លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក កឹម សុខា កាលពីកន្លងទៅ |
សារសន្ទនា បង្ហាញ ថា, លោក ហ៊ុន សែន ជំរុញ ទៅលោក កឹម សុខា ឲ្យថ្លែង វាយប្រហារ លោក សម រង្ស៊ី
VOD / វីអូឌី | ៥ មីនា ២០១៧
សារសន្ទនា រវាង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ បក្សប្រឆាំង លោក កឹម សុខា ត្រូវ បានទំព័រ ហ្វេសប៊ុក ឈ្មោះ «សីហា» បញ្ចេញ ជាសាធារណៈកាល ពីល្ងាច ថ្ងៃម្សិលមិញ នេះ។
បើ តាមទំព័រ ហ្វេសប៊ុក ដដែលនេះ បានឲ្យដឹង ថា, សារសន្ទនា នោះ បានកើតឡើង កាលពីថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ពោល គឺចំពេល ដែលលោក កឹម សុខា បានស្នាក់នៅ ក្នុងទីស្នាក់ការ កណ្ដាល គណបក្ស សង្គ្រោះជាតិ ខណៈ ដែលលោក ប្រឈម នឹងបណ្ដឹង ពាក់ព័ន្ធ នឹងការចោទ ថា បានបដិសេធ បង្ហាញខ្លួន នៅតុលាការ។
សារសន្ទនានោះ បានបង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញទៅលោក កឹម សុខា ឲ្យថ្លែងវាយប្រហារទៅលើលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលទើបលាលែងពីតំណែងកាលពីប៉ុន្មានសប្ដាហ៍មុននេះ។
ក្នុងសារសន្ទនានោះ លោក ហ៊ុន សែន ប្រាប់ទៅលោក កឹម សុខាថា៖ «ផែនការហ្នឹងណ៎ា! ខាឯងត្រូវយល់ ហេតុអីបានជាសុខៗ គេធើអីចឹង បានសេចក្ដីថា គោលដៅរបស់គេ គេចង់ឲ្យខ្ញុំចាប់ខាទាល់តែបានហ្នឹង។ ខាមើលទៅ! ឥឡូវខាឯងគួរតែទះវាមួយកំផ្លៀងទៅ! គួរតែទះវាមួយកំផ្លៀងទៅ! កុំចាំបាច់ទៅថ្លែងការណ៍ជាសាធារណៈអី លេងតាមហ្វេសប៊ុករបស់ខ្លួនវិញ។»
លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើលោក កឹម សុខា នៅតែភ្ជាប់ខ្លួនជាមួយលោក សម រង្ស៊ី លោក កឹម សុខា នឹងប្រឈមមុខនឹងគ្រោះថ្នាក់ផងដែរ។
លោក ហ៊ុន សែន ប្រាប់ថា៖ «ខ្ញុំប្រាប់ខាឯងឲ្យច្បាស់ ខ្ញុំអាចធ្វើការជាមួយខាឯងបាន តែរឿង រង្ស៊ី ខ្ញុំមិនលើកលែងទេ។ បើសិនថា ខាឯងនៅតែភ្ជាប់ខ្លួន ខាឯងក៏គ្រោះថ្នាក់ដែរ។ កុំថាមួយ កុំថាពីរ ប្រាំក៏ខ្ញុំលេងដែរ ប៉ុន្តែ សូមកុំភ្លេចថា ហើយខ្ញុំអត់ខ្លាចទេ ទោះបីថា អាមេរិកលើកទ័ពចូលស្រុកខ្មែរ សាកល្បងលមើលទៅ ខ្ញុំអត់ខ្លាចទេ។»
លោក ហ៊ុន សែន បន្ថែមថា៖ «អាហ្នឹងបានដឹងថា…ប៉ុន្តែ ខ្ញុំអស់និស្ស័យជាមួយអារង្ស៊ីហើយ! ខ្ញុំប្រាប់ឲ្យច្បាស់អញ្ចឹងហ្មង។ ហើយខ្ញុំអត់លើកលែងបានទេ! ប៉ុន្តែ រឿងបញ្ហាហ្នឹង គឺថា និយាយរួម ខាឯងក្ដាប់យកកម្លាំងតែម្ដងទៅ! ពេលហ្នឹង ខាឯងយកទៅ! យកបាន! ខា ឯងយកបក្សហ្នឹងបាន!»
ទោះជាយ៉ាងណា លោក ហ៊ុន សែន បាននិយាយការពារខ្លួនប្រាប់ទៅលោក កឹម សុខា ថា រូបលោកនិយាយបែបនោះ មិនមែនចង់ញុះញង់បំបែកបំបាក់គណបក្សប្រឆាំងនោះឡើយ។
លោក ហ៊ុន សែន បញ្ជាក់ប្រាប់ទៅលោក កឹម សុខា ថា៖ «អញ្ចឹង ខ្ញុំមិនអាចឲ្យប្រើ កុំយកសម្ដីរបស់ខ្ញុំទៅថា ខ្ញុំជាអ្នកបំបែក! ប៉ុន្តែ ខ្ញុំ អាហ្នឹងអ្នកឯង បើនិយាយពីខាងណោះវិញ ប៉ុន្មានថ្ងៃនេះ គេសង្ឃឹមរឿងខ្ញុំបែបទៅវិញ!»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញបែបនេះ ដោយលើកហេតុផលថា លោកទទួលយកមិនបានទេ ចំពោះការចោទប្រកាន់ថា ភរិយា និងកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាអតីតភរិយា និងកូនប្រុសមេដឹកនាំវៀតណាម ឡេ ដឹកថូ។
ការបញ្ចេញសារសន្ទនានេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោក កឹម សុខា ត្រូវបានសមាជគណបក្សសង្គ្រោះជាតិ ជ្រើសតាំងឲ្យធ្វើជាប្រធានថ្មី បន្ទាប់ពីលោក សម រង្ស៊ី លាលែងកាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងមកនេះ៕
See? I told you, Kem Sokha has already sold CNRP out to Mr. Hun Sen.
ReplyDelete4:12 AM
DeleteAnd YOU are Hun Sen's kaka !!!
Based on the history of evil Yuon/Vietnamese folks and master-minded killers in Hanoi including Ho Chi Minh, Hun Sen has been manipulated and brainwashed by his evil Vietnamese friends and masters to kill his own Cambodian/Khmer people and heroes. Now Hun Sen has manipulated Mr. Kem Sokha to attach his own party leader like Mr. Sam Rainsy in order to destroy CNRP party.
ReplyDeleteHun Sen has committed crimes because of his Vietnamese friendss and masters' manipulations and influences. We know that Hun Sen is very dumb and stupid and he loves the power and wealth by using his Vietnamese military protections (offered by his Vietnamese masters) So, the Vietnamese folks and master-mined killers from Hanoi (including his Vietnamese wife Bun Rany. Bun Rany was a form wife of Le Duc Tho. They both had Hun Maneth (Vietnamese boy). Hun Sen is a real traitor, dictator and killer who was a production of Hanoi. Vietnam, called a Yuon or Vietnamese puppet. :-)
The sources of killing was originally from Vietnam or Vietnamese maser-minded killers and folks.
9:25 AM
DeleteAgreed totally !!!
Thanks