លោក សម រង្ស៊ី អំពាវនាវ ឲ្យកម្មករ ចូលរួម បោះឆ្នោត ឃុំ-សង្កាត់ ដើម្បី ការផ្លាស់ប្តូរ
VOA / វីអូអេ | ៣០ ឧសភា ២០១៧
«ជាគោលការណ៍ យើង ប្រាប់ទៅ សមាជិកយើង ទាំងអស់ ឱ្យធ្វើ តាមច្បាប់, ហើយ
មានន័យ ថា ថ្ងៃ៤ ត្រូវតែ ឱ្យឈប់ សម្រាក។ ក្រៅពីហ្អាហ្នឹង
ឱ្យសហគ្រាស មួយៗទៅ ពិចារណា ខ្លួនឯង
, ហើយ សម្រួល តាមសហគ្រាស និមួយៗ ទៅ។»
ភ្នំពេញ —
លោក សម រង្ស៊ី អតីត ប្រធាន គណបក្ស សង្គ្រោះជាតិ
បានអំពាវនាវ ឱ្យកម្មករ, កម្មការិនី ក្នុងវិស័យ កាត់ដេរ ចូលរួម ការបោះឆ្នោត ឃុំ-សង្កាត់
បើ ទោះជា មិនមាន ការអនុញ្ញាត ច្បាប់ បន្ថែម នឹងជួយ សម្រួល ក្នុងការ ធ្វើដំណើរ ទៅកាន់ លំនៅស្ថាន របស់ខ្លួន នៅតាម ខេត្តនានា ក៏ដោយ។
នេះ បើ យោងតាម វីដេអូខ្លី ដែលចេញផ្សាយ ក្នុងទំព័រ ហ្វេសប៊ុក របស់លោក នៅថ្ងៃអង្គារ នេះ។
បន្ទាប់ ពីសម្តែង ការសោកស្តាយ ដែលក្រសួង ការងារ មិនអនុញ្ញាត ឱ្យមាន ការឈប់សម្រាក លើស ពីថ្ងៃ បោះឆ្នោត និងមិន សម្រួល ដល់ការ ធ្វើដំណើរ របស់ កម្មករ, កម្មការិនី ឱ្យបាន ចូលរួម បោះឆ្នោត ឃុំ-សង្កាត់ ពេលខាងមុខ, លោក សម រង្ស៊ី ដែលកំពុង រស់នៅ និរទេសខ្លួន បានថ្លែង ថា៖
«ទោះជា គេ មិនសម្រួល ឱ្យកម្មករ, កម្មការិនី ចូលរួម បោះឆ្នោត នាថ្ងៃ អាទិត្យនេះ យ៉ាងណា ក៏ដោយ, ខ្ញុំ សូម អំពាវនាវ ឱ្យក្មួយៗ កម្មករ, កម្មការិនី ហ៊ានលះបង់ ពេលវេលាខ្លះ នឹងថវិកាខ្លះ ដើម្បី ចូលរួម ក្នុងការ បោះឆ្នោតនេះ កុំបី អាក់ខាន ឡើយ! ការលះបង់ នេះ គឺ តិចតួចទេ ប្រៀបធៀប ទៅនឹង ផលចំណេញ ដែលក្មួយៗ កម្មករ, កម្មការិនី នឹងទទួលបាន នៅពេល ដែលមាន ការផ្លាស់ប្តូរ ក្នុងសង្គម ដូចយើង ចង់បាន ទាំងអស់គ្នា។»
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី៤ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន១២ចូលរួមក្នុងការប្រកួតប្រជែងនេះ។
មកដល់ពេលនេះមិនទាន់មានការអនុញ្ញាតជាផ្លូវការណាមួយឱ្យកម្មករ-កម្មការិនីឈប់សម្រាកលើសពីថ្ងៃបោះឆ្នោត ដើម្បីធ្វើដំណើរទៅចូលរួមការបោះឆ្នោតនៅស្រុកកំណើតរបស់ពួកគេនៅឡើយនោះទេ។ ការណ៍នេះធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់អ្នកឃ្លាំមើលការបោះឆ្នោតនិងអ្នកការពារសិទ្ធិការងារចំពោះការមិនអាចចូលរួមអនុវត្តសិទ្ធិបោះឆ្នោតរបស់កម្មករ-កម្មការិនីឱ្យបានពេញលេញ។
VOA មិនអាចទំនាក់ទំនងមន្ត្រីនៃក្រសួងការងារ និងអ្នកនាំពាក្យនៃក្រសួងនេះ ដើម្បីសុំក្តីអធិប្បាយបានទេនាថ្ងៃអង្គារនេះ។
កាលពីសប្តាហ៍កន្លងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប. បានឱ្យមានការសម្របសម្រួលដល់បុគ្គលិកឯកជន និងកម្មករ-កម្មការិនីទាំងអស់ចូលរួមក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនាថ្ងៃទី៤ ខែមិថុនាខាងមុខ ដើម្បីឱ្យពួកគាត់មានឱកាសក្នុងការប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន ជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ដែលខ្លួនពេញចិត្ត។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ថ្លែងប្រាប់ VOA នាថ្ងៃអង្គារនេះថា មកដល់ពេលនេះមិនទាន់មានការតម្រូវពីក្រសួង ណាមួយឱ្យកម្មករ-កម្មការិនីឈប់សម្រាកច្រើនថ្ងៃ ឬសម្រួលឲ្យមានការធ្វើដំណើរទៅបោះឆ្នោតនៅតាមខេត្តនានានៅឡើយទេ ក៏ប៉ុន្តែសមាគមរោងចក្រកាត់ដេរបានសម្រេចអនុញ្ញាតច្បាប់មួយថ្ងៃគឺថ្ងៃអាទិត្យ ទី៤ ដើម្បីឱ្យកម្មករ-កម្មការិនីបានចូលរួមការបោះឆ្នោត។
«ជាគោលការណ៍យើងប្រាប់ទៅសមាជិកយើងទាំងអស់ឱ្យធ្វើតាមច្បាប់ហើយ មានន័យថាថ្ងៃ៤ត្រូវតែឱ្យឈប់សម្រាក ក្រៅពីហ្អាហ្នឹង ឱ្យសហគ្រាសមួយៗទៅ ពិចារណាខ្លួនឯង ហើយសម្រួលតាមសហគ្រាសនិមួយៗទៅ។»
លោក ខេន លូ បន្ថែមថា កម្មករ-កម្មការិនីមានសិទ្ធិក្នុងការសុំច្បាប់ឈប់សម្រាកសម្រាប់ការធ្វើដំណើររបស់ខ្លួន ក៏ប៉ុន្តែរោងចក្រកាត់ដេរមិនទទួលខុសត្រូវ ក្នុងការចេញថ្លៃធ្វើដំណើរ ឬការឈប់សម្រាកអ្វីនោះទេ។ លោកថា តាមច្បាប់បោះឆ្នោតកម្មករ-កម្មការិនីអាចបោះឆ្នោតនៅឃុំសង្កាត់ដែលខ្លួនកំពុងស្នាក់នៅ ហើយនេះវាប្រសើរជាងការធ្វើដំណើរឆ្ងាយទៅកាន់ស្រុកកំណើតរបស់ខ្លួនដែលមិនបានរស់នៅដិតដល់នោះ។
លោក ខេន លូ បញ្ជាក់បន្ថែម ថា៖
«ទីពីរ, ខ្ញុំ សួរថា កម្មករ ដែលធ្វើការ ឧទាហរណ៍, គាត់ ធ្វើការ នៅភ្នំពេញ , គាត់ នៅទីតាំង ធ្វើការ។ ប្រហែល នៅ១ឆ្នាំ ៣៦៥ ហើយ នៅហ្នឹង ប្រហែល ៣៥០ថ្ងៃ។ អីចឹង សំខាន់, គាត់ ជួបបញ្ហា, គាត់ ត្រូវ លើក ឱ្យមេសង្កាត់។ អញ្ចឹង គាត់ បោះឆ្នោត នៅទីតាំង ដែលគាត់ ធ្វើការ មានប្រយោជន៍ ជាង មែនហ្អេ?»
យ៉ាងហោចណាស់មានកម្មករ-កម្មការិនីជាង ៧០ម៉ឺននាក់ ដែលមកពីខេត្តនានាទូទាំងប្រទេសកម្ពុជាកំពុងបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរក្នុងប្រទេសដ៏ក្រីក្រនេះ។ ក្នុងបញ្ជីឈ្មោះថ្មីសម្រាប់ការបោះឆ្នោតជ្រើសរើស ឃុំ-សង្កាត់ អាណត្តិទី៤ នេះ ចំនួនប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតជាផ្លូវការមានចំនួន៧លាន ៨សែននាក់ ដែលស្មើនឹងប្រមាណ៨៥ភាគរយនៃពលរដ្ឋដែលដល់អាយុបោះឆ្នោត។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខមានតែគណបក្សធំៗពីរតែប៉ុណ្ណោះគឺគណបក្សប្រជាជនកម្ពុជារបស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន និងគណបក្សសង្គ្រោះជាតិដែលមានបេក្ខជនឈរឈ្មោះគ្រប់ឃុំ-សង្កាត់ចំនួន ១.៦៤៦ទូទាំងប្រទេសកម្ពុជា។
លោក សម រង្ស៊ី អតីតប្រធានគណបក្សជំទាស់សង្គ្រោះជាតិ បានបន្ថែមក្នុងវីដេអូខ្លី ដែលបង្ហោះតាមបណ្តាញសង្គមថា មានតែការចូលរួមបោះឆ្នោត របស់និយោជិកកាត់ដេរទាំងអស់ អាចនាំមកនូវការផ្លាស់ប្តូរ ឱ្យមានសិទ្ធការងារ បំបាត់អំពើពុករលួយ ជំរុញឱ្យមានសេវាសាធារណៈប្រសើរជាងមុនជាដើម។
លោក សម រង្ស៊ី មានប្រសាសន៍ បន្ថែមថា៖
«មានតែ ការបោះឆ្នោតទេ ដែលអាច ធ្វើឱ្យយើង សម្រេចបាន នូវគោលដៅ របស់យើង ដែលចង់ ឱ្យមាន ការផ្លាស់ប្តូរបណ្តើរៗ ពីភាពអយុត្តិធម៌ទៅភាពយុត្តិធម៌ និងពីភាពក្រតោកយ៉ាកទៅភាពសម្បូរសប្បាយ។ ទាល់តែគណបក្សសង្គ្រោះជាតិ និងប្រជារាស្រ្តខ្មែរទាំងមូល ទទួលបានជោគជ័យ ក្នុងការបោះឆ្នោត២០១៧នេះជាមុនសិន ទើបយើងនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។»
អតីតប្រធានគណបក្សជំទាស់ លោក សម រង្ស៊ីបានសម្រេចលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិកាលពីដើមខែកុម្ភៈកន្លងទៅ ក្រោយពីមានភាពតានតឹងរវាងគណបក្សសង្គ្រោះជាតិ និងគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន និងបណ្តឹងជាច្រើនប្រឆាំងនឹងរូបលោក។
ក្នុងសារមួយអំពាវនាវឱ្យនិយោជិកកម្មករក្នុងវិស័យកាត់ដេរចូលរួមការបោះឆ្នោតឃុំ-សង្កាត់នោះ លោក សម រង្ស៊ីក៏បានបញ្ជាក់ផងដែរថា ការចាកចេញរបស់លោកពីគណបក្សសង្គ្រោះជាតិគឺ គ្រាន់តែមួយរយៈប៉ុណ្ណោះ ហើយលោកនៅតែស្ថិតនៅជាមួយគណបក្សជំទាស់នេះដដែល៕

No comments:
Post a Comment