Paris Peace Accords 23 Oct. 1991

Tuesday, March 7, 2017

[Demographic Vietnamese: Stung Treng, Environment] ពលរដ្ឋ​ ខែត្រ ​ស្ទឹងត្រែង ​ចង់​ឲ្យ​ អាជ្ញាធរ​ ជម្លៀស​ ជនជាតិ ​វៀតណាម ​ចេញ​ពី​ផ្ទៃ​ទឹក​ ឲ្យ​បាន​ឆាប់ | Stung Treng residents want authority to evict Vietnamese citizens from the water in a timely manner

ទិដ្ឋភាព​ជនជាតិ​វៀតណាម រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។
ទិដ្ឋភាព​ជនជាតិ​វៀតណាម រស់នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​ក្រុង​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៧។

ពលរដ្ឋ​ ខែត្រ ​ស្ទឹងត្រែង ​ចង់​ឲ្យ​ អាជ្ញាធរ​ ជម្លៀស​ ជនជាតិ ​វៀតណាម ​ចេញ​ពី​ផ្ទៃ​ទឹក​ ឲ្យ​បាន​ឆាប់

RFA / វិទ្យុ អាស៊ី សេរី | ៧ មីនា ២០១៧

 r

អាជ្ញាធរ​ ខែត្រ ​ស្ទឹងត្រែង សម្រេច​ ពន្យារ​ពេល​ ជម្លៀស ​ពលរដ្ឋ​ វៀតណាម ចេញ ​ពី​មាត់​ទន្លេ និង​នៅ​លើ​ទឹក ​ក្នុង​ក្រុង ​ស្ទឹងត្រែង។  អភិបាល ​ក្រុង​ ស្ទឹងត្រែង លោក ប៊ុន ណារី ថ្លែង​បញ្ជាក់ ​ថា, ការ​សម្រេច​ ពន្យារ​ពេល​នេះ ដោយសារ​ អាជ្ញាធរ ​ខែត្រ​ ពុំ​ទាន់ ​រៀបចំ​ ដី​សម្បទាន​ សង្គមកិច្ច និង​កំពុង ​ទទួល​យក​ សំណូមពរ​ របស់ ​ពលរដ្ឋ​ មក​ជជែក ​ពិភាក្សា ​រក​ដំណោះស្រាយ។  បញ្ហា​នេះ ពលរដ្ឋ​ រស់នៅ​ ក្រុង​ស្ទឹងត្រែង ជាពិសេស ​ពលរដ្ឋ​ រស់នៅ​ ខ្សែ​ទឹក​ ខាង​ក្រោម​ កំពុង​ ខ្វល់ខ្វាយ​ ពី​ការ​បំពុល​ បរិស្ថាន​ ដោយ​ជនជាតិ​ វៀតណាម ច្រើន​ បន្ទោបង់ និង​ចោល ​កាក​សំណល់ ​រឹង​រាវ ​ចូល​ទន្លេ បង្ក​ផល​ ប៉ះពាល់ ​គុណភាព​ ទឹក​ទន្លេ និង​សុខ ភាព​សាធារណៈ។


ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទី​៦ មីនា អំពាវនាវ​ជា​ថ្មី​ទៀត​ស្នើ​ឲ្យ​អភិបាល​ខែត្រ​ស្ទឹងត្រែង លោក ម៉ុម សារឿន និង​ស្ថាប័ន​ពាក់ព័ន្ធ ជម្លៀស​ជនជាតិ​វៀតណាម ចេញ​ពី​មាត់​ទន្លេ​ឲ្យ​បាន​ឆាប់ ដើម្បី​ធានា​សុវត្ថិភាព​បរិស្ថាន​ទន្លេ ខណៈ​អង្គភាព​រដ្ឋាករទឹក​បាន​បូម​ទឹក​ទន្លេ​មក​ផ្គត់ផ្គង់​ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង។ លើស​ពី​នេះ ជនជាតិ​វៀតណាម ទាំងនេះ​បាន​យក​ច្រាំង​ទន្លេ​ជា​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត​ខុស​ច្បាប់​ច្រើន​ឆ្នាំ​កន្លង​មក និង​បាន​ចោល​កាក​សំណល់​ពី​អាជីវកម្ម​ទាំងនោះ​ចូល​ទឹក​ទន្លេ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង លោក សៀន ហុន ចាត់​ទុក​ទឹក​ទន្លេ​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​អ្នក​ភូមិ​តាំង​ពី​ដើម​មក ដែល​ពួក​គាត់​អាស្រ័យ​ផល​ប្រចាំ​ថ្ងៃ ដូចជា​ដាំ​ស្ល បរិភោគ បោក​គក់ និង​ស្រោច​ដំណាំ។ លោក​ថា ជនជាតិ​វៀតណាម រស់នៅ​តាម​មាត់​ទន្លេ ច្រើន​ធ្វើ​បង្គន់​នៅ​លើ​ផ្ទៃ​ទឹក​ទន្លេ និង​ចោល​កាក​សំណល់​គ្រប់​ប្រភេទ​ចូល​ទន្លេ ដូចជា​ថង់​ប្លាស្ទិក​បណ្ដែត​មក​ខ្សែ​ទឹក​ខាង​ក្រោម អាច​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ប្រើប្រាស់​ទឹក​ទន្លេ ហើយ​ច្រាំង​ទន្លេ​មាន​ជនជាតិ​វៀតណាម ធ្វើ​អាជីវកម្ម​ឈើ​ប្រណិត ក៏​ជា​ទីតាំង​សម្បូរ​កាក​សំណល់​សំរាម​គ្រប់​ប្រភេទ​ដែរ។ លោក​បារម្ភ​ថា ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​តែ​អូស​បន្លាយ​ពេល​មិន​ជម្លៀស​ពលរដ្ឋ​វៀតណាម នោះ ផល​ប៉ះពាល់​នឹង​កាន់​តែ​ច្រើន​ទាំង​បរិស្ថាន សង្គម និង​សុខភាព​ប្រជាពលរដ្ឋ៖ «ក្លិន​ស្អុយ​ពេល​ខ្លះ​យើង​ជិះ​ម៉ូតូ​តាម​ដង​ផ្លូវ​ទៅ​មាន​ក្លិន​លាមក ស្អុយ។ វៀតណាម វា​មាន​បង្គន់​ដាក់​តាម​ទឹក​ទន្លេ។ សូម​ឲ្យ​ចេញ​មក​រស់នៅ​លើ​គោក​ទាំងអស់​គ្នា​មក»

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង បាន​ជូន​ដំណឹង​ឲ្យ​អ្នក​រស់នៅ​មាត់​ទន្លេ​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២០ ខែ​មីនា ខាង​មុខ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​បរិស្ថាន បំណង​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ទន្លេ​ដែល​ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៧។

ចៅ​សង្កាត់ សិត គឹមតេង ស្ទឹងត្រែង ២០១៧ ១៤៤០
ចៅ​សង្កាត់​ព្រះបាទ លោក សិត គឹមតេង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ផ្តល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Men Sothyr RFA/Men Sothyr
 
ចៅ​សង្កាត់​ព្រះបាទ លោក សិត គឹមតេង ទទួល​ស្គាល់​ថា វត្តមាន​ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ បង្ក​ផល​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង និង​បរិស្ថាន ហេតុ​នេះ​អាជ្ញាធរ​មាន​ផែនការ​ជម្លៀស​ពួក​គាត់​ចេញ​ឲ្យ​បាន​មុន​ពិធី​បុណ្យ​ទន្លេ ក៏ប៉ុន្តែ​វិធានការ​នេះ​ត្រូវ​បាន​ខកខាន​ដោយសារ​តែ​អាជ្ញាធរ​ខែត្រ​ពុំ​ទាន់​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច​សម្រាប់​សាងសង់​លំនៅឋាន​ជូន​ពួក​គាត់​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​នឹង​ជម្លៀស​ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ​ឲ្យ​បាន​ឆាប់ ពោល​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៧ ខាង​មុខ៖ «ប៉ុន្តែ​ដោយ​ពេលវេលា​កៀក​ពេក សាលា​ខែត្រ​បាន​ឲ្យ​រុះរើ តែ​សាលា​ខែត្រ​បាន​ពន្យារ​មួយ​រយៈពេល​ទៀត ទម្រាំ​ខែត្រ និង​ក្រុង​ដោះស្រាយ​ពី​ការ​ដែល​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​ត្រូវ​តែ​មាន​ដី​សាងសង់​លំនៅឋាន»

តួលេខ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ពលរដ្ឋ​រស់នៅ​តាម​ច្រាំង​ទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង ចំនួន​ជាង ៣០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ភាគរយ។ អាជ្ញាធរ​គ្រោង​ជម្លៀស​ជនជាតិ​វៀតណាម ទាំងនោះ​ទៅ​ទីតាំង​ថ្មី​នៅ​គីឡូម៉ែត្រ​លេខ​១៤ ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្លូវ​ទៅ​ប្រទេស​ឡាវ។

ជនជាតិ​វៀតណាម ម្នាក់​ក្នុង​ចំណោម​ជនជាតិ​វៀតណាម ច្រើន​ទៀត គឺ​លោក ឡេ យ៉ាំងឡឹង ដែល​កំពុង​អង្គុយ​ក្រោម​ផ្ទះ​មាត់​ទន្លេ​ក្នុង​ក្រុង​ស្ទឹងត្រែង បាន​បង្ហាញ​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​លោក​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ជាង ២០​ឆ្នាំ​មក​ហើយ បាន​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៦ មីនា ថា លោក​បាន​ទទួល​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ បង្គាប់​ឲ្យ​រុះរើ​ចេញ​ពី​ទីនេះ ក៏ប៉ុន្តែ​ពលរដ្ឋ​រស់នៅ​ទីនេះ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ណា​មាន​ទឹក​ភ្លើង​ប្រើប្រាស់ និង​ផ្តល់​ប្រាក់​ថ្លៃ​រុះរើ។ លោក​បន្ត​ថា លោក​មក​រស់នៅ​ទីនេះ​ក៏​មាន​ការ​ទទួល​ស្គាល់​ពី​នគរបាល​ខែត្រ​ស្ទឹងត្រែង បាន​ចេញ​បង្កាន់ដៃ​ទទួល​ស្គាល់​លោក​ជា​ជន​អន្តោប្រវេសន៍ ហើយ​ឯកសារ​ទាំងនេះ លោក​ត្រូវ​បង់​ប្រាក់ ២៥​ម៉ឺន​រៀល។

ជនជាតិ​វៀតណាម ឡេ យ៉ាំងឡឹង ២០១៧ ១៤៤០
ជនជាតិ​ វៀតណាម លោក ឡេ យ៉ាំងឡឹង ដែល​កំពុង​រស់នៅ​ មាត់​ទន្លេ ​ក្នុង​ក្រុង​ស្ទឹងត្រែង 
ខេត្ត​ស្ទឹងត្រែង ផ្តល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ 
RFA/Men Sothyr RFA/Men Sothyr
 
លើស​ពី​នេះ ក្រសួង​មហាផ្ទៃ ក៏​បាន​ចេញ​លិខិត​ប្រកាស​ទទួល​ស្គាល់​លោក​ជា​ជន​អន្តោប្រវេសន៍​ដែរ ហើយ​ខ្លឹមសារ​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ លេខ​១០៨១១ កាល​ពី​ចុង​ឆ្នាំ​២០១៥ ស្ដីពី​ការ​ទទួល​ស្គាល់​ជន​អន្តោប្រវេសន៍ ក៏​ពុំ​បញ្ជាក់​ពី​សុពលភាព ឬ​ថ្ងៃ​កំណត់​រយៈពេល​នោះ​ស្នាក់នៅ​នោះ​ដែរ។ លោក ឡេ យ៉ាំងឡឹង បញ្ជាក់​ថា ពួក​គេ​មិន​អាច​រស់នៅ​តំបន់​ដាច់ស្រយាល​បាន​ទេ ដោយ​គ្មាន​ទឹក និង​ភ្លើង​ប្រើប្រាស់ ហើយ​ការ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​ងាយ​ស្រួល​រក​ស៊ី​នេសាទ​ចិញ្ចឹម​ជីវិត៖ «ខ្ញុំ​សំណូមពរ​ទាំងអស់​គ្នា​ថា ចង់​បាន​ដី​សម្បទាន​សង្គមកិច្ច មាន​ទឹក​មាន​ភ្លើង សាលារៀន ព្រោះ​នៅ​ទីនោះ​ឆ្ងាយ​មិន​ចេះ​អក្សរ​ទេ»


មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា ពលរដ្ឋ​រស់នៅ​តាម​មាត់​ទន្លេ និង​ផ្ទៃ​ទឹក​ក្នុង​ស្ទឹងត្រែង ផ្ដើម​កើត​មាន​ជា​បន្តបន្ទាប់​អំឡុង​ឆ្នាំ​១៩៩០ ហើយ​រហូត​ដល់​ឆ្នាំ​២០១៧ អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ហាក់​ដូចជា​គ្មាន​វិធានការ​គ្រប់គ្រាន់​ចាត់ចែង​បញ្ហា​នេះ ជាពិសេស​គោល​នយោបាយ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​នៅ​ខ្វះ​ចន្លោះ​ច្រើន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា ការ​បណ្តោយ​ឲ្យ​មនុស្ស​រស់នៅ​លើ​ដី​ចំណី​មាត់​ទន្លេ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន និង​សុខភាព​សាធារណៈ​ធំ​សម្បើម ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ថា​ទីក្រុង​ស្អាត និង​បរិស្ថាន​ស្អាត។ លោក​ថា ដើម្បី​ធានា​សុវត្ថិភាព​បរិស្ថាន សុខភាព​សាធារណៈ និង​សណ្ដាប់ធ្នាប់ អាជ្ញាធរ​ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​មិន​ត្រូវ​អូស​បន្លាយ​ពេល​នោះ​ទេ។ លោក​ចាត់​ទុក​ការ​បោះ​ចោល​កាក​សំណល់​រឹង​រាវ​ចូល​ទន្លេ បន្ទោបង់​ចូល​ទន្លេ គឺ​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ទឹក​ទន្លេ​ប្រចាំ​ថ្ងៃ៖ «ព្រោះ​អី​រាល់​ថ្ងៃ​គាត់​បាន​បន្ទោបង់​ចូល​ក្នុង​ទឹក​ទន្លេ ហើយ​ដាំ​បាយ​ដាំ​ទឹក​ក្នុង​ហ្នឹង​ហើយ ចឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ប៉ះពាល់​សុខភាព»


របាយការណ៍​របស់​អង្គការ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា (NGO FORUM) រក​ឃើញ​ថា ប្រជាជន​កម្ពុជា ជាង ៩​លាន​នាក់​ដែល​រស់នៅ​តាម​ដង​ទន្លេ អាស្រ័យ​ផល​ទឹក​ទន្លេ​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​ទន្លេ​បី លោក លាង ប៊ុនលាភ យល់​ថា ការ​បណ្តោយ​ឲ្យ​មនុស្ស​រស់នៅ​បែប​អនាធិបតេយ្យ​តាម​មាត់​ទន្លេ ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ នឹង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុវត្ថិភាព​បរិស្ថាន និង​សុខភាព​សាធារណៈ ហើយ​ក៏​ជា​ទម្រង់​ទន់​ខ្សោយ​នៃ​ការ​ចាត់ចែង​គោល​នយោបាយ​សាធារណៈ​របស់​រដ្ឋាភិបាល​ដែរ។ លោក​ថា ការ​យក​សម្បត្តិ​ធម្មជាតិ​បម្រើ​ប្រយោជន៍​ឯកជន ឬ​មនុស្ស​មួយ​ក្រុម​ដែល​មិន​បាន​គិតគូរ​បរិស្ថាន និង​សង្គម វា​នឹង​បង្ក​ប៉ះពាល់​មនុស្ស​រាប់​លាន​នាក់​ដែល​កំពុង​អាស្រ័យ​ផល​ទឹក​ទន្លេ។ លើស​ពី​នេះ ជន​បរទេស​ដែល​មក​រស់នៅ​ប្រទេស​កម្ពុជា ត្រូវ​គោរព​ច្បាប់​របស់​កម្ពុជា ហើយ​បើ​ជន​បរទេស​ណា​ដែល​មក​រស់នៅ​កម្ពុជា ខុស​ច្បាប់ អាជ្ញាធរ​ត្រូវ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដោយ​បញ្ជូន​ជនជាតិ​បរទេស​ទៅ​ស្រុក​កំណើត​វិញ៖ «ជា​សំណូមពរ សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ លោក​បាន​ដោះស្រាយ​ធ្វើ​យ៉ាង​ណា​ជៀស​ឲ្យ​ផុត​ពី​ការ​តាំង​ទីលំនៅ​តាម​មាត់​ទន្លេ ដែល​ធ្វើ​ឲ្យ​បរិស្ថាន និង​សុខភាព​ពលរដ្ឋ»

លោក ប៊ុនលាភ បន្ថែម​ថា ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​របស់​រដ្ឋាភិបាល​ជូន​ពលរដ្ឋ ពុំ​មែន​ជា​ឧបសគ្គ​នោះ​ទេ បើ​ធៀប​ដី​ឯកជន​របស់​រដ្ឋ​ដែល​មាន​ស្រាប់ ឬ​ក៏​ដី​សាធារណៈ​របស់​រដ្ឋ ជាពិសេស​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​អស់​រាប់​សិប​ម៉ឺន​ហិកតារ​នោះ៕



1 comment:

  1. Anonymous9:13 AM

    Why evict the poor people, give them land instead? I'll tell Trump's supporters about this and ask them to deport more Cambodians back to Cambodia for any small crimes.

    ReplyDelete