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ដំណាល​គ្នា​ នឹង​ហ្វេសប៊ុក (Facebook) មួយ​ឈ្មោះ «សីហា» ដែល​ជំនាញ​ ខាង​បង្ហោះ​ សំឡេង​ ឆ្លើយឆ្លង ​រឿង​អាស្រូវ​ គណបក្ស​ប្រឆាំង បាន​បង្ហោះ​ សំឡេង ​ដែល​គេ​ សង្ស័យ​ ថា ជា​ការ​សន្ទនា​ របស់​លោក សម រង្ស៊ី បង្គាប់​ឲ្យ​លោក យឹម សុវណ្ណ ធ្វើ​ជា​អនុ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ក្នុង​ចំណោម​ អនុប្រធាន​ ទាំង​បី ​របស់​ គណបក្ស​នេះ។   ប៉ុន្តែ ​អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​ មិន​ឆ្លើយ​តប ​ការ​សន្ទនា​ នេះ​ទេ និង​បង្វែរ ​សំណួរ​នេះ​ ទៅ​អ្នក ​ទម្លាយ​ សារ​ ឆ្លើយឆ្លង​ នោះ​វិញ៕

No comments:

Post a Comment