Paris Peace Accords 23 Oct. 1991

Thursday, March 23, 2017

បក្ស​ប្រឆាំង​ សុំ​ ចរចា​ ជាមួយ ​ក្រសួង មហាផ្ទៃ​ រឿង​ក្រសួង​ ចោទ​ថា ​បក្ស ​ធ្វើ​ខុស​ លក្ខន្តិកៈ | Opposition party asks to negotiate with Interior Ministry re charge that party violated its internal rules

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក  យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Brach Chev
បក្ស​ប្រឆាំង​ សុំ​ ចរចា​ ជាមួយ ​ក្រសួង មហាផ្ទៃ​ រឿង​ក្រសួង​ ចោទ​ថា ​បក្ស ​ធ្វើ​ខុស​ លក្ខន្តិកៈ

RFA / វិទ្យុ អាស៊ី សេរី | ២៣ មិនា ២០១៧


អ្នកនាំពាក្យ​ គណបក្ស​ សង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែង​ប្រាប់​ អាស៊ីសេរី​ ថា, លោក​ នឹង​ដាក់​ លិខិត​ មួយ​ច្បាប់​ ទៅ​ក្រសួង​ មហាផ្ទៃ ស្នើ​ជួប​ រដ្ឋមន្ត្រី ឬ​មន្ត្រី​ ក្រសួង​នេះ នៅ​រសៀល​ ថ្ងៃ​ទី២៣ ខែ​មីនា ដើម្បី​ ជជែក​ ពី​អ្វី​ ដែល​​ក្រសួង​នេះ​ ចោទថា បក្ស​ប្រឆាំង​ ធ្វើ​ខុស​​ លក្ខន្តិកៈ ​របស់​ខ្លួន។


លោក យឹម សុវណ្ណ បញ្ជាក់​ថា សមាសភាព​ភាគី​គណបក្ស​ប្រឆាំង​នឹង​មាន​៥​រូប រួម​នឹង​លោក​ផង ដើម្បី​ជួប​ចរចា​ជាមួយ​ភាគី​ក្រសួង​មហាផ្ទៃ។

ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ទី២២ មីនា ប្រាប់​ទៅ​លោក យឹម សុវណ្ណ ថា សមាជវិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​របស់​បក្ស​នេះ អនុវត្ត​ផ្ទុយ​នឹង​មាត្រា​៤៧ ចំណុច​ទី២ នៃ​លក្ខន្តិកៈ​គណបក្ស ដែល​ចែង​ថា រយៈពេល​១៨​ខែ ក្រោយ​ប្រធាន​គណបក្ស​លាលែង ទើប​អាច​ជ្រើសរើស​ប្រធាន​ថ្មី​បាន។ ម្យ៉ាង​​ទៀត​ក្រសួង​មហាផ្ទៃ​ក៏​ស្នើ​ឲ្យ​បក្ស​ប្រឆាំង​ឈប់​ប្រើ​ពាក្យ​ស្លោក «ដូរ​ មេឃុំ​ បម្រើ​បក្ស, ដាក់​ មេឃុំ​ បម្រើ​រាស្ត្រ» ដែល​ក្រសួង​នេះ​ ចាត់​ទុក​ ថា ពាក្យ​ស្លោក​នេះ មាន​ខ្លឹមសារ​ ផ្ទុយ​ នឹង​ស្មារតី ​រដ្ឋធម្មនុញ្ញ​ ឆ្នាំ​១៩៩៣ ច្បាប់​ ស្ដីពី​ គណបក្ស​ នយោបាយ និង​ច្បាប់​ ស្ដីពី​ ការ​បោះឆ្នោត​ ជ្រើសរើស​ ក្រុមប្រឹក្សា ​ឃុំ​-សង្កាត់ រួម​ នឹង​ច្បាប់​ ស្ដីពី​ ការ​គ្រប់ រដ្ឋបាល​ ឃុំ-សង្កាត់ ពិសេស ​របប ​ប្រជាធិបតេយ្យ​ សេរី​ ពហុបក្ស ​នៅ​កម្ពុជា និង​គោលការណ៍​ នៃ​ប្រព័ន្ធ​ បោះឆ្នោត​ សមាមាត្រ។


ឆ្លើយ​តប​នឹង​សំណើ​បក្ស​ប្រឆាំង អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភគ៌ បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ មិន​ព្រម​កែប្រែ​តាម​អ្វី​ដែល​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​នេះ​ទេ ការ​ជួប​គ្នា​នេះ ក៏​គ្មាន​ប្រយោជន៍​អ្វី​ឡើយ។

No comments:

Post a Comment