Paris Peace Accords 23 Oct. 1991

Wednesday, May 31, 2017

អង្គការ លើកលែងទោស អន្តរជាតិ ថា, លោក ហ៊ុន សែន ប្រើប្រព័ន្ធ យុត្តិធម៌ កម្ចាត់ អ្នករិះគន់ | Amnesty International says Hun Sen uses court system to destroy those critical

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

អង្គការ លើកលែងទោស អន្តរជាតិ ថា, លោក ហ៊ុន សែន ប្រើប្រព័ន្ធ យុត្តិធម៌ កម្ចាត់ អ្នករិះគន់

  | ២៨ ឧសភា ២០១៧

អង្គការ អន្តរជាតិ មួយ បា​ន​ចេញ របាយការណ៍ ដោយចោទប្រកាន់ មេ​ដឹក​នាំ បក្ស កាន់អំណាច លោក ហ៊ុន សែន ថា កំ​ពុង ​​យ​កប្រព័​​ន្ធ​ យុ​​ត្តិ​ធម៌ ធ្វើយុ​ទ្ធនា​កា​​​រ​​ ជាប្រព័ន្ធ​ កម្ចាត់​អ្នក​រិះ​គ​ន់។


អង្គការលើកលែងទោសអន្តរជាតិ (Amnesty International)​ បាន​ចេញរបាយការណ៍ លើកឡើងថា​ បក្ស​កា​ន់អំណាច ហាក់បានប្រើវិធា​នកា​​រ​បំបាត់សិទ្ធិសេរីភាពបញ្ជេញមតិ ការជួបជុំដោយសន្តិវិធី បានកើ​ត​​ឡើ​ងមុ​នកា​រ​បោះឆ្នោតឆ្នាំ២០១៧ និង២០១៨។

របាយការណ៍ដដែលនេះបានលើកឡើងទៀតថា អាជ្ញាធរវិញ បានប្រើប្រព័ន្ធយុត្តិធម៌កាន់តែខ្លាំង ហើ​យក​ម្លាំ​ង​សន្តិ​សុខ ឲ្យនៅតែបន្តយាយី និងធ្វើទារុ​ណកម្មលើ​សង្គមស៊ីវិល និងបំបិតសំឡេងរិះគន់។ អ្នក​ការ​ពារ​សិ​ទ្ធិម​នុស្សត្រូវបានចាប់និងឃុំខ្លួន អ្នកនយោបាយ បក្សប្រឆាំង ត្រូវក្លាយជាមុខសញ្ញា ចោទប្រកាន់ឃុំខ្លួនដ៏យូរ និងថាអ្នកដែ​ល​ហ៊ា​នចេញ​មុខ​​​​និយា​​យ​រឿងនយោបាយត្រូវបានសម្លាប់ ហើយអ្នកប្រព្រឹត្តបទ​ល្មើស​​នៅតែគ្មានទោ​ស​។

អង្គការលើកលែងទោសអន្តរជាតិមួយនេះ បានចាត់ទុកថា ការឃុំខ្លួនសកម្មជនតំបន់បឹងកក់ អ្នកស្រី ទេព វន្នី  ការចាប់ខ្លួនមន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប. សកម្មជន បក្សប្រឆាំង និងការ យាយី អតីត មេដឹកនាំប ក្សប្រឆាំង លោក សម រង្ស៊ី ជាដើ​ម​ ថា រ​ដ្ឋា​ភិបាល របស់លោក ហ៊ុន សែន «ហាក់បី ដូច​ជា បានចា​​ប់ផ្តើម​ ធ្វើយុ​ទ្ធនា​ការ ជា​ប្រព័ន្ធមួយ ដើ​ម្បី កម្ចាត់ អ្នក ដែលហ៊ាន រិះគន់ តាមរយៈ សំ​ណុំរឿ​ង ព្រហ្មទណ្ឌ គ្មាន ហេតុផល និង​ប្រឌិត»

អ្ននាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានច្រានចោលរបាយការណ៍នេះ ដោយលោ​កចា​ត់ទុក អង្គការអន្តរជាតិមួយនេះថាកំពុងព្យាយាមបំភ្លៃការពិតនៅកម្ពុជា។

លោកថា៖ «យើងបានគិតហើយថា នេះជានយោបាយបំភ្លើស បំភ្លៃ បំផ្លែង និងបំភ័ន្តព័ត៌មានសាធារណមតិ។ ព្រោះអ្វីដែលយើងធ្វើ គឺធ្វើនៅលើក្របខណ្ឌច្បាប់ របស់ជាតិ។ អញ្ចឹងបញ្ហានេះ គណបក្ស​របស់យើ​ងកាន់អំ​ណា​ច យើងមិនបានលូកលាន់ទៅ​លើប្រព័ន្ធយុត្តិធម៌នូវអ្វី​ដែលគេមានទេ។​ តែប្រព័ន្ធយុត្តិធម៌គេអនុ​វត្តន​យោ​បា​យអនុវត្តច្បា​ប់គឺជារឿងកសាងនីតិរដ្ឋ។ ​អញ្ចឹងអ្វីដែល​អង្គ​កា​រអន្តរជាតិនៅខាងក្រៅធ្វើហ្នឹង គឺបានព្យាយាមលូកលាន់អធិបតេយ្យភាព របស់ខ្មែរយើង តែប៉ុណ្ណឹង»


ប៉ុន្តែប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត យល់ថាការលើកឡើងរបស់អង្គការអន្ត​រជាតិ​មួយនេះពិតជាបានឆ្លុះបញ្ចាំងពីស្ថានការណ៍ពិតដែលកំពុងកើតមាននៅកម្ពជា។ លោកជំរុញឲ្យមន្ត្រីរដ្ឋាភិបាល​​គួរ​តែ​រៀនទទួលយកការពិតទៅធ្វើកំណែទម្រង់ ជាជាងប្រតិកម្មដោយការពារភាពអសកម្ម ហើយទុក​បញ្ហា​​ឲ្យនៅប​ន្តរីកធំក្នុងសង្គម។

លោក ថា៖ «រដ្ឋ ជាភាគី ត្រូវតែ មានកាតព្វកិច្ច អនុវត្ត ទៅតាម បទដ្ឋាន អន្តរជាតិហ្នឹង ឲ្យបាន និងស្របតាម ​រដ្ឋធម្ម​នុញ្ញ  ដើម្បី ធានា និងលើកកម្ពស់ ក៏ដូចជា ការគោរព សិទ្ធិមនុស្ស និងនីតិ រដ្ឋ នៅកម្ពុជា អាហ្នឹងបាន ប្រទេ​ស​យើង គេ ចផុត ពីការរិះគន់»

ទោះជាយ៉ាងណា អង្គការលើកលែងទោសអន្តរជាតិ បានផ្តល់អានុសាសន៍ឲ្យបក្សកាន់អំណាច ឈប់ប្រើប្រព័ន្ធយុត្តិធម៌ បង្ក្រាបសំឡេងរិះគន់ និងអំពាវឲ្យទម្លាក់​ចោលបទចោ​ទ​ប្រកាន់ទៅ​លើ​​កមន្ត្រីសិទ្ធិមនុស្ស សកម្មជនដីធ្លី និងមន្ត្រីបក្សប្រឆាំងដែលកំពុងជាប់ឃុំ និងត្រូវធានាថាតុ​លាកា​រជាស្ថាប័នឯករាជ្យ៕


No comments:

Post a Comment